តើ​ស្រី​សិច​ស៊ី​គួរ​រៀបចំ​ខ្លួន​បែប​ណាខ្លះ​?

 
 

យ៉ាងណាមិញ​ប្រសិនបើ​មនុស្ស​ស្រី​ចេះ​រៀបចំ​ខ្លួន​ឲ្យ​ស៊ីវីល័យ ប្រុសៗ​ប្រា​ដក​ជា​មក​ចោមរោម​សុំ​ស្នេហ៍​មិន​ខាន​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ​អ្នក​ត្រូវ​ចេះ​ពី​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​កែប្រែ​ខ្លួន​របស់​អ្នក​ឲ្យក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ដែល​សិច​ស៊ី​។

១. បន្ថែម​ភាព​ទាក់​ទញ​នៅលើ​សក់​
​កត្តា​ដែល​សំខាន់​នោះ​អ្នក​ត្រូវ​កាត់សក់ ប្តូរ​ពណ៌​សក់ ឬ​ប្តូរ​ទៅ​ជា​ម៉ូត​ផ្សេង​ទៀត​ដែល​អ្នក​ពេញចិត្ត​។
- ប្រសិនបើ​សក់​របស់​អ្នក​ពណ៌​ទង់ដែង បន្ថែម​ហាយ​ឡាយ​ពណ៌​ត្នោត​
- ប្រសិនបើ​សក់​របស់​អ្នក​ពណ៌​ត្នោត គឺ​បន្ថែម​ហាយ​ឡាយ​ពណ៌​ទង់​ដែង​
- ប្រសិនបើ​សក់​អ្នក​ពណ៌​ខ្មៅ​គួ​តែ ពណ៌​ត្នោត​ឆ្នូតៗ​។​
២. ប្រើឡេ​លាប​ស្បែក​
​ប្រើឡេ​លាប​ការពារ​កំដៅថ្ងៃ​នៅពេលដើរ​ទៅណាម​កណា ដើម្បី​កុំឲ្យ​ស្បែក​របស់​អ្នកប្រែ​ទៅ​ជាពណ៌ជាំ​ខ្មៅ​។​

៣. ទម្លាប់ដុសធ្មេញ និងសម្អាតខ្លួនឲ្យបានស្អាតជារៀងរាល់ថ្ងៃ
ខ្យល់ដង្ហើមមិនល្អ និងក្លិនខ្លួនអាក្រក់ជាក្តាតមួយដែលធ្វើឲ្យប្រុសៗមិនចង់នៅក្បែរអ្នក។
៤. ពាក់អាវ​ចំហរ​ទ្រូង​
​ការ​ស្លៀកពាក់​បញ្ចេញ​សាច់​ដើមទ្រូង​ដ៏​ត្រ​លុក​ត្រល​ន់ អាច​ធ្វើ​ឲ្យ​ប្រុសៗ​មាន​អារម្មណ៍​ស្រៀវ​ស្រី​ប មើល​អ្នក​មិន​ដាក់​ភ្នែក​ទៀតផង​។​
៥. ស្វែងរក​ការចាប់អារម្មណ៍​
​កុំ​ធ្វើ​អ្វី​ដែល​អ្នក​គិតថា​ប្រុសៗ​មិន​ចូល​ចិត្ត ប៉ុន្តែ​អ្នក​ត្រូវធ្វើ​រឿង​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​ប្រុសៗ​ចូលចិត្ត​អ្នក​។​
៦. កុំ​ពាក់អាវ​ហែល​ទឹក​ជិតៗ​ពេក​
​ផ្ទុយ​ទៅ​វិញ​អ្នក​ត្រូវ​ស្លៀក​ឈុត​ប៊ី​គីនី ឬ​ឈុត​ផ្សេង​ទៀត​ដែល​មើលទៅ​ខ្លី​។​

៧. មាន​ស្នាមញញឹម​គួរ​ឲ្យ​ស្រឡាញ់​
​ការបញ្ចេញ​នូវ​ស្នាមញញឹម​អាច​បញ្ជាក់​ពី​អារម្មណ៍​រីករាយ ហើយ​អាច​ធ្វើឲ្យ​មនុស្ស​ដែល​នៅ​ក្បែរ​ខ្លួន​របស់​អ្នក​រីករាយ​តាម​អ្នក​ផងដែរ​៕​
sexygirl
By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម