ជំងឺ​ទឹកនោម​ផ្អែម អាច​ជះឥទ្ធិពល​ទៅលើ ការលូតលាស់​ខួរក្បាល​កុមារ​

 
 

 35

ការស្រាវជ្រាវ​ថ្មី​មួយ​បានចង្អុលបង្ហាញ​ថា កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ខ្ពស់ អាច​ពន្យឺត​ដល់​ការលូតលាស់​ខួរក្បាល ចំពោះ​កុមារ ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ១​។​

អ្នកស្រាវជ្រាវ​បាន​មើល​ទៅ​លើ​កុមារ ដែល​មាន​អាយុ​ពី ៤ ទៅ ៩ ឆ្នាំ ដែល​បាន​ធ្វើ​ការថត​ស្កែន​ខួរក្បាល និង​តេស្ត ដើម្បី​វាយតម្លៃ​សមត្ថភាព​ប្រាជ្ញា​របស់​ពួកគេ ក៏​ដូច​ជា​បន្ត​ការតាមដាន​កម្រិត​ជាតិ​ស្ករ នៅក្នុង​ឈាម​របស់​ពួកគេ​ផង​ដែរ​។​

ធៀប​ទៅនឹង​កុមារ​ដែល​មិន​មាន​ជំងឺ​ទឹកនោម​ផ្អែម ខួរក្បាល​របស់គេ គឺ​តូច​ជាង​។ ភាព​ខុសប្លែក​គ្នា​នេះ ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការកើនឡើង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​។ ប៉ុន្តែ ការស្រាវជ្រាវ​មិន​បាន​រកឃើញ ពី​ភាព​ខុសប្លែកគ្នា ចំពោះ​ការគិត និង​ជំនាញ​នៃ​ការចងចាំ​របស់​កុមារ​នោះទេ​។​

វេជ្ជបណ្ឌិត នេ​លី ម៉ូ​រ៉ា​ស (Nelly Mauras) បាន​និយាយថា លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​យើង បង្ហាញ​ពី​តម្លៃ​នៃ​ការវិវត្ត​ខួរក្បាល ទៅ​ជា​ភាព​ខុសធម្មតា ទោះបីជា​រយៈពេល​នៃ​ជំងឺ​ទឹកនោម​ផ្អែម មាន​រយៈពេល​ខ្លី​ក៏ដោយ​។​

អាស្រ័យ​លើ​ឥទ្ធិពល​ល្អ​បំផុត​នៃ​អ្នកជំងឺ និង​ក្រុម​អ្នក​ថែទាំ​ជំងឺ​ទឹកនោម​ផ្អែម ប្រហែល ៥០ ភាគរយ​នៃ​កំហាប់​ជាតិ​ស្ករ​នៅក្នុង​ឈាម​ទាំង​អស់ អំឡុងពេល​នៃ​ការស្រាវជ្រាវ ត្រូវបាន​វាស់​ក្នុងតម្លៃ​មួយ​ខ្ពស់​។ ដោយ​ការ​សម្គាល់​តេស្ត​នៃ​ការយល់ដឹង នៅតែ​ធម្មតា ប៉ុន្តែ ការសង្កេត​ឃើញ​ពី​ការផ្លាស់ប្តូរ នឹង​ប៉ះពាល់​ដល់​មុខងារ​របស់​ខួរក្បាល​នោះ នៅ​តែ​ចាំបាច់ សម្រាប់​សិក្សា​នៅ​ថ្ងៃក្រោយ​ទៀត​។​

នៅពេល​ដែល​បច្ចេកវិទ្យា​ដ៏​ប្រសើរ​បានវិវត្ត យើង​សង្ឃឹម​ដើម្បី​កំណត់​ថា​តើ ភាពខុសប្លែក​ដែល​ត្រូវ​បាន​សង្កេតឃើញ ជាមួយនឹង​រូបភាព​នៃ​ខួរក្បាល​នោះ អាច​ផ្តល់​ភាពប្រសើរឡើង ជាមួយនឹង​ការគ្រប់គ្រង​កម្រិត​ជាតិ​ស្ករ នៅក្នុង​ឈាម ឬ​យ៉ាងណា​។​

លទ្ធផល​នៃ​ការស្រាវជ្រាវ ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Diabetes​។​

វេជ្ជបណ្ឌិត កា​រ៉េ​ន វី​ណឺរ (Karen Winer) បាន​និយាយថា នេះ​គឺជា​រឿង​ដែល​អ្នកជំងឺ​តែងតែ​បារម្ភ នៅពេល​ដែល​វា នឹង​កើត​លើ​កូន ជាមួយ​នឹង​ជំងឺ​រ៉ាំរ៉ៃ​នេះ​។​
​តើ​វា​ប៉ះពាល់​ដល់​ខួរក្បាល​របស់​ពួកគេ​ឬទេ​? គាត់​បាន​និយាយថា ព័ត៌មាន​ល្អ គឺថា វា​អាច​មាន​ដំណោះស្រាយ​មួយចំនួន ដែល​ឪពុក​ម្តាយ​គួរតែ​ស្វែង​យល់​បន្តទៀត​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម