តើពាក្យសុំទោសអាចធ្វើឲ្យមនុស្សស្រីព្រមអត់ទោសមែនទេ?
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួន ដើម្បីជួយឲ្យអ្នកមានភាពក្លាហានក្នុងការនិយាយពាក្យសុំទោស។១.ត្រូវដឹងពីអ្វីដែលអ្នកបានធ្វើប្រសិនបើអ្នកធ្វើរឿងអ្វីមួយដែលប៉ះពាល់ដល់អារម្មណ៍របស់នាងធ្ងន់ធ្ងរ នាងអាចលើកលែងទោសឲ្យ ឬមិនអាចលើកលែង គឺអាស្រ័យទៅលើអ្នក។២. ចូលគិតពីពាក្យដែលអ្នកគួរតែនិយាយត្រូវនិយាយពាក្យថា ខ្ញុំសូមទោស …… ខ្ញុំពិតជាស្រឡាញ់អ្នក ឬក៏និយាយថា ខ្ញុំមិនអាចបំភ្លេចអនុស្សាវរីយ៍ដែលយើងធ្លាប់បានសាងរួមគ្នានោះទេ ហើយខ្ញុំចង់ឲ្យយើងទាំងពីរត្រឡប់មកដូចមុនសារជាថ្មី។ ប្រសិនមនុស្សស្រីម្នាក់នោះជាអតីតមិត្តស្រី ឬមិត្តស្រីបច្ចុប្បន្ន អ្នកត្រូវហៅឈ្មោះនាង ឧទារហណ៍ (honey បងពិតជាសោកស្តាយណាស់)។៣. ជូនរបស់លួងចិត្តប្រហែលជាអ្នកមានអារម្មណ៍ថាវាមិនល្អ និងចង់ជូនខ្សែក ឬរបស់មានតម្លៃទៅនាងដើម្បីលួងចិត្ត។ ប៉ុន្តែហាមជូនជញ្ចៀនទៅឲ្យនាង ប្រសិនបើអ្នកមិនទាន់ដល់ដំណាក់កាលសុំនាងរៀបការជាមួយទេនោះ។ វានឹងធ្វើឲ្យនាងមានអារម្មណ៍វិលវល់ និងកាត់បន្ថយឱកាសនៃការអភ័យទោសរបស់អ្នក។៤. ប្រសិនបើនាងមិនទាន់អត់ទោសឲ្យ អ្នកត្រូវទុកនាងឲ្យនៅតែឯងប្រហែលជានាងត្រូវការពេលវេលាដើម្បីធ្វើការពិចារណា មុនពេលសម្រេចចិត្តត្រឡប់មកជានាជាមួយគ្នាដូចដើមវិញ៕13913161081
មើលគួរយល់ដឹងផ្សេងៗទៀត
- “ប្រពន្ធមិនល្អ” មានលក្ខណៈបែបណាខ្លះ?
- ប្រើទូរស័ព្ទដៃ ១៥ម៉ោងក្នុងមួយខែប្រឈមកាន់តែខ្លាំងនឹងជំងឺមហារីកខួរក្បាល
- បុរសវ័យ២៦ឆ្នាំ ស្លន់ស្លោរ ដោយសារសុដន់កាន់ តែរីកធំ ដែលមូលហេតុវិញ គឺមិននឹកស្មានដល់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!