គួរដឹង! វិធីដ៏ងាយ សម្រាប់ការពារ ជំងឺផ្តាសាយ ក្នុងរដូវ រងានេះ!

 
 

បរទេស៖ ស្របពេលដែល អំឡុងពេលនេះ អាកាសធាតុគឺ បានចុះត្រជាក់ខ្លាំង ជាហេតុធ្វើឲ្យ មនុស្សជាច្រើន ងាយកើតជំងឺ ផ្តាសាយ ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រក៏បាន បង្ហាញអំពីរបៀប ដ៏ងាយមួយ ក្នុងការបង្ការ កុំឲ្យកើត ជំងឺមួយនេះបាន ដោយគ្រាន់តែ រក្សាកម្តៅ នៅច្រមុះរបស់ អ្នកឲ្យបានល្អ គឺជាការស្រេច។

យោងតាមប្រភព របាយការណ៍បាន ឲ្យដឹងថា នៅពេលដែល សីតុណ្ហភាពចុះទាប ប្រព័ន្ធស៊ាំក្នុង ខ្លួនប្រាណមនុស្ស ក៏បានចុះខ្សោយ ផងដែរ ជាហេតុធ្វើឲ្យ មេរោគផ្តាសាយ មានឱកាស វាយលុយ មកលើខ្លួនមនុស្ស ដូច្នេះការរក្សា កម្តៅនៅក្នុង ខ្លួនប្រាណ គឺជារឿងសំខាន់ ហើយចំពោះចំណុច ដែលសំខាន់ ក្នុងការរក្សា កម្តៅនិងគួរឲ្យ ប្រុងប្រយ័ត្ន ជាងគេនោះគឺ ច្រមុះតែម្តង។

លោកសាស្ត្រាចារ្យ Eccles នាយកគ្រប់គ្រង នៃសាកលវិទ្យាល័យ Cardiff បាននិយាយថា “ជាការពិតណាស់ ការរក្សាកម្តៅ នៅលើខ្លួនប្រាណ ទាំងមូលនៅ ក្នុងអាកាសធាតុ រងាជារឿង ត្រឹមត្រូវ តែចំណុចដែល សំខាន់នៅ ក្នុងតួខ្លួនមនុស្ស ទាំងមូលនោះគឺ ច្រមុះ ដូច្នេះយើង គួរតែយក កន្សែង ឬក៏ក្រណាត់ ដែលធ្វើពី រោមសត្វ មកគ្របនិង ដណ្តប់ច្រមុះ របស់យើង ដើម្បីរក្សាកម្តៅ ទើបជាការល្អ”។ គាត់បាន បន្ថែមទៀតថា “ម្យ៉ាងវិញទៀត នៅក្នុងខែរងា នេះអ្នកគួរតែ ទទួលទាននូវ សារជាតិវីតាមីន D ឲ្យបានច្រើន ព្រោះថា ពួកយើង នឹងចុះខ្សោយ ជាខ្លាំងក្នុង អំឡុងពេល រដូវដ៏ សែនត្រជាក់ មួយនេះ”។

នេះគឺជារបាយការណ៍ ថ្មីមួយទៀត ដែលបង្ហាញពី វិធីងាយៗ ដ៏ថ្មីស្រឡាងមួយ ក្នុងការការពារ ខ្លួនពីជំងឺ ផ្តាសាយ ដែលមនុស្សជាច្រើន តែងតែទទួលរង ក្នុងខែរងា ដែលមានអាកាសធាតុ ដ៏ត្រជាក់បែបនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាព បង្ហាញពី មនុស្សដែលមាន ជំងឺផ្តាសាយ

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម