ជំនះ​ភាព​ភយ័ខ្លាច​នៅក្នុង​រាត្រី​ផ្សំ​ដំណេក​

 
 

​ទំនាក់ទំនង​យ៉ាង​ម៉េច​មុន​ដល់​យប់​ផ្សំ​ដំណេក​៖ សូម​យក​ពេល​បន្តិច​សួរ​ទៅកាន់​អ្នក​ដែល​ជា​ប្តី ឬ​ប្រពន្ធ​របស់​អ្នក​នាពេល​អនាគត​ថា​តើ​អ្នក​នឹងមាន អារម្មណ៍​ភ័យខ្លាច​អំពី​អ្វី​ក្នុង​យប់​ផ្សំ​ដំណេក​ឬទេ​? គាត់​នឹង​ត្រូវ​បាន​បន្ធូរ​អារម្មណ៍​ក្នុង​ការ​មាន​ឱកាស​និយាយ អំពី​រឿង​នោះ​។​សូម​និយាយ​អំពី​អ្វី​ដែល​អ្នក​សង្ឃឹមទុក និង​អ្វី​ដែល​អ្នកខ្លាច​។ ប្រសិនបើ​ដៃគូ​របស់​អ្នក​ធ្លាប់មាន បទពិសោធន៍​ក្នុងការ​រួមភេទ ឬ​អ្នក​ចង់​ការពារ​ពី​ការ​មាន​ផ្ទៃពោះ​ការនិយាយ​អំពី​ការ​រួមភេទ​ដែល​ផ្តល់នូវ សុវត្ថិភាព​គឺជា​រឿង​សំខាន់​។ អ្នក​អាច​ប្រហែល​ជា​ចង់​ជួប​ជាមួយ​អ្នកផ្តល់​ប្រឹក្សា ឬ​និយាយ​អំពី​ការ​រួមភេទ អំឡុង​ពេល​មុន​និង​ជិត​រៀបការ​។

​ប្រសិនបើ​អ្នក​នៅ​តែ​ខ្លាច​អំពី​ការ​លើកយក​មក​និយាយ​អំពី​ប្រធានបទ​នៃ ការ​រួមភេទ​សូម​តាមដាន​នូវ​ការផ្តល់ជូន​ដូចខាងក្រោម ៖

​ទំនាក់ទំនង​យ៉ាង​ម៉េច​អំឡុង​ពេល​រួមភេទ​៖ របៀប​នៃ​ការ​រួមភេទ​ដែល​សំខាន់​បំផុត​ដើម្បី​ឲ្យបាន​ការស្រលាញ់មួយ ដែល​ល្អ​បំផុត គឺ​រៀន​អំពី អ្វី​ដែល​គួរ​និយាយ​ក្នុង​ពេល​នៅលើ​គ្រែ​។ សម្រាប់ ការភ័យខ្លាច​ជា​លើកដំបូង វា​ប្រហែលជា​រឿង ធម្មជាតិ​ដែល​អ្នក​ស្ថិតក្នុង ស្ថានភាព​មួយ​ស្ងប់ស្ងាត់ ការនិយាយ​រឿង​អាក្រក់​អាចជា​រឿង​គួរឲ្យ ខ្លាច ទៅវិញ​។ ព្យាយាម​ក្នុងការ​និយាយថា មាន​អារម្មណ៍​ស្រួល ឬ​គ្រាន់តែ​ថ្ងូរ តិចៗ​នៅពេល​ដែល​អ្នក ចូលចិត្ត​ក្នុងស្ថានភាព​ណាមួយ​នោះ​។ សូម​សង្កេត ទៅលើ​អ្នក​ដែល​ជា​ដៃគូ​របស់​អ្នក​ផងដែរ ប្រសិន បើ​គេ​នៅ​តែ​ស្ងាត់ អ្នក​គួរ តែ​ព្យាយាម​ធ្វើ​អ្វី​ដែល​ផ្សេង​ពី​នេះ​។ អ្នក​អាច​សួរ​បាន​ថា តើ​ស្រួល​ឬទេ​? ឬ អ្វី​ផ្សេង​ទៀត​។ អ្វី​ដែល​សំខាន់ សូម​និយាយ​ឡើង​នៅ​ពេល​ដែល​អ្វីមួយ មិន​មាន​អារម្មណ៍​ថា ស្រួល​។

ការ​រួមភេទ គឺអាច និង​គួរតែ​ផ្តល់​ឲ្យ​អ្នក ទាំង​ពីរ​នូវ​ការពេញចិត្ត​មួយ​។ តើ​អ្នក​នឹង​មាន​ការ​ហូរឈាម​ឬ​? វា​នឹង​ឈឺ​មែន​ទេ​? នៅពេល​ដែល​ស្ត្រី​បាត់​នូវ​ព្រហ្មចារី​របស់​គេ​វា​នឹង​អាច​មាន​នូវ​ការ​ហូរ​ឈាម​តិចតួច​និង​ការឈឺចាប់​។ ទោះជា​យ៉ាងណា​ក៏ដោយ​វា​មិន​គួរ​ប្រើ​រយៈពេល​យូរ​ពេក​ទេ​ព្រោះ​វា​នឹង​ធ្វើឲ្យ​ភ័យខ្លាច​កាន់តែខ្លាំង​។ ដើម្បី​ធ្វើឲ្យ​រឿង​នេះ​មាន​ភាពងាយស្រួ​ល​សូម​ប្រាកដថា​អ្នក​នឹង​មាន​សកម្មភាព​ជាច្រើន​ដូចជា​ការ បំបោ​ស​អង្អែល​ឬ​អ្វី​ផ្សេង​ទៀត​មុន​នឹង​អ្នក​ដាក់​បញ្ចូល​នូវ​អា​អូន​តូច​របស់​អ្នក​ចូល​ទៅក្នុង​យោនី​របស់​នាង​។ តើ​គាត់​នឹង​អាច​រក្សា​នៃ​ការឡើង​រឹង​របស់​អា​អូន​តូច​របស់​គាត់​ដែរឬទេ​? មាន​អ្វី​កើត​ឡើង​ប្រសិនបើ​វា​មិន​អាច​នោះ​? កម្លាំង​នៃ​យប់​ផ្សំ​ដំណេក​អាចមាន​ខ្លាំង​សឹងតែ​គ្រប់​បុរស​ទាំងអស់​។​

ប្រសិនបើ​វា​មិន​ងើបឡើង​ព្យាយាម ផ្លាស់ប្តូរ​នូវ​អារម្មណ៍​ផ្សេងទៀត​។​សូម​ចំណាយពេល​ក្នុងការ​ថើប និង​បំបោសអង្អែល​ឱ្យ​គ្នា​ទៅវិញ​ទៅ មក​ដែល​អាច​ថើប​ឬ​ដោយ​ការនិយាយ​អ្វី​ដែល​ទាក់ទង​ទៅនឹង​ការ​រៀបការ​ការស្រលាញ់​រវាង​គ្នា​និង​គ្នា និង​ព្រឹត្តិការណ៍​សំខាន់ៗ​របស់​អ្នក​។ អ្វី​ដែល​គួរ​ចងចាំ​គឺថា​ការ​រួមភេទ​គឺ​មិនមែន​គ្រាន់តែ​ដាក់បញ្ចូល​លិង្គ ទៅក្នុង​យោនី​របស់​ស្ត្រី​នោះ​ទេ​។​មាន​មធ្យោបាយ​ជាច្រើន​ដែល​បង្កើត​ឱ្យ​គ្នា​និង​គ្នា​មាន​អារម្មណ៍ល្អ​ដែល មិន​តម្រូវ​ឱ្យ​មាន​ការឡើង​រឹង​នៃ​លិង្គ​។ តើ​ខ្ញុំ​នឹង​មាន​អារម្មណ៍​សុខ​ស្រួល​ឬទេ​? តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាងណា​ដើម្បី​ផ្តល់​ភាព​អស្ចារ្យ​ទៅកាន់ ប្តី​ឬ​ប្រពន្ធ​របស់​ខ្ញុំ​? ការ​រួមភេទ​ក៏ដូចជា​រឿង​ដទៃទៀត​ដែរ​គឺ​ត្រូវ​ការអនុវត្ត​។​អ្នក​ហាក់ដូចជា​ញ៉េមញ៉ុម​និង​មានអារ​ម្មណ៍​ថា មិនដឹង​អី​។​សូម​ធ្វើ​វា​យឺតៗ​និង​ព្យាយាម​ស្តាប់​ដៃគូ​របស់​អ្នក​។​សូម​ស្វែងរក​ថា​អ្វី​ដែល​ជា​អារម្មណ៍​ស្រួល និង​អ្វី​ដែល​ជា​មិន​មែន​នោះ​។​ដូច្នេះ​សូម​កុំ​ខ្លាច​ក្នុង​ការសាកសួរ​៕

sex

By domneng



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម