តើ​អ្នក​ជឿ​ទេ​ថា ការដើរ អាច​ជួយ​បំបាត់​ការឈឺចាប់​? ​

 
 

 28

តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​នេះ បាន​បង្ហាញឲ្យឃើញថា ប្រសិនបើ​អ្នក​មាន​ជំងឺ​ឈឺចាប់​រ៉ាំរ៉ៃ អ្នក​គួរតែ​ដើរ​ឲ្យបាន​ច្រើន​។ ជាទូទៅ ការឈឺចាប់​ជាប់​ជា​ប្រចាំ​ថ្ងៃ គឺ​ធ្វើឲ្យ​អ្នកជំងឺ​ទ​ម្រន់ មិន​ហ៊ាន​ធ្វើ​ចលនា ដែល​កត្តា​មួយ អាច​ធ្វើឲ្យ​ការឈឺចាប់​របស់​ពួកគេ នឹង​វិវត្ត​កាន់តែ​ធ្ងន់​ឡើងៗ​។

ជាក់ស្ដែង ការធ្វើ​លំ​ហាត់ប្រាណ​ងាយៗ ដូចជា ការដើរ​ចុះឡើង​បែបនេះ គឺជា​វិធីសាស្ត្រ​មួយ​យ៉ាង​សាមញ្ញ ដែល​អាច​ជួយ​កាត់បន្ថយ​ការឈឺចាប់​របស់​អ្នក ដោយ​មិនបាច់​ចំណាយ​ថវិការ​នោះឡើយ​។ ជា​ការប្រសើរ ដែល​អ្នក​អាច​ដើរ ៥ ថ្ងៃ ក្នុង​មួយ​សប្ដាហ៍ ហើយ​ក្នុង​មួយថ្ងៃ ដើរ ៣០ នាទី​។ អ្នក​គួរ​ដើរ​យឺតៗ តាម​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើទៅបាន​។ ជៀសវាង ការដើរ​បង្ខំ​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម