​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ទឹកនោម​ផ្អែម ពេល​មាន​ផ្ទៃពោះ​

 
 

ត្រួតពិនិត្យដោយ www.health.com.khថ្ងៃទី10 មករា ឆ្នាំ2015

 39

​ការ​មាន​ផ្ទៃពោះ អាច​យក​សម្ពាធ​មួយ​ចំនួន ទៅ​លើ​រាងកាយ​របស់​អ្នក​។ វា​ជា​រឿង​សំខាន់​ណាស់ ដើម្បី​ធ្វើ​តាម​មូលដ្ឋាន នៃ​ការថែទាំ​សុខភាព ចំពោះ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ឱ្យ​ល្អ ។​
•​    ​អ្នក​ត្រូវ​រក្សា​ទម្ងន់​របស់​អ្នក ឱ្យ​ស្ថិតនៅ​ក្នុង​កម្រិត ដែល​មាន​សុខភាព​ល្អ ។​
•​    ​កុំឱ្យ​មាន​ស្ត្រេ​ស និង​កាត់បន្ថយ​ភាព​តានតឹង​។​
•​    ​អ្នក​ត្រូវ​គោរព​រាល់​គោលការណ៍​វេជ្ជសាស្ត្រ​របស់​គ្រូពេទ្យ​។​
​ទាំងនេះ គឺជា​មធ្យោបាយ​ដ៏​វែងឆ្ងាយ ដែល​ឆ្ពោះ​ទៅរក​ការធានា​បាន​ថា កូន​របស់​អ្នក​កើត​មក នឹង​មាន​សុខភាព​ល្អ​។ នៅក្នុង​ករណី​ខ្លះ អ្នក​អាច​ត្រូវការ​ការថែទាំ​វេជ្ជសាស្ត្រ​បន្ថែម ដើម្បី​ជួយ​ការពារ​ការ​សម្រាល​មិន​គ្រប់​ខែ ឬ​គ្រប់គ្រង​បញ្ហា​ផ្សេង​ទៀត​។​

​ជំងឺ​ទឹកនោម​ផ្អែម​នៅក្នុង​ពេល​មាន​ផ្ទៃពោះ បណ្តាលមកពី​អ័រម៉ូន​មាន​ការផ្លាស់ប្តូរ​នៅក្នុង​អំឡុងពេល មាន​ផ្ទៃពោះ ដែល​អាច​បណ្តាល​ឱ្យ​ជាតិ​ស្ករ ក្នុង​ឈាម​របស់​អ្នក ឡើង​ខ្ពស់ ដែល​វា​អាច​ធ្វើឱ្យ​កូន​របស់​អ្នក នឹង​មាន​ទំហំ​កើនឡើង ធំ​ជាង​ធម្មតា​។ ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ ក៏​អាច​បង្កើន​ហានិភ័យ នៃ​ការ​មាន​សម្ពាធ​ឈាម​ខ្ពស់​ផង​ដែរ​។ អ្នក​អាច​ត្រូវការ ការវះកាត់ ជំនួស​ការ​សម្រាល​តាម​ទ្វារមាស​បែប​ធម្មជាតិ ដើម្បី​ការពារ​ការរង​របួស​ដល់​ទារក​សម្រាប់​ហេតុផល​ទាំងនេះ និង​ហេតុផល​ដទៃទៀត​ជាច្រើន​៕
ប្រភព៖health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម