២០ សំនួរដែលអ្នកគួរតែសួរមុនពេលសម្រេចចិត្តរៀបការ
ប្រសិនបើសំនួរណាមួយដែលអ្នកគិតថាមិនចង់សួរ កុំសួរអី។ ឬក៏គ្រាន់តែយកសំនួរមួយផ្សេងទៀតមកសួរជំនួសក៏បាន។ ក្នុងចំណុចនេះគឺសម្រាប់អ្នកដែលនៅលីវមានចិត្តចង់រៀបការ ដើម្បីគិតឲ្យបានច្បាស់លាស់ និងដោយប្រុងប្រយ័ត្នអំពីអ្វីដែលសំខាន់សម្រាប់ពួកគេ និងដើម្បីបើកចំហរទំនាក់ទំនងពីបញ្ហាទាំងអស់នេះមុនពេលរៀបការ។ មានអ្នករៀបអាពាហ៍ពិពាហ៍ជាច្រើនគូរហើយ ដែលបានលែងលះគ្នាដោយមិនបានពិភាក្សាគ្នាពីបំណងប្រាថ្នាដែលពួកគេដែលត្រូវសួរគ្នាទៅវិញទៅមកមុនពេលនិយាយពាក្យថា (យល់ព្រមរៀបការ)។
សំនួរដែលអ្នកសួរទៅកាន់ដៃគូររបស់ខ្លួន១. តើអ្នកមានជម្ងឺដែលគំរាមកំហែងដល់អាយុជីវិត ឬជម្ងឺដែលព្យាបាលមិនជាដែររឺទេ?
២. តើអ្នកមានកូនដែរ ឬអត់? បើមាន តើគេសំខាន់ប៉ុណ្ណាសម្រាប់ជីវិតរបស់អ្នក?
៣. តើអ្វីជាគោលដៅក្នុងរយៈពេលខ្លី និងអ្វីជាគោលដៅក្នុងទៅថ្ងៃអនាគត់របស់អ្នក?
៤. តើស្ថេរភាពហិរញ្ញវត្ថុមានន័យយ៉ាងណាសម្រាប់អ្នក?
៥. តើទំនាក់សេចក្តីស្រឡាញ់ចំពោះឪពុកម្តាយរបស់អ្នកមានលក្ខណៈបែបណា?
៦. តើអ្នកបានទៅព្រះវិហារដើម្បីធ្វើការអធិស្ថានញឹកញាប់ប៉ុណ្ណាដែរ?
៧. តើអ្វីដែលធ្វើឲ្យអ្នកសប្បាយរីករាយ នៅក្នុងឆាកជីវិតរបស់អ្នក?
៨. តើអ្នកធ្លាប់មានប្រវត្តិក្នុងបទឧក្រិដ្ឋ ឬក៏កំណត់ហេតុអ្វីទេ?
៩. តើអ្នកធ្លាប់មានការណាត់ជួបជាមួយ នឹងមិត្តប្រុស ឬមិត្តស្រីណាម្នាក់ដែររឺទេ?
១០. តើអ្នកធ្លាប់មានដៃគូរួមភេទប៉ុន្មាននាក់ដែរ?
១១. តើអ្នកមានទម្លាប់ធ្វើអ្វីនៅពេលអ្នកខឹង?
១២. តើអ្នកមានការងារដែររឺទេ? តើរយៈពេលប៉ុន្មានឆ្នាំហើយដែលអ្នកមានការងារធ្វើ/ អត់មានការងារធ្វើ?
១៣. តើទំនាក់ទំនងស្នេហាចុងក្រោយរបស់អ្នកមានលក្ខណៈបែបណាដែរ? ហើយមានរយៈពេលយូរប៉ុណ្ណាដែរ?
១៤. តើអ្នកសម្លឹងឃើញអ្វីខ្លះមុនពេលរាប់អានមិត្ត?
១៥. តើអ្នកយល់ថាខ្ញុំជាមនុស្សបែបម៉េច?
១៦. នៅក្នុងប្រវត្តិគ្រួសាររបស់អ្នក តើធ្លាប់មានការរៀបអាពាហ៍ពិពាហ៍ដែលមានសុភមង្គលដែរ ឬទេ?
១៧. តើអ្វីមួយដែលអ្នកមិនចូលចិត្ត?
១៨. តើអ្នកធ្លាប់មានបញ្ហាជម្លោះក្នុងទំនាក់ទំនងស្នេហារបស់អ្នកដែរ ឬទេ?
១៩. តើអ្នកត្រូវតែមានតួនាទីអ្វីខ្លះចពោះរឿងស្នេហា?
២០. តើអ្នកមានចិត្តចង់រៀបការដែរ ឬទេ?
By domneng
មើលគួរយល់ដឹងផ្សេងៗទៀត
- គ្រប់គ្រងបញ្ហានៃការ ឈឺមេជើង
- វិធីសាស្ត្រ ៤ យ៉ាងងាយៗក្នុងការសន្សំលុយ និងទទួលបានសុខភាពល្អ
- វិធីសាស្ត្រផ្សះផ្សាជម្លោះជាមួយមិត្តស្រីរបស់អ្នក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!