អ្នកវិទ្យាសាស្ត្រ៖ ភាពទុក្ខសោក របស់មនុស្ស មិនមែនកើតឡើង មកពីអារម្មណ៍ ទាំងស្រុង នោះទេ!

 
 

អាមេរិក៖ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រនៃ សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក បានលើកឡើងថា ការកើតទុក្ខ ដែលមនុស្សជាច្រើន ឧស្សាហ៍ជួបប្រទះនោះ មិនមែនគ្រាន់ តែជាអារម្មណ៍ ដែលកើតឡើង តែមួយពេលនោះទេ តែវាអាចជា ជំងឺប្រចាំកាយ របស់មនុស្ស។

យោងតាមប្រភព របាយការណ៍បាន ឲ្យដឹងថា ភាពទុក្ខសោក របស់មនុស្ស គឺបណ្តាល មកពីដំណើរនៃ ការហើមរលាក របស់ផ្នែកមួយ ចំនួននៃប្រព័ន្ធស៊ាំ សម្រាប់ការពារ ជំងឺផ្សេងៗ ដែលស្ថិតនៅ ក្នុងសរីរាង្គ របស់មនុស្ស ហើយនៅពេលណា ដែលមានការ កើតឡើងបែបនេះ ម្តងៗនោះវា នឹងធ្វើឲ្យ ខួរក្បាលមាន ដំណើរការមិនល្អ ជាហេតុធ្វើ អារម្មណ៍មនុស្ស ផ្លាស់ប្តូរខុស ប្រក្រតីនិង បង្កើតបានជា អារម្មណ៍ទុក្ខសោក តែម្តង។

សាស្ត្រាចារ្យ George Slavich អ្នកជំនាញផ្នែក ចិត្តវិទ្យានៃ សាកលវិទ្យល័យ កាលីហ្វ័រញ៉ា បាននិយាយថា “ថ្វីត្បិតតែ ភាពទុក្ខសោក ដែលឧស្សាហ៍ កើតឡើងទៅលើ មនុស្សភាគច្រើន ជារឿយៗនោះ ត្រូវបានគេ គិតថាវា ពាក់ព័ន្ធទៅនឹង ខាងផ្នែកអារម្មណ៍ ឬក៏ផ្លូវចិត្ត តែធាតុពិត វាក៏ជាប់ ពាក់ព័ន្ធទៅនឹង ជីវសាស្ត្រព្រមទាំង សុខភាពរាងកាយ របស់មនុស្ស ផងដែរ ហើយវាក៏អាច វិវត្តន៍ខ្លួនទៅ ជាជំងឺប្រចាំកាយ របស់យើងទៀតផង”។

គូសបញ្ជាក់ផងដែរថា នេះគឺជាការ ដាស់តឿនថ្មីមួយទៀត របស់ក្រុមអ្នកវិទ្យាសាស្ត្រ ចំពោះការរកឃើញ ដ៏ថ្មីស្រឡាងរបស់ ពួកគេជុំវិញ ដំណើរនៃ ភាពទុក្ខសោក របស់មនុស្ស ដែលវាត្រូវបាន គេចាត់ទុកជា ជំងឺដ៏គួរឲ្យ ប្រុងប្រយ័ត្ន មួយផងដែរ ដូច្នេះប្រិយមិត្ត គួរតែប្រយ័ត្ន ចំពោះសុខភាព រាងកាយរបស់ខ្លួន ឲ្យបានច្រើន៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាព បញ្ជាក់ពីអារម្មណ៍ ដែលមនុស្សកំពុង មានទុក្ខសោក

ប្រភព៖ មេត្រូ

ដោយ៖ Xeno

ខ្មែរឡូត

 


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម