ក្អករ៉ាំរ៉ៃគួរធ្វើដូចម្តេច?
និត្យដោយ www.health.com.khថ្ងៃទី25 ធ្នូ ឆ្នាំ2014
36
ក្អករ៉ាំរ៉ៃ នៅក្នុងមនុស្សពេញវ័យអាចត្រូវបានព្យាបាលនៅផ្ទះដោយខ្លួនឯងបានមួយចំនួន។ ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកសម្រាប់ការព្យាបាលនៅផ្ទះមួយចំនួន ដែលអាចជាការដ៏ល្អបំផុតសម្រាប់អ្នក។
- ញ៉ាំទឹកឱ្យបានច្រើន។ វត្ថុរាវអាចជួយដល់ការកាត់បន្ថយ ការក្អករបស់អ្នកបានមួយចំនួន។
- ខ្ពុរមាត់ជាមួយនឹង ទឹកអំបិលក្តៅៗ ដែលវាអាចជួយដល់ការសំអាតបំពង់ករបស់អ្នក និង អាចបំបាត់ស្លេសផងដែរ។
- ដាក់ក្បាលរបស់អ្នក ជាមួយនឹងខ្នើយឱ្យបានខ្ពស់បន្ថែមទៀត នៅពេលយប់ ដើម្បីកាត់បន្ថយ ការក្អកស្ងួតរ៉ាំរ៉ៃនេះ។
- ការប្រឹងក្អក អាចជួយបន្ធូរដល់ការរលាកបំពង់ករបស់អ្នក។
- ចូរកុំជក់បារី ឬប្រើផលិតផលដែលមានជាតិថ្នាំជក់។
- ចៀសវាងការស្រូបផ្សែងបារី ធូលី ឬ ធាតុពុលផ្សេងៗទៀត។
- ទឹកឃ្មុំ ជាញឹកញាប់អាចជាការព្យាបាល ដែលមានប្រសិទ្ធភាព សម្រាប់ការក្អកជាអចិន្ត្រៃយ៍។ បន្ថែមទឹកឃ្មុំ ទៅលើតែក្តៅៗ ឬក៏ទឹកទំពាំងបាយជូរ។
- អាចយកខ្ញីទៅឆុងដូចជាតែ ដែលជាញឹកញាប់ត្រូវបានគេប្រើ ដើម្បីជួយកាត់បន្ថយ រោគសញ្ញា នៃការក្អករ៉ាំរ៉ៃ និង ជួយក្នុងការជម្រះអាការៈការតឹងច្រមុះ ឬក៏ ជួយក្នុងការឱ្យមានខ្យល់ដកដង្ហើមស្រស់ថ្លា។
- ឱសថផ្សេងៗទៀត ដូចជា ប្រេងខ្យល់ ឬ ស្ករគ្រាប់ហិរ ជាញឹកញាប់ត្រូវបានប្រើដើម្បី កាត់បន្ថយរោគសញ្ញាក្អកនេះ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ទំនាក់ទំនងអវិជ្ជមាន រវាងឪពុកម្តាយ និងកូន
- ហេតុផល ៤ យ៉ាងដែលអ្នកបានធ្វើត្រឹមតែជាសង្សា
- មូលហេតុដែលនាំឱ្យប្រពន្ធមានសហាយ
ផ្សព្វផ្សាយពាណិជ្ជកម្ម៖
(មើលទាំងអស់)
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!