របៀប​ធ្វើ​អោយ​ស្បែក​ស្អាត តាម​បែប​ធម្មជាតិ​

 
 

យដោយ www.health.com.khថ្ងៃទី08 មករា ឆ្នាំ2015

 243

នៅពេល​ដែល​អ្នក​កំពុងតែ​ព្យាយាម​ប្រើ​ផលិតផល ក៏ដូចជា​ឡេ​ថែរក្សា​ស្បែក​គ្រប់​ប្រភេទ ហើយ​នៅតែ​មិន​ទទួលបាន​លទ្ធផល​ល្អ ដូច​ការផ្សាយ​ពាណិជ្ជកម្ម​នោះ អ្នក​គួរតែ​ស្វែងរក​វិធី​ថ្មី តាម​បែប​ធម្មជាតិ​វិញ​ទៅ​។ ដើម្បី​អោយ​ស្បែក​មាន​ភាព​ភ្លឺ​ថ្លា និង​ស្រស់ស្អាត​នោះ អ្នក​ត្រូវ​តែ​គិត​អំពី​អ្វី​ដែល​អ្នក​បាន​ញ៉ាំ របៀប​ដែល​អ្នក​លាង​សម្អាត​ស្បែក និង​របៀប​ផ្តល់​សំណើម ព្រមទាំង​ផ្តល់​ជីវជាតិ​ដល់​ស្បែក​តែម្តង​។ គ្មាន​ការព្យាបាល​ណាមួយ ដែល​ធានា​ថា នឹង​ផ្តល់​ភាពស្រស់ស្អាត​ដល់​អ្នក ១០០ ភាគរយ​តែ​ម្តង​ទេ​។ ដូច្នេះហើយ យើង​ក៏​បាន​លើក​យក​នូវ​វិធីសាស្ត្រ​បែប​ធម្មជាតិ​ដូចខាងក្រោម​នេះ ដើម្បី​អោយ​អ្នក​អាច​ស​កល្ប​ង​បាន​។

​កុំ​ញិច​ដុំ​ពក​តូចៗ​លើ​ស្បែក​
​វិធីសាស្ត្រ​ដំបូង​គេ​នោះ គឺ​ធ្វើ​យ៉ាងណា​លុបបំបាត់​ការ​ញិច​ដុំ​ពក​តូចៗ​លើ​ស្បែក ព្រោះ​វា​មិន​គ្រាន់តែ​ធ្វើអោយ​មុខ​ក្រហម​ទេ តែ​ក៏​អាច​ធ្វើអោយ​បាក់តេរី​សាយភាយ ដែល​ជាហេតុ​នាំ​អោយ​កើតមុន និង​សម្លាក​លើ​ស្បែក​បានដែរ​។

​លាង​សម្អាត​គ្រឿង​តែង​មុខ មុនពេល​ចូល​គេង​
​បើសិន​ជា​អ្នក​ចេះ​តែ​បន្សល់ នូវ​គ្រឿង​តែងខ្លួន​នៅជាប់​នឹង​មុខ ហើយ​គេង នោះ​វា​ពិតជា​ធ្វើអោយ​ជាតិពុល​ជាប់​នៅក្នុង​ស្បែក និង​រន្ធ​ញើស​ជាមិនខាន​។ ដូច្នេះ វិធី​ដែល​ល្អ គឺ​គួរតែ​ធ្វើយ៉ាងណា​អោយ​ស្បែក​មានឱកាស​អាច​ដក​ដង្ហើម​បាន តាមរយៈ​ការលាង​សម្អាត​គ្រឿង​តែង​មុខ ចោល​អោយ​អស់​សិន មុនពេល​ចូល​គេង​។

​ត្រូវតែ​សកម្ម​ចំ​ពោះ​ខ្លួនឯង​
​ចូរ​លេង​កីឡា ហាត់ប្រាណ ដើរ ឬ​ជិះ​កង់​។ រឿង​នេះ​មិនមែន​ជា​បញ្ហា​ក្នុង​ការជ្រើសរើស​លំ​ហាត់ប្រាណ​នោះទេ​។ ប៉ុន្តែ ការធ្វើ​សកម្មភាព​រាង​កាយ​ណា ដែល​អាច​អោយ​បែកញើស​បាន សុទ្ធតែ​ជា​រឿង​ល្អ ព្រោះ​វា​នឹង​ជួយ​លាង​សម្អាតរ​ន្ធ​ញើស ព្រមទាំង​ផ្តល់​តុល្យភាព​អ័រម៉ូន ក្នុង​រាងកាយ​ផងដែរ​។ ចូរ​ចាំ​ថា ត្រូវ​លាងមុខ​ចេញ ក្រោយ​ពី​ហាត់ប្រាណ​រួច​។

​លាង​សម្អាត ច្រាស់​ផាត់មុខ​របស់​អ្នក​
​តាម​ការសិក្សា​មួយ​បានអោយដឹងថា ស្ត្រី​ច្រើន​ជាង ៧០ ភាគរយ​ហើយ ដែល​មិន​ធ្លាប់​លាង​សម្អាត​ច្រាស់ និង​ប៉ុង​ផាត់មុខ​នោះទេ​។ ដូច្នេះ អ្នក​គួរតែ​លាង​សម្អាត​វា អោយ​បាន​ម្តង​ក្នុង​មួយ​សប្តាហ៍ ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ និង​សាប៊ូ បន្ទាប់មក​ចូរ​លាងជម្រះ​សាប៊ូ​ចេញ ហើយ​ទុក​វា​អោយ​ស្ងួត​។ មធ្យោបាយ​មួយ​នេះ នឹង​ជួយ​បំបាត់​ភាពកខ្វក់ និង​ការកកើត​បាក់តេរី​បាន​។

​លាង​សម្អាត​ទូរស័ព្ទ​របស់​អ្នក​
​ទូរស័ព្ទដៃ គឺ​ជា​មេ​នាំ​រឿង ជាពិសេស គឺជា​អ្នកចម្លង​មេរោគ និង​ភាពកខ្វក់​ខ្លាំង​ជាង​គេ​បំផុត​តែម្តង​។ រាល់​ភាពកខ្វក់ និង​បាក់តេរី​ទាំងអស់ ដែល​ចូល​ក្នុង​ដៃ​របស់​អ្នក វា​នឹង​ចម្លង​ទៅលើ​កញ្ចក់​ទូរស័ព្ទ​របស់​អ្នក​បាន ពេលនោះ វា​នឹង​ប៉ះ​លើ​មុខ​អ្នក បាន​យ៉ាង​ងាយ​តែម្តង​។ ដូច្នេះ អ្វី​ដែល​អ្នក​គួរ​ធ្វើ គឺ​ជូត​សម្អាត​កញ្ចក់​ទូរស័ព្ទ​អោយបាន​ស្អាត ជាមួយ​នឹង​ទឹក​សម្លាប់​បាក់តេរី និង​ធ្វើ​យ៉ាងណា​អោយ​ទូរស័ព្ទ​អ្នក​ស្អាត​ល្អ​៕ 

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម