តើអ្នកធ្លាប់ដឹងអ្វីខ្លះ ពីជំងឺប្រមេះទឹកថ្លា?
ត្យដោយ www.health.com.khថ្ងៃទី10 មករា ឆ្នាំ2015
76
ជំងឺប្រមេះទឹកថ្លា ត្រូវបានគេរាយការណ៍ជាទូទៅថា ជាជំងឺកាមរោគ។ ជំងឺនេះ (ជំងឺកាមរោគ) នៅសហរដ្ឋអាមេរិក វាគឺជាការឆ្លងមេរោគ ជាមួយនឹងបាក់តេរីម្យ៉ាង ដែលគេស្គាល់ថាជា Trachomatis Chlamydia។ ប្រមេះទឹកថ្លា គឺវាស្រដៀងគ្នាទៅនឹង ជំងឺប្រមះទឹកបាយដែរ នៅក្នុងរោគសញ្ញា និងគំរូនៃការឆ្លងរបស់វា។ វាជាការសំខាន់ណាស់ ក្នុងការកត់សម្គាល់ថាមនុស្សជាច្រើន (ទាំងបុរស និងស្ត្រី) ដែលត្រូវបានឆ្លងមេរោគប្រមេះទឹកថ្លានេះ គឺមិនមានរោគសញ្ញាណាមួយ ហើយអាចនឹងមិនដឹងថា ពួកគេមានការឆ្លងមេរោគនេះផងដែរ។ ការឆ្លងមេរោគនេះ អាចបង្កឱ្យមានការខូចខាតដល់ដៃស្បូនរបស់ស្ត្រី និងអាចនាំឱ្យស្ត្រីគ្មានកូន នាពេលអនាគត និងការកើនឡើងនូវហានិភ័យ នៃការមានកូនក្រៅស្បូនផងដែរ។ ការឆ្លងមេរោគ ប្រមេះទឹកថ្លា ក្នុងអំឡុងពេលមានផ្ទៃពោះ ក៏អាចបង្កើនហានិភ័យ នៃការកើតកូនមកមិនគ្រប់ខែ និងទារកដែលកើតមក មានទម្ងន់ស្រាលជាងធម្មតា។
Venereum Lymphogranuloma គឺជាប្រភេទមួយផ្សេងទៀតនៃជំងឺកាមរោគ ដែលជាទូទៅ គឺសំបូរនៅក្នុងប្រទេសកំពុងអភិវឌ្ឍ និងត្រូវបានបង្កឡើងដោយពូជខុសគ្នា នៃបាក់តេរី Trachomatis Chlamydia៕
ប្រភព៖health.com.khមើលគួរយល់ដឹងផ្សេងៗទៀត
- ជំងឺទឹកនោមផ្អែម ប្រភេទទី ១ បណ្តាលមកពីអ្វី?
- ការព្យាបាលជំងឺមហារីក ធ្វើឱ្យមានការព្រួយបារម្ភខ្លាំង នៃការពុលអាហារ
- គួរដោះស្រាយជាមួយមនុស្សពិបាកនិយាយគ្នាដូចម្តេចទៅ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!