មហារីក​ក្រពេញទឹកមាត់​មាន​មែន​អត់​?

 
 

តពិនិត្យដោយ www.health.com.khថ្ងៃទី25 ធ្នូ ឆ្នាំ2014

 23

​ក្រពេញ​ទឹកមាត់ ធ្វើឱ្យ​មាន​ទឹកមាត់ និង​បញ្ចេញ​វា​ទៅ​ក្នុង​មាត់​។ ទឹក​មាត់ មាន​អង់ស៊ីម​ដែល​ជួយ រំលាយ អាហារ និង ជា​អង្គ​បដិ​ប្រាណ ដែល​ជួយ ការពារ​ប្រឆាំងនឹង ការឆ្លង​មេរោគ​នៃ​មាត់​និង បំពង់ក​។​

​ក្រពេញទឹកមាត់​ដ៏​សំខាន់ៗ គឺ​៖

  • ក្រពេញ​ប៉ា​រ៉ូទីត (Parotid) ៖ ទាំងនេះ​គឺជា ក្រពេញទឹកមាត់​ធំ​បំផុត និង​ត្រូវបាន​រកឃើញ​នៅក្នុង ផ្នែក​ខាង​មុខ និង ខាងក្រោម នៃ​ត្រចៀក​ទាំងពី​។ ដុំ​សាច់​របស់​ក្រពេញ​ទឹកមាត់ ដ៏​សំខាន់ ភាគច្រើន ចាប់ផ្តើម​នៅក្នុង​ក្រពេញ​នេះ​។​
  • ក្រ​ពេញ ស៉ាប់​លីង​ហ្គោល (Sublingual )៖ ក្រពេញ​ទាំងនេះ ត្រូវបាន​រកឃើញ​នៅ​ក្រោម​អណ្តាត នៅក្នុង​បាត​នៃ​មាត់​។​
  • ក្រ​ពេញ សាប់​ម៉ែន​ដី​ប៊ូ​ឡា (Submandibular) ៖ ក្រពេញ​ទាំងនេះ ត្រូវបាន​រកឃើញ នៅ​ខាងក្រោម​ឆ្អឹង​ថ្គាម​។​

​វា​ក៏​មាន​រាប់រយ​ក្រពេញ​តូចៗ នៃ​ក្រពេញ ទឹកមាត់​ដែល​មាន​នៅក្នុង មាត់ , ច្រមុះ និង បំពង់ក ដែល​អាច​ត្រូវបាន​គេ​មើលឃើញ តែ​ជាមួយ​មីក្រូ​ទស្សន៍​ប៉ុណ្ណោះ​។ ដុំ​សាច់​ក្នុង​ក្រពេញ​តូចៗ ភាគ​ច្រើន​ចាប់ផ្តើម​នៅក្នុង​ក្រអូមមាត់​ខាងលើ (​ដំបូល​មាត់​) ផងដែរ​។​

​ច្រើន​ជាង​ពាក់កណ្តាល នៃ​ដុំ​សាច់ ក្នុង​ក្រពេញទឹកមាត់​ទាំងអស់ គឺ ស្លូត (​មិនមែន​មហារីក ) និង​មិន​បាន​រីក​រាលដាល ទៅកាន់​ជាលិកា​ដទៃទៀត​ទេ​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម