សង្ស័យថាមានផ្ទៃពោះ?
១. តើអាការៈដូចម្តេចខ្លះ ដែលស្ត្រីសង្ស័យថាខ្លួនមានផ្ទៃពោះ?
បាត់រដូវ
សីតុណ្ហភាពរាងកាយឡើងខ្ពស់
ចង់ ចង្អោរ
ឡើងដោះ
អស់កម្លាំង
អារម្មណ៍ប្រែប្រួល
បត់ជើងតូចញឹកញាប់
ហើមពោះ
ខ្ពើម រអើមអាហារ
២. អាការៈនេះ កើតមានឡើងដោយសារអ្វី ?
ដោយសារការប្រែប្រួលអ័រម៉ូនក្នុងខ្លួនស្ត្រីដើម្បីយកទៅចិញ្ចឹមទារកក្នុងផ្ទៃ។
៣.តើ អាការៈនេះកើតឡើងដូចគ្នាចំពោះស្ត្រីមានផ្ទៃពោះ ឬយ៉ាងណា?
មិនដូចគ្នាទេ ដោយ សារ កំរិតអ័រម៉ូនក្នុង ខ្លួនស្ត្រីខុសៗគ្នា ។ ស្ត្រីខ្លះអាចមិនមាន អាការៈ ចាញ់ កូន សោះ ឬ មាន សភាធម្មតា ដោយ សារការប្រែប្រួល អ័រម៉ូនក្នុង ខ្លួន តិចតួច។
៤.អ័រម៉ូនជា អ្វី ?
អ័រម៉ូនរាងកាយរបស់អ្នកគឺជាអ្នកបញ្ជូនសារជាតិ ឬ ជីវជាតិ (Chemical Messager) ធ្វើដំណើរនៅក្នុង ប្រព័ន្ធឈាមក្នុង ខ្លួន មនុស្ស ទៅកាន់ ជាលិកាឬសរីរាង្គរបស់ អ្នក ។ អ័រម៉ូនធ្វើការ មានផល ប៉ះពាល់ដល់ដំណើរការផ្សេងគ្នាជាច្រើនរួមមាន ៖ ការលូតលាស់ រាងកាយ និង ការ អភិវឌ្ឍ ការរំលាយអាហារ – របៀបដែលរាងកាយរបស់អ្នកទទួលបានថាមពលពីចំណីអាហារដែលអ្នកបរិភោ -មុខងារផ្លូវភេទ – បន្តពូជ – អារម្មណ៍។
៥.បើសង្ស័យថា មានផ្ទៃពោះ ត្រូវ ធ្វើអ្វីខ្លះ ?
ធ្វើតេស្តទឹកនោមរួសរាន់ទៅ មណ្ឌលសុខភាព ឬមន្ទីពេទ្យជំនាញដើម្បីពិនិត្យ អោយដឹងច្បាស់ថា តើការរាំងរដូវនេះ បណ្តាលមកពី មានផ្ទៃពោះ ឬមូលហេតុផ្សេង។ ការរួសរាន់ទៅ មណ្ឌលសុខភាព ឬមន្ទីពេទ្យជំនាញ ដើម្បីពិនិត្យ អាចអោយស្ត្រីជាម្តាយឆាប់ទទួលបានសេវាថែទាំគក៌។
៦.ហេតុអ្វីស្ត្រី ចាំបាច់ទៅ មណ្ឌលសុខភាព ពេល មានផ្ទៃពោះ ?
ដើម្បី អោយដឹងច្បាស់ថា តើពិតជាកូនមែន មិនមែនកូនពង កូននៅក្នុងស្បូនដែរ ឬទេ ទីតាំងសុកមានសុវត្ថភាព ដែរឬទេដឹងពីការ វិវឌ្ឍរបស់ កូនក្នុងផ្ទៃបើ មានបញ្ហាមិនប្រក្រតីណាមួយពេទ្យ ជំនាញអាចពិនិត្យដឹងឆាប់រហ័ស និងបាលទាន់ពេលវេលាទទួល បានដំបូន្មានពី ឆ្មបជំនាញពី ថែទាំសុខភាពក្នុង ពេលមានគក៌ និងការតាមដាន ការលូតលាស់របស់ទារកក្នុងផ្ទៃអោយ ប្រាកដថា ទារកមានសុខភាព និងម្តាយ មានសុខភា ពល្អទទួលថ្នាំជាតិដែក និងចាក់វាក់សាំង តេតានូសការបកស្រាយ ចំងល់ផ្សេងៗរបស់ស្ត្រីជាម្តាយដោយពេទ្យជំនាញ។
៧.ថ្នាំ ជាតិដែកមាន អត្ថប្រយោជន៍អ្វីខ្លះ?
បើសិនជាម្តាយមានភាពស្លេកស្លាំង មានន័យថា កំរិតឈាមក្រហមមានទាបដែលធ្វើអោយស្ត្រីឆាប់ហាត់ និងអស់កម្លាំង ឈាមដែលទៅ ចិញ្ចឹមកូនមិនបានគ្រប់គ្រាន់ ត្រូវការចាំបាត់ថ្នាំជាតិ ដែកដើម្បីទ្រទ្រង់រាងកាយ ។ ហើយការទទួលបានថ្នាំ ជាតិដែកនេះ ធ្វើអោយម្តាយ អាចប្រាកដក្នុងចិត្តថា កូនដែលកើតចេញមកមានអាវៈយវៈគ្រប់គ្រាន់។
៨.ស្វាមីមានកាតព្វកិច្ចអ្វីខ្លះពេល ភរិយាសង្ស័យ ថាមានផ្ទៃពោះ?
ស្វាមី ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ត្រីមានផ្ទៃពោះព្រោះស្ត្រីមានផ្ទៃពោះមានអារម្មណ៍ឆេវឆាប និងប្រែប្រួលខ្លាំង ដោយសារតែ អាការៈចាញ់កូន។ ដូច្នេះការ យកចិត្តទុកដាក់របស់ ស្វាមីអាចធ្វើអោយស្ត្រីពពោះ មានអារម្មណ៍ ល្អកក់ ក្តៅ និងសប្បាយចិត្តដែល ធ្វើ អោយកូនក្នុងផ្ទៃក៏មានសុខភាពល្អដែរ៕By domneng
មើលគួរយល់ដឹងផ្សេងៗទៀត
- ន់ចិត្ត ស្បែកដៃ និងជើង អត់ស៊ីគ្នាមែនទេ? តោះធ្វើតាមវិធីនេះ ធានាថាស លឿនតែម្តង!
- ទឹកផ្លែឈើពិសេស ដែលអាចការពារជំងឺផ្សេងៗ
- មាននិស្សិតខ្មែរ៣៧៤នាក់ហើយដែលជាប់អាហារូបករណ៍របស់សហភាពអឺរ៉ុប
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!