ដំណាក់​កាល​ដំបូង​ក្នុង​ការ​ជ្រើស​រើស​គ្រឿង​តុប​តែង​ខ្លួន​សម្រាប់​កូន​ក្រមុំ

 
 

១ ស្បែកជើងសម្រាប់ពាក់ក្នុងកម្មវិធី
ប្រសិនបើរ៉ូបអាពាហ៍ពិពាហ៍របស់កូនក្រមុំវែងដល់ដី គឺពិបាកក្នុងការបញ្ចេញម៉ូដស្បែកជើងណាស់។ ដូច្នេះ​អ្នក​ត្រូវ​ចេះ​ជ្រើស​រើស​ស្បែក​ជើង​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាពិសេសគឺម៉ូតតែម្តង និងកែងឲ្យខ្ពស់បន្តិច។ លើស​ពី​នេះ​ទៅ​ទៀត​ទំហំ​ស្បែក​ជើង​ក៏​ជា​កត្តា​ដ៏​សំខាន់​ព្រោះ​អ្នក​ត្រូវ​ប្រើ​ប្រាស់​វា​ពេញ​មួយ​ថ្ងៃ ហើយត្រូវជ្រើសរើសស្បែកដែរទន់ ប្រសិនជាអាចសាកល្បងពាក់មុនពីរបីថ្ងៃទើបល្អ។

២. បូរម្រាប់ពាក់លើក្បាល
កូនក្រមុំភាគច្រើនជ្រើសរើសម្កុដជាគ្រឿងពិសេសសម្រាប់ពាក់លើក្បាល ព្រោះពួកគេយល់ថាវាស្រស់ស្អាតគួរឲ្យស្រឡាញ់ ប៉ុន្តែ​មិន​មែន​មនុស្ស​ម្នាក់ៗពាក់ទៅសមគ្រប់គ្នានោះទេ។ ចំណុចសំខាន់បំផុតត្រូវចេះមើលស្ទាយតុបតែរបស់ខ្លួន និង​ម៉ូត​សក់​ថា​ត្រូវ​ប្រើ​គ្រឿង​តុប​តែ​អ្វី​ទើប​សម។

៣. ស្បៃមុខ
កូនក្រមុំនាពេលបច្ចុប្បន្ននេះមានជម្រើសកាន់តែច្រើនសម្រាប់ការជ្រើសស្បៃសម្រាប់គ្រប់មុខ ប៉ុន្តែ​គ្រឿង​ទាំង​នោះ​មិន​ចាំ​បាច់​ទេ​ក្នុង​ការ​ប្រើ​ប្រាស់។ ប្រសិនបើរ៉ូបអាពាហ៍ពិពាហ៍ និងស្ទាយម៉ូដសក់ពិបាកយកស្បៃពីលើគ្រប់ពីលើ កូនក្រមុំមិនបាច់គ្រប់ក៏បាន។

៤. គ្រឿងអលង្ការ
ក្នុងការជ្រើសរើសគ្រឿងអលង្កការសម្រាប់កូនក្រមុំអ្នកត្រូវជ្រើសឲ្យស៊ីជាមួយនឹងរ៉ូបរបស់កូនក្រមុំ។ ហើយ​ការ​ប្រើ​គឺ​ដើម្បី​បញ្ចេញ​ពន្លឺ​ផ្លេកៗ​នៅជុំវិញក ជាជាង កទទេគ្មានអ្វីពាក់សោះ។

៥.ឈុតក្នុង
ក្នុងពេលតែងខ្លួនអ្នកត្រូវពាក់អាវទ្រនាប់ដែលឥតខ្សែ ទើបងាយស្រួលស្លៀករ៉ូបដែលអាចបញ្ចេញសាច់ខ្នង និងផ្នែកដើម្បីទ្រូងបាន៕
13899447781
By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម