ក្អករ៉ាំរ៉ៃ ត្រូវធ្វើដូចម្តេចទើបបានប្រសើរ?
រួតពិនិត្យដោយ www.health.com.khថ្ងៃទី08 មករា ឆ្នាំ2015
69
ការក្អករ៉ាំរ៉ៃ មិនគ្រាន់តែជាការរំខានតែប៉ុណ្ណោះទេ។ វារំខានដំណេករបស់អ្នក ហើយធ្វើអោយអ្នកមានអារម្មណ៍ថា អស់កម្លាំង។ ក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលអោយក្អួត ស្រាលក្បាល ធ្លាក់ទឹកចិត្ត ឬអាចនាំអោយបាក់ឆ្អឹងជំនីថែមទៀតផង។
ក្អករ៉ាំរ៉ៃ ត្រូវបានកំណត់ថា ជាការក្អកយូរជាងប្រាំបីសប្តាហ៍ ឬយូរជាងនេះ សម្រាប់មនុស្សពេញវ័យ និងបួនសប្តាហ៍ ចំពោះកុមារ។ ក្នុងករណីជាច្រើន មានវិធានការដែលអ្នកអាចយកទៅអនុវត្តនៅឯផ្ទះ ដើម្បីជួយបន្ថយអាការៈក្អករ៉ាំរ៉ៃនេះ ដែលក្នុងនោះ រួមមាន ៖
• ជៀសវាងមូលហេតុ ដែលនាំអោយមានអាលែកស៊ី ៖ ប្រសិនបើការក្អករ៉ាំរ៉ៃ គឺមូលហេតុមកពីការមានអាលែកស៊ីច្រមុះសូមព្យាយាមជៀសវាងសារធាតុ ដែលបណ្តាលអោយមានរោគសញ្ញាទាំងនោះ។
• បញ្ឈប់ការជក់បារី ៖ មូលហេតុទូទៅបំផុត នៃជំងឺរលាកទងសួតរ៉ាំរ៉ៃ គឺការជក់បារី ដែលវាធ្វើអោយសួត មានការរលាក និងអាចធ្វើអោយកាន់តែអាក្រក់ ចំពោះការក្អក ដែលបណ្តាលមកពីកត្តាផ្សេងទៀត។
• បន្ថយអាការៈច្រាលអាស៊ីតក្រពះ ៖ ការក្អក ដែលបណ្តាលមកពីច្រាលអាស៊ីតក្រពះ ជាញឹកញាប់ អាចត្រូវបានព្យាបាល ដោយគ្រាន់តែការផ្លាស់ប្តូររបៀបរស់ ដែលរួមបញ្ចូលទាំងការទទួលទានអាហារតិច ញ៉ាំអាហារអោយញឹកញាប់ រង់ចាំបីទៅបួនម៉ោងបន្ទាប់ពីញ៉ាំអាហារទើបគេង និងការលើកក្បាលគ្រែនៅពេលយប់៕
ប្រពភ៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- រោគសញ្ញា ដុំប្ញសដូងនៅក្នុងស្បូន
- អាហារមានជាតិសរសៃអាចគ្រប់គ្រងជំងឺទឹកនោមផ្អែម
- ជួបសង្សារចាស់ គួរធ្វើម៉េចល្អ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!