អាចមានផ្ទៃពោះទេ ប្រសិនជារួមភេទពេលកំពុងមានរដូវ?
81
ពិតប្រាកដណាស់ អ្នកគឺអាចមានផ្ទៃពោះបើទោះបីជាអ្នកកំពុងមានរដូវក៏ដោយ។ ដោយសារតែស្ត្រីមួយចំនួនគឺគាត់អាចមានរដូវនៅអំឡុងពេលដែលអូវុលរបស់គាត់ផ្ទុះនិងធ្វើដំណើរមកកាន់ដៃស្បូន បើធៀបទៅនិងស្ត្រីជាច្រើនដែលតែងតែមានរដូវនៅកន្លះខែបន្ទាប់ពីការផ្ទុះ។
អ្នកអាចមានផ្ទៃពោះគ្រប់ពេលរាស់ពេលដែលអ្នករួមភេទ។ វាជាការសំខាន់ដែលអ្នកគួរតែប្រើរបាំងការពារឬការពន្យាកំណើត រាល់ពេលដែលអ្នកធ្វើការរួមភេទ។
ស្ត្រីគឺមានមេជីវិតញី ឯបុរសវិញគឺមានមេជីវិតឈ្មោល គ្រប់ស្ត្រីគឺមានក្រពេញអូវែពីរតូចៗនៅក្នុងពោះរបស់ពួកគេដែលនៅសងខាងស្បូន ដែលវាបំពេញទៅដោយស៊ុតរបស់មេជីវិតញីរាប់រយរាប់ពាន់។ នៅពេលដែលស្ត្រីពេញវ័យក្រពេញអូវែរបស់ស្ត្រីនឹងផលិតអរម៉ូនestrogen ដែលជាហេតុធ្វើឱ្យមានការបញ្ចេញអូវុលឬមេជីវិតញីជារៀងរាល់ខែ ដែលគេហៅថាជាដំណើរនៃការទុំជ្រុះរបស់អូវុល។
ឯបុរសវិញមានពងស្វាសពីរគ្រាប់នៅក្នុងស្រោមពងរបស់ពួកគេ។ មេជីវិឈ្មោលគឺត្រូវបានបង្កើតនៅក្នុងពងស្វាសទាំងពីរនោះ។ ស្ត្រីមានការខុសប្លែកពីបុរសគឺស្ត្រីបញ្ចេញអូវុល ឬមេជីវិតញីមួយៗជារៀងរាល់ខែ ។បុរសវិញអាចបញ្ចេញមេជីវិតឈ្មោលរាប់ពាន់ក្បាលរាល់ពេលដែលបាញ់ចេញទឹកកាមម្តងៗ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ចង់បានកូនប្រុសឬ ស្រី? តើយើងអាចកំណត់បានដែរឬទេ?
- តើខ្ញុំគួរតែបំបៅកូនញឹកញាប់ប៉ុណ្ណា?
- តើមនុស្សប្រភេទណា ដែលមិនសាកសម ចូលរួមក្នុងការបង្កើតមុខរបរ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!