ជំងឺ ឬសដូងបាត
68
ជំងឺ ឬសដូងបាត គឺជាជំងឺមួយ ដែលកើតមានដោយសារ ការរីកប៉ោងសរសៃឈាមនៅនឹងចុងរបស់ពោះវៀនធំ ឬរន្ធគូថ។ ជាទូទៅ ការកើតមានជំងឺឬសដូងបាត គឺអាចកើតមាននៅផ្នែកខាងក្នុងនៃរន្ធគូថ ឬផ្នែកខាងក្រៅនៃរន្ធគូថ។
ជាក់ស្ដែង វេជ្ជបណ្ឌិតអាចធ្វើការកត់សម្គាល់ទីតាំង ដែលកើតមានជំងឺនេះបាន តាមរយៈខ្សែអង្កាញ់មួយ ដែលខណ្ឌចែកផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃរន្ធគូថ (Dentate Line)។ ជំងឺឬសដូងបាតខាងក្នុង ជាឬសដូងបាត ដែលកើតមាននៅផ្នែកខាងក្នុងនៃរន្ធគូថ ហើយវាមានលក្ខណៈដូចជាដុំសរសៃឈាម ដែលរីកប៉ោងតូចៗ លៀនចេញមក ហើយលឹបចូលទៅក្នុងរន្ធគូថវិញបាន ដែលវាអាចនឹងធ្វើឲ្យអ្នកមានការហូរឈាមតាមរន្ធគូថបានគ្រប់ពេល ប្រសិនបើពោះវៀនមានចលនា។ ជំងឺឬសដូងបាតខាងក្រៅ គឺជាឬសដូងបាត ដែលកើតមាននៅផ្នែកខាងក្រៅនៃរន្ធគូថ ដែលវាអាចនឹងធ្វើឲ្យមានការលៀន នូវដុំសរសៃឈាមដែលរីកនោះ ចេញមកក្រៅរន្ធគូថតែម្ដង។ អ្នកដែលកើតមានជំងឺឬសដូងបាតនេះ គឺតែងតែងធ្វើឲ្យពួកគេ មានអារម្មណ៍ថាឈឺខ្លាំង ហើយរមាស់ ឬក្រហាយ។ ជាក់ស្ដែង អ្នកដែលមានបញ្ហាទល់លាមកញឹកញាប់ និងអ្នកដែលប្រឹងបន្ទោរបង់លាមកពេក គឺអាចប្រឈមមុខខ្ពស់ ទៅនឹងបញ្ហាជំងឺឬសដូងបាត។ យ៉ាងណាមិញ មានស្ត្រីមានផ្ទៃពោះជាច្រើន ដែលកើតមានបញ្ហាជំងឺឬសដូងបាតនេះ ពីព្រោះតែ ស្បូនរបស់ស្ត្រី សង្កត់ទៅលើសរសៃឈាមដែលនៅនឹងរន្ធគូថ ដែលជាហេតុធ្វើឲ្យសសៃឈាមនោះ មានការរីកធំ ហើយស្ទះលំហូរសសៃឈាម មិនហូរត្រលប់ពីរន្ធគូថទៅវិញ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- រូបិយប័ណ្ណ ដែលមានតម្លៃ ថ្លៃជាងគេបំផុត ទាំង១០ នៅលើពិភពលោក
- តើអ្នក ឈឺជើងឬ?
- គួរយល់ដឹង! ៣ សំនួរនេះ ហាមសួរដាច់ខាត នៅពេល ចូលសំភាសន៍ការងារ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!