គួរ​​ប្រា​ប់​​ឪ​ពុ​ក​ម្ដា​យ​ពី​​ប​ញ្ហា​​​ផ្លូវ​​ភេ​ទ​​ដំ​បូ​​ង​​ដែ​រ​​ឬ​ទេ​​​?

 
 

អ្វីៗ​ទាំងអស់​អាស្រ័យ​ទៅលើ​ឪពុកម្ដាយ និង​ទំនាក់​ទំនង​ដែល​ យុវវ័យ​មានចំពោះ​ពួកគាត់។ បើសិនជា​លោកអ្នក​ស្រុះស្រួល​ជាមួយ​ពួកគាត់ នោះ​លោកអ្នក​ពិតជា​ងាយ​និយាយប្រាប់​ពួកគាត់។ លើសពីនេះ​ទៅទៀត​ឪពុកម្ដាយ​អាច​ទូន្មាន​លោកអ្នក និយាយ​ប្រាប់​លោកអ្នក​នូវអ្វីៗ​ជាបទពិសោធន៍ ដែល​ពួកគាត់​ធ្លាប់​ឆ្លងកាត់​ស្នេហា​គ្រាដំបូង ព្រមទាំង​ពួកគាត់​អាចប្រាប់​អំពីវិធី ឬ​មធ្យោបាយ​ទប់ស្កាត់​ការ​តាំងគភ៌​ដែល​មិនចង់​បាន និង​មធ្យោបាយ​បង្ការការ​ឆ្លងជម្ងឺ កាមរោគ​ផងដែរ។ ផ្ទុយទៅវិញ បើសិនជា​លោកអ្នក​មិនមាន​អារម្មណ៍​ចង់ប្រាប់​ពួកគាត់ ហើយ​និងភ័យខ្លាច​នឹង​ប្រតិកម្ម​របស់​ពួកគាត់ នោះ ​សូមរក្សា​អាថ៌កំបាំង​ដំណាក់កាល​គ្រាដំបូង​នៃជីវភាព​ផ្លូវភេទ​របស់​លោកអ្នក។ ប៉ុន្ដែ​លោកអ្នក​ក៏ត្រូវយក​ត្រចៀក​ស្ដាប់​គេឯង​ខ្លះផង ជាពិសេស​អ្នកដែល​នៅជុំវិញ​លោកអ្នក។ ក្រៅពី​ឪពុកម្ដាយ ឬ​អាណាព្យាបាល លោកអ្នក​អាច​ទុកចិត្ដ ឬ​និយាយ​ពិភាក្សា​ជា​ម្ដាយមីង បងប្រុស​បងស្រី​បង្កើត ឬ​បងប្រុស​បងស្រីជី​ដូនមួយ​ជាដើម៕

600sexy_

By domneng


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម