៥ ជំហាន​ក្លាយ​ជា​ជាង​ថត​រូប​ដ៏​ជំនាញ​​សម្រាប់​អាពាហ៍​ពិពាហ៍

 
 

៥ ជំហ៊ាន​ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នក​អា​ជីព។
១. រៀនធ្វើជំនួញ
ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​ប្រកួត​ប្រជែង​ដ៏​កំពូល សំខាន់​ត្រូវ​ចូល​រួម​សិក្សា​ពី​មូល​ដ្ឋាន​គ្រឹះ​ជា​យាន​ដើម្បី​ឈាន​ទៅ​ដល់​ការ​ទទួល​សញ្ញាប័ត្រ​ផ្នែក​ថត​រូប​ជា​មុន​សិន។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ត្រូវ​ស្វែង​យល់​ពី​អ្នក​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍ ទើប​ធ្វើ​ឲ្យ​ជំនួញ​របស់​អ្នក​កាន់​តែ​ងាយ​ងាយ​ស្រួល​នៅ​ពេល​អនា​គត់។

២. លើកកម្ពស់ការរៀបចំរបស់អ្នក

តាម​បច្ចេក​វិទ្យា​ដែល​ជឿន​លឿន​បាន​បញ្ជាក់​ច្បាស់​ថា ឧបករណ៍​ថត​រូប​មាន​ទំហំ​ជា​មធ្យម ១២០ មី​លី​ម៉ែត្រ​ផ្តល់​ជូន​រូប​ភាព​មាន​គុណ​ភាព​ច្បាស់​ល្អ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​កូន​ក្រមុំ និង​កូន​កំលោះ​ចង់​បាន​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​ចាប់​ផ្តើម​ជា​មួយ​នឹង​ឧបករណ៍​ថត​រូប​ដែល​មាន​ទ្រង់​ទ្រាយ​ទំហំ ៣៥ មី​លី​ម៉ែត្រ​នោះ​នឹង​អាច​ដំណើរ​ការ​ទៅ​បាន តែ​ត្រូវ​ប្រាកដ​ថា​វា​នឹង​មិន​ខូច​គុណ​ភាព។

៣. គុណភាព

ការ​និយាយ​ស្រួល​ជាង​ការ​ធ្វើ ប្រសិន​បើ​អ្នក​ទិញ​កាមេរ៉ា​ដែល​មាន​គុណ​ភាព​អន់​ច្បាស់​ជា​អ្នក​ផ្សេង​ដណ្តើម​មុខ​របរ​របស់​អ្នក​បាត់​ជា​មិន​ខាន។

៤. មុខរបរពឹងផ្អែកលើកញ្ចក់កាមេរ៉ា

វា​ពិត​ជា​សំខាន់​ចំពោះ​កញ្ចក់​កាមេរ៉ា​ដែល​អ្នក​ទិញ​មក​មាន​គុណ​ភាព​ល្អ​បំផុត​។ ជា​ធម្មតា អ្នក​ថត​រូប​នឹង​ធ្វើ​ការ​ផ្គូ​ផ្គង​កញ្ចក់​កាមេរ៉ា​ឲ្យ​ដូច​នឹង​ម៉ាស៊ីន​កាមេរ៉ា​។ ប្រសិន​បើ​អ្នក​ធ្វើ​ការ​ត្បិត​ត្បៀត​ប្រាក់ សូម​ទិញ​កញ្ចក់​កាមេរ៉ា​មាន​គុណ​ភាព​ល្អ​ហើយ​ម៉ាស៊ីន​កាមេរ៉ា​មាន​គុណភាព​អន​បន្តិច​ក៏​បាន។

៥. កាណុងរបស់កាមេរ៉ាកាន់តែធំកាន់តែប្រសើរ

នៅ​ពេល​ជ្រើស​រើស​កាណុង​របស់​កាមេរ៉ា ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​កាណុង​ធំ​មាន​លក្ខណៈ​ប្រសើរ។ ពី​ព្រោះ​កាល​ណា​ពន្លឺ​តិច អ្នក​អាច​ធ្វើ​ឲ្យ​ទឹក​ដៃ​មិន​សូវ​ល្អ ហើយ​គូស្វាមី​ភរិយា​ក៏​មិន​ពេញ​ចិត្ត​នូវ​ពន្លឺ​ដែល​បាញ់​ចេញ​ពីកាមេរ៉ា​របស់​អ្នក​ដែរ​។ ប៉ុន្តែ​តើ​អ្វី​ទៅ​ជា​ពន្លឺ​ភ្លែតៗ? ចូរ​បំភ្លេច​វា​ចោល​ទៅ ពន្លឺ​ភ្លែតៗ​មិន​ផ្តល់​នូវ​ពន្លឺ​ដែល​អ្នក​ត្រូវ​ការ​នោះ​ទេ៕
13902703091
By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម