តើ​អ្នក​ធ្លាប់​ដឹង​អ្វីខ្លះ ពី​ជំងឺ​ប្រមេះ​ទឹកថ្លា​?

 
 

 76

ជំងឺ​ប្រមេះ​ទឹកថ្លា ត្រូវបាន​គេ​រាយការណ៍​ជា​ទូទៅ​ថា ជា​ជំងឺ​កាមរោគ​។ ជំងឺ​នេះ (​ជំងឺ​កាមរោគ​) នៅ​សហរដ្ឋអាមេរិក វា​គឺជា​ការឆ្លង​មេរោគ ជាមួយនឹង​បាក់តេរី​ម្យ៉ាង ដែល​គេ​ស្គាល់​ថា​ជា Trachomatis Chlamydia។ ប្រមេះ​ទឹកថ្លា គឺ​វា​ស្រដៀង​គ្នា​ទៅ​នឹង ជំងឺ​ប្រមះទឹកបាយ​ដែរ នៅក្នុង​រោគសញ្ញា និង​គំរូ​នៃ​ការឆ្លង​របស់​វា​។ វា​ជា​ការសំខាន់​ណាស់ ក្នុង​ការ​កត់សម្គាល់ថា​មនុស្ស​ជាច្រើន (​ទាំង​បុរស និង​ស្ត្រី​) ដែល​ត្រូវបាន​ឆ្លង​មេរោគ​ប្រមេះ​ទឹកថ្លា​នេះ គឺ​មិន​មាន​រោគសញ្ញា​ណាមួយ ហើយ​អាច​នឹង​មិន​ដឹង​ថា ពួកគេ​មាន​ការឆ្លង​មេរោគ​នេះ​ផង​ដែរ​។ ការឆ្លង​មេរោគ​នេះ អាច​បង្ក​ឱ្យមាន​ការខូចខាត​ដល់ដៃ​ស្បូន​របស់​ស្ត្រី និង​អាច​នាំឱ្យ​ស្ត្រី​គ្មាន​កូន នាពេល​អនាគត និង​ការកើនឡើង​នូវ​ហានិភ័យ នៃ​ការ​មាន​កូនក្រៅស្បូន​ផងដែរ​។ ការឆ្លង​មេរោគ ប្រមេះ​ទឹកថ្លា ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ក៏​អាច​បង្កើន​ហានិភ័យ នៃ​ការ​កើត​កូន​មក​មិន​គ្រប់​ខែ និង​ទារក​ដែល​កើតមក មាន​ទម្ងន់​ស្រាល​ជាង​ធម្មតា​។​

Venereum Lymphogranuloma គឺជា​ប្រភេទ​មួយ​ផ្សេង​ទៀត​នៃ​ជំងឺ​កាមរោគ ដែល​ជា​ទូទៅ គឺ​សំបូរ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ និង​ត្រូវ​បាន​បង្កឡើង​ដោយ​ពូជ​ខុសគ្នា នៃ​បាក់តេរី Trachomatis Chlamydia៕ 

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម