អាហារដែលគួរតែជៀសវាង នៅពេលដែលអ្នកឈឺ
247
អ្នកបានធ្វើរួចរាល់នូវអ្វី ដែលអ្នកអាចគិតពីវាដើម្បីការពារវា ប៉ុន្តែ វាកើតឡើងគ្រប់ពេល នៅពេលដែលអ្នកឈឺ ដោយជំងឺផ្តាសាយ ឬផ្តាសាយធំ។
ការស្រាវជ្រាវ បានបង្ហាញថា ការញ៉ាំអាហារដែលមានជីវជាតិតិច ប៉ុន្តែ មានជាតិស្ករខ្ពស់ ជាតិអាមីដុង និងខ្លាញ់ឆ្អែតជាដើម អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ។
ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលអ្នកគួរតែព្យាយាមជៀសវាង នៅពេលដែលអ្នកឈឺ ៖
- ស្រា និងភេសជ្ជៈដែលមានជាតិស្ករ ៖ ការមានជាតិទឹកគ្រប់គ្រាន់ គឺជារឿងដែលត្រូវធ្វើ ដូចនេះ សូមជៀសវាងការផឹកស្រា ខណៈដែលវាធ្វើអោយអ្នកបាត់បង់ជាតិទឹក។ ហើយសូមសម្រាកពីការផឹកភេសជ្ជៈផ្អែមៗផងដែរ នៅពេលដែលវាអាចបង្កើនការរលាក។ ជំនួសនេះ សូមផឹកទឹក ដើម្បីអោយអ្នកមានជាតិទឹកគ្រប់គ្រាន់។
- អាហារបំពង និងហឹរ ៖ អាហារបំពង និងហឹរ អាចធ្វើអោយរសជាតិកាន់តែប្រសើរ ប៉ុន្តែ វាក៏អាចពិបាករំលាយ អំឡុងពេលដែលខ្លួនរបស់អ្នក ស្ថិតនៅបញ្ហានៃការឈឺផងដែរ។ វាជារឿងល្អបំផុត ដើម្បីជ្រើសរើសអាហារ ដែលងាយស្រួលរំលាយ។
- នំ ឬស្ករគ្រាប់ ៖ អ្នកអាចរីករាយនឹងការញ៉ាំនំ ឬស្ករគ្រាប់ ប៉ុន្តែ វាផ្សំពីជាតិស្ករ និងខ្លាញ់ដែលបន្ថយប្រព័ន្ធភាពស៊ាំ។ ជំនួសនេះ សូមរីករាយជាមួយនឹងការញ៉ាំផ្លែឈើ និងបន្លែ ឬទឹកផ្លែឈើ ដែលសំបូរទៅដោយជាតិវីតាមីន និងជួយអោយអ្នក មានជាតិទឹកគ្រប់គ្រាន់ផងដែរ។ អ្នកនឹងរីករាយនូវអ្វីដែលអ្នកបានធ្វើ នៅពេលដែលអ្នកស្ថិតនៅលើផ្លូវ ដើម្បីអោយជាសះស្បើយនោះ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ៨ ក្បាច់រ៉ូមែនទិក ដែលគូស្នេហ៍មិនធ្លាប់ដឹង
- ម្យ៉ាងដែរ! ការបង្វឹកថ្មី ធ្វើឲ្យសត្វឆ្កែ ចេះហិតដឹង ថាអ្នកមាន ជំងឺមហារីក ឬក៏អត់!
- គ្រប់គ្រងបញ្ហានៃការ ឈឺមេជើង
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!