សម្ដីមាស ទាំង ១០ ដែលប្រពន្ធ ចង់លឺ ពីស្វាមី

 
 

បុរសជាស្វាមី មួយចំនួន តែងតែ ចង់ឲ្យ ភរិយា យល់ពីអារម្មណ៍ របស់ខ្លួន ថានឿយហត់ ប៉ុណ្ណា នៅពេលដែល ខ្លួន មានទំនួលខុសត្រូវ យ៉ាងធំ នៅក្នុងគ្រួសារ និងបែរជា មើលរំលង ពី អារម្មណ៍ និងសេចក្ដីត្រូវការរបស់ ភរិយាទៅវិញ គ្រាន់តែ សម្ដីប៉ុន្មានម៉ាត់។ យ៉ាងណាមិញ សូមអាន ១០ ចំនុច សំខាន់ៗខាងក្រោម ដែលបង្ហាញពី ប្រយោគ ឬឃ្លា ដែលភរិយាចង់ លឺពីស្វាមី៖

១.  អូននៅតែ ស្រស់ស្អាត ទោះជាបែបណាក៏ដោយ៖ មានន័យថា ជាធម្មតា នារី គ្រប់រូប តែងតែ ប្រែប្រួល រាងកាយ មុខមាត់ ដូចជា ស្នាមជ្រួញ នៅលើផ្ទៃមុខ, រូបរាង ធាត់ ឬស្គម ក្រោយពី មានកូន ដូចនេះ សម្ដីមួយឃ្លា នៅខាងដើមនេះ អាចជួយលើកទឹកចិត្ដ និងធ្វើ ឲ្យនាង អារម្មណ៍ កក់ក្ដៅ...។

២. បងនឹង យកកូនទៅដើរលេងនៅខាងក្រៅ ដូចនេះ អូនអាច មានពេលវេលា ផ្ទាល់ខ្លួន នៅក្នុងផ្ទះ៖ សម្ដីមួយ ឃ្លានេះ អាចធ្វើឲ្យ អ្នកទទួលបាន ពិន្ទុខ្ពស់ ដោយសារតែ ជាធម្មតា នាងតែងតែ ចំណាយ ពេលវេលា ច្រើន ក្នុងការមើល ថែរក្សា កូន ជាជាង ខ្លួននាង។

៣. បង តែងតែផ្ដល់តម្លៃ ទៅលើអ្វីដែល អូន បូជា ឬលះបង់ សម្រាប់គ្រួសារ របស់យើង៖ ជាការពិតណាស់ ទោះបីជា ប្រពន្ធអ្នក ធ្វើការ ក្នុងឬ ក្រៅផ្ទះក្ដី ក៏នាង បានលះបង់ ក្ដីស្រម៉ៃ និងមហិច្ឆិតា របស់ខ្លួន រួចជាស្រេច ដែលពេលខ្លះ នាងបែរជា ដាស់តឿនឬលើក ទឹកចិត្ដខ្លួនឯង ថា នាងសម្រេចចិត្ដ ត្រឹមត្រូវហើយ។

៤. អូនគឺជាម្ដាយដ៏ល្អ៖ នារីមួយចំនួន ប្រហែល ជាជួបនឹង បញ្ហា បន្ទាប់ពី មានកូនជា លើកដំបូង ដូចជា ខ្វះភាពប្រុង ប្រយ័ត្ន ក្នុងការថែរក្សាកូន ជាដើម តែបើសិនជា នាងលឺ ស្វាមី របស់ខ្លួន និយាយដូចឃ្លា ខាងដើមនេះ នេះប្រាកដជា អាចលើកទឹក ចិត្ដនាង បានមួយកម្រិតធំ។

៥. អូនកំពុងតែ ដាក់តឿន បងឲ្យ ខ្លួនបង ចង់ក្លាយជា មនុស្សប្រុសដ៏ល្អម្នាក់៖ ជាការពិត ជីវិតប្ដីប្រពន្ធ គួរតែ ធំដឹងក្ដី ដោយខ្លួនឯងផង និងជា គូផង ហើយប្រសិនជា អ្នកដឹង ពីភាពខ្វះខាត និងយល់ពី ទង្វើរដ៏ល្អ របស់ភរិយា ហើយបន្លឺសម្ដីនេះ នោះភរិយាអ្នក ប្រហែល ជាអរ ស្ទើរហោះ។

៦. តោះ នាំគ្នា ធ្វើដំណើរកំសាន្ដ តែ មានអូន និង បងប៉ុណ្ណោះ

៧. នាំគ្នា អង្គុយ មើលកុន នៅក្នុងផ្ទះ ៖ នេះជាពេលវេលា ដ៏ល្អមួយ ដែលជួយ បង្កើតភាព ស្និតស្នាល និងការ បន្ធូរអារម្មណ៍ របស់អ្នកទាំងពីរ។

៨. តើបងអាច ធ្វើ អ្វីបានខ្លះ ទើបជួយអូនបាន? ៖ នេះជាសម្ដីមួយ ដែលធ្វើ ឲ្យភាពស្ដ្រេសទាំង ឡាយ របស់ប្រពន្ធអ្នក បានកាត់បន្ថយ ដោយយល់ថា អ្នកជាដៃគូ ដ៏ល្អ។

៩.បង ឃើញអូន៖ បើអ្នកពិតជា និយាយមួយឃ្លានេះ មែន នោះប្រពន្ធអ្នក នឹង រឹត តែមាន ទឹកចិត្ដ បន្ថែមទៀត ដែលមានន័យថា អ្នកពិតជាឃើញ ទង្វើរដ៏ល្អ ជាច្រើន ដែលប្រពន្ធ អ្នកបានធ្វើ ដូចជា ការមើល ថែកូន, បោសសំអាតផ្ទះ....។

១០. ហេតុអ្វី ក៏អូន មិនទូរស័ព្ទ រកមិត្ដភិក្ដ ឬ ដើរផ្សារជុំគ្នា? ៖ ជាធម្មតា ស្ដ្រី ជាភរិយា តែងតែ រវល់ជាមួយនឹង ការងារ បូកផ្សំនឹង កិច្ចការក្នុងផ្ទះទៀត ពិតជា គ្មានពេលវេលា សប្បាយរីករាយ និងសោយសុខ ពីអ្វីដែលខ្លួន ចង់បាននោះទេ ចុះបើសិនជា ស្វាមី អាចនិយាយសម្ដីមួយឃ្លានេះ? តើនាង មានអារម្មណ៍ បែបណាទៅ?

  
រូបតំណាង

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម