កង្វះអ័រម៉ូនទីរ៉ូអ៊ីត អាចធ្វើឱ្យអ្នកមានអាការៈដូចម្តេចខ្លះ?
យ www.health.com.khថ្ងៃទី20 ធ្នូ ឆ្នាំ2014
2
ក្រពេញទីរ៉ូអ៊ីត ជាក្រពេញដែលស្ថិតនៅ តំបន់ករបស់យើង ផ្នែកខាងមុខ ដែលមានតួនាទីផលិតអ័រម៉ូនជាច្រើន។ រោគសញ្ញានៃការថយចុះសកម្មភាពរបស់ក្រពេញទីរ៉ូអ៊ីត គឺជាញឹកញាប់ មិនមានភាពច្បាស់លាស់ទេ។ ពួកវាមិនមានភាពជាក់លាក់ ហើយត្រូវបានសន្មត់ជាញឹកញាប់ គឺកំណត់ទៅតាមវ័យ។ អ្នកជំងឺដែលមានការថយចុះ នៃសកម្មភាបរបស់ក្រពេញទីរ៉ូអ៊ីត ដែលមានកម្រិតស្រាល អាចនឹងមិនមានរោគសញ្ញាអ្វីទេ។ រោគសញ្ញាជាទូទៅ ក្លាយទៅជាច្បាស់បន្ថែមទៀត គឺអាស្រ័យទៅលើលក្ខខណ្ឌ កាន់តែអាក្រក់ឬ ធ្ងន់ធ្ងរ ហើយភាគច្រើន នៃពាក្យត្អូញត្អែរទាំងនេះ ត្រូវបានទាក់ទងទៅនឹង ការធ្លាក់ចុះនៃមេតាបូលិសរបស់រាងកាយ។ រោគសញ្ញាទូទៅ ត្រូវបានរាយនាមដូចខាងក្រោម ៖
- មានការអស់កម្លាំង
- ការថប់អារម្មណ៍
- ការឡើងទម្ងន់តិចតួច
- ការមិនធន់នឹងភាពត្រជាក់
- ងងុយគេងហួសហេតុ
- មានការស្តើង ឬក្រាស់នៃសក់
- ទល់លាមក
- ស្បែកស្ងួត
- ការឈឺចាប់សាច់ដុំ
- មានការកើនឡើងនូវកម្រិតកូឡេស្តេរ៉ុល
- ការផ្តោតអារម្មណ៍ ឬការសម្មាធិ ថយចុះ
- មានការឈឺចាប់ ប៉ុន្តែ មិនច្បាស់លាស់ថា កន្លែងណាមួយ
- ការហើមជើង។
ក្នុងករណីជំងឺក្លាយជាធ្ងន់ធ្ងរ វាអាចមាននូវការហើមនៅជុំវិញភ្នែក ការធ្លាក់ចុះ នៃអត្រាបេះដូងលោត សីតុណ្ហភាពក្នុងរាងកាយធ្លាក់ចុះ និងការខ្សោយ បេះដូង។ នៅក្នុងពេលនោះ ការថយចុះនៃសកម្មភាពរបស់ក្រពេញទីរ៉ូអ៊ីត គឺកាន់តែមានភាពធ្ងន់ធ្ងរ ដែលអាចនាំឱ្យមានការគំរាមកំហែង ដល់ការសន្លប់។ ចំពោះមនុស្សដែលមានការថយចុះ នៃសកម្មភាបរបស់ក្រពេញទីរ៉ូអ៊ីតធ្ងន់ធ្ងរ ការសន្លប់នោះ គឺក៏អាចត្រូវបានបង្កឡើង ដោយជំងឺធ្ងន់ធ្ងរមួយចំនួន ការវះកាត់ ស្ត្រេស ឬការរងរបួសដ៏តក់ស្លុតមួយ។ ស្ថានភាពទាំងនេះ តម្រូវឱ្យមានការព្យាបាល ហើយការព្យាបាល ជាបន្ទាន់ជាមួយនឹង អ័រម៉ូនទីរ៉ូអ៊ីត អាចផ្ដល់ឱ្យ ដោយការចាក់ថ្នាំ។
ការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ការថយចុះនៃសកម្មភាបរបស់ក្រពេញទីរ៉ូអ៊ីត អាចព្យាបាលបានយ៉ាងងាយស្រួល និងទាំងស្រុងជាមួយនឹង ការជំនួស ដោយអ័រម៉ូនទីរ៉ូអ៊ីត។ ម្យ៉ាងវិញទៀត ការដែលមិនព្យាបាល ចំពោះការថយចុះនៃសកម្មភាបរបស់ក្រពេញទីរ៉ូអ៊ីត អាចនាំឱ្យមាន ជំងឺបេះដូងរីក ធ្វើឱ្យជំងឺខ្សោយបេះដូងកាន់តែធ្ងន់ធ្ងរ ហើយធ្វើឱ្យមានទឹកដក់ក្នុងស្រោមសួត៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
វិធីក្នុងការធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សប្រុសសង្ហាម្នាក់
-
ស្ត្រីគួរឆ្លៀតគេង ពេលទើបនឹងសម្រាលកូន
-
អាការៈបែបណាជាការពុលអាហារ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!