ព្យាយាម​ផ្តាច់ការ​បៅ ដោយ​ដប​ទឹកដោះគោ​

 
 

www.health.com.khថ្ងៃទី12 មករា ឆ្នាំ2015

 93

ជំនួស​អោយ​ការ​ផ្តាច់ការ​បៅ ដោយ​ដប​ទឹកដោះគោ​នោះ សូម​បន្ថយ​នៃ​ការ​បៅ ដោយ​ដប​ទឹកដោះគោ​សន្សឹមៗ​។​

ប្រសិន​បើ​កូន​របស់​អ្នក​ជា​ធម្មតា បៅ​ដប​ទឹកដោះគោ ៣ ដង ក្នុង​មួយ​ថ្ងៃៗ សូម​ចាប់ផ្តើម​កាត់បន្ថយ​ការ​បៅ ដោយ​ដប​ទឹកដោះគោ​នៅ​ពេល​ព្រឹក​។ ជំនួស​ដោយ​អោយ​ដប​ភ្លាមៗ​នោះ សូម​យក​កូន​របស់​អ្នក ទៅ​ដាក់​នៅ​អង្គុយ​លើ​តុ និង​ក្រោយ​ពី​ការ​បៅ​ចាប់ផ្តើម ផ្តល់​ទឹកដោះ ដោយ​ដាក់​នៅក្នុង​កែវ​វិញ​។ អ្នក​អាច​ត្រូវការ​ផ្តល់នូវ​ការលើកទឹកចិត្ត និង​ការពន្យល់​ដោយ​និយាយថា «​ឥលូវ​កូន គឺជា​ក្មេងប្រុស​ធំ ហើយ​អាច​ប្រើ​កែវ​ដូច​ម៉ា​ក់បាន​ហើយ​» ជាដើម​។

​ខណៈ​ដែល​អ្នក​ព្យាយាម​ផ្តាច់ការ​បៅ​ដោយ​ដប​ទឹកដោះគោ នៅ​ពេល​ព្រឹក សូម​អោយ​បៅ​ដោយ​ដប​ទឹកដោះគោ នៅពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច​វិញ ក្នុង​រយៈពេល​ប្រហែលជា​មួយ​សប្តាហ៍​។

​មួយ​សប្តាហ៍​ក្រោយ បញ្ឈប់​ការអោយ​ជា​ដប​ទឹកដោះគោ និង​ផ្តល់​ជា​កែវ​វិញ ហើយ​សូម​ធ្វើ​វា នៅពេល​ដែល​កូន​របស់​អ្នក​កំពុង​អង្គុយ នៅ​នឹង​តុ​នៅលើ​កៅអី​ខ្ពស់​។​

ជាទូទៅ ដប​ចុងក្រោយ ដើម្បី​បញ្ឈប់ គួរតែ​ជា​ដប​ដែល​ត្រូវ​អោយ​នៅ​ពេលយប់​។ ដប​ទំនង​ជា​ផ្នែក​មួយ​នៃ​ទម្លាប់​ការ​គេង​របស់​កូន ហើយ​វា​ជា​ផ្នែក​មួយ ដែល​ផ្តល់​នូវ​ផា​សុខភាព​បំផុត​ដល់​កុមារ​។ ជំនួស​ដោយ​ការប្រើ​ដប​ទឹកដោះគោ សូម​សាកល្បង​ផ្តល់​នូវ​ការផឹក​ដោយ​កែវ ជាមួយនឹង​ការ​ញ៉ាំ​អាហារ​ពេល​ល្ងាយ​របស់​កូន​អ្នក និង​បន្ត​ការងារ​ដែល​នៅសល់​ដូចជា ងូតទឹក ការ​ស្តាប់​រឿង​មុន​ពេល​គេង ឬ​ដុសធ្មេញ​ជាដើម​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម