កែព្រហ្មចារី
ព្រហ្មចារីជាអ្វី?
ព្រហ្មចារីគឺជាសន្ទះស្បែកស្ដើងនៅក្នុងទ្វារមាសស្ដ្រី ហើយមានរន្ធប្រហោងដើម្បីឱ្យឈាមរដូវធ្លាក់ចេញមក។ គេអាចនិយាយបានម្យ៉ាងទៀតថាព្រហ្មចារីគឺសំដៅទៅលើភាពស្អាតបរិសុទ្ធទាំងផ្លូវកាយទាំងផ្លូវចិត្ដ ដែលមិនមានដាច់រហែក និងមិនធ្លាប់បានឆ្លងកាត់ការរួមភេទ ទោះក្នុងករណីណាក៏ដោយ។
តើអ្វីទៅគឺជាការកែព្រហ្មចារី?
ការកែព្រហ្មចារីគឺជាការកែសន្ទះព្រហ្មចារីដែលដាច់រហែកមកជិតដូចដើមវិញ។ ការដាច់រហែកសន្ទះព្រហ្មចារីគឺបណ្ដាលមកពីកត្ដាច្រើនយ៉ាងដែលទាក់ទងទៅនឹងសកម្មភាពប្រចាំថ្ងៃ ដូចជាដើរ ដេក ឈរ អង្គុយកន្ធែកជើង ការធ្វើការងារធ្ងន់ និងហាត់កីឡាជាដើម។ រាល់ស្ដ្រីឱ្យតែបានឆ្លងកាត់ការរួមភេទចំពោះសន្ទះព្រហ្មចារីសុទ្ធតែទទួលការធ្លុះរហែកទាំងអស់។ ចំពោះក្មេងស្រីដែលទើបនឹងពេញវ័យងាយនឹងទទួលរងនូវការដាច់រហែកសន្ទះព្រហ្មចារីណាស់ ជាក់ស្ដែងដូចជាការប្រើប្រាស់ថ្នាំសុលចូលទៅដល់ទ្វារមាសជាដើម។
វិធីកែព្រហ្មចារី
ព្រហ្មចារីមិនអាចកែបានទាំងអស់ ឬទាំងស្រុងនោះទេ អាចកែបានតែចំពោះស្ដ្រីដែលមានសល់បំណែកខ្លះៗរបស់សន្ទះ ក្រដាសព្រហ្មចារីតែប៉ុណ្ណោះ ដោយការដេរភ្ជាប់គ្នាឱ្យដូចដើមវិញ។ តែបើសិនជាស្ដ្រីដែលមិនមានបំណែកសល់នៃសន្ទះក្រដាស ព្រហ្មចារីគឺមិនអាចកែបាននោះទេ។ នៅពេលដែលកែព្រហ្មចារីហើយ មានស្ដ្រី៩០ភាគរយដែលមានធ្លាក់ឈាមដូចជាក្រមុំបរិសុទ្ធនៅពេលដែលរួមភេទជាមួយដៃគូឬក៏ជាស្វាមីជាលើកដំបូងបន្ទាប់ពីកែហើយ។
សារៈប្រយោជន៍នៃការកែព្រហ្មចារី
ការកែព្រហ្មចារីគឺពិតជាផ្ដល់សារៈប្រយោជន៍យ៉ាងច្រើនចំពោះស្ដ្រីដែលបានបាត់បង់នូវភាពបរិសុទ្ធ ហើយក៏មិនមែនជារឿងមួយដែលអាក្រក់នោះដែរ។ ផ្ទុយទៅវិញវាជារឿងមួយល្អសម្រាប់សុភាពនារី ដើម្បីបញ្ជាក់ថាខ្លួននៅតែមានភាពបរិសុទ្ធទុកជូនបុរសដែលជាអនាគតស្វាមី ដើម្បីឱ្យស្វាមីមានភាពសប្បាយចិត្ដ និងទុកចិត្ដចំពោះនារីដែលជាភរិយារបស់ខ្លួន និងអាចរស់នៅជាមួយគ្នាយ៉ាងមានភាពកក់ក្ដៅ និងមានសេចក្ដីសុខបំផុត។
ផលប៉ះពាល់នៃការកែព្រហ្មចារី
ជាធម្មតានៅពេលដែលកែព្រហ្មចារី អាចធ្វើឱ្យហើមប្រដាប់ភេទ និងមានការឈឺចាប់បន្ដិចបន្ដួចតែប៉ុណ្ណោះ មិនមានអ្វីធ្ងន់ធ្ងរនោះទេ។ តែបើសិនជាអ្នកនាងកញ្ញាទៅធ្វើការកែព្រហ្មចារីនៅកន្លែងដែលមិនមានសុវត្ថិភាពឬគ្មានមិនមានជំនាញច្បាស់លាស់ អាចបង្កឱ្យអ្នកនាងកញ្ញាមានផលប៉ះពាល់ជាច្រើន ដូចជាឆ្លងនូវមេរោគផ្សេងៗនៅក្នុងទ្វារមាសដែលធ្វើឱ្យកើតមានបញ្ហាដែលមិនអាចស្មានដល់។ ដូចនេះស្ដ្រីគ្រប់រូបដែលចង់កែព្រហ្មចារីឱ្យមានសាជាថ្មីម្ដងទៀតនោះ គឺត្រូវតែទៅកន្លែងដែលមានសុវត្ថិភាព និងមានជំនាញខ្ពស់បំផុត ព្រោះកន្លែងដែលមានសុវត្ថិភាពនិងមានជំនាញច្បាស់លាស់ គឺអាចឱ្យអ្នកនាងកញ្ញាចៀសផុតពីការឆ្លងនៅមេរោគផ្សេងៗជាច្រើនដែលបង្កឱ្យមានបញ្ហាចំពោះសុខភាព។
វិធីការពារក្រោយពេលកែព្រហ្មចារី
វិធីការពារនៅក្រោយពេលកែព្រហ្មចារីវាជារឿងមួយសំខាន់ណាស់សម្រាប់សុភាពនារី ដូចនេះនៅក្រោយពេលដែលកែ ហើយមិនត្រូវធ្វើការរួមភេទភ្លាមៗនោះទេ គឺត្រូវតមការរួមភេទរយៈពេល១ខែ ការធ្វើបែបនេះគឺដើម្បីឱ្យមុខរបួសឆាប់ជាសះស្បើយ។ ម្យ៉ាងទៀតនៅមុនពេលដែលរួមភេទត្រូវតែទៅឱ្យអ្នកជំនាញពិនិត្យមើលសាជាថ្មីម្ដងទៀត និងទទួលការណែនាំពីអ្នកជំនាញនៅពេលរួមភេទជាលើកដំបូងបន្ទាប់ពីកែហើយ។ នៅក្រោយពេលដែលរួមភេទជាលើកដំបូង គឺតែងតែមានការឈឺចាប់ និងមានឈាមដូចជានារីក្រមុំបរិសុទ្ធ។ ម្យ៉ាងទៀតបើសិនជាមានបញ្ហាអ្វីមួយនៅក្រោយពេលដែលរួមភេទហើយ ដូចជាមានការឈឺចាប់យូរថ្ងៃ គួរតែប្រញាប់មកពិភាក្សាជាមួយអ្នកជំនាញ មិនត្រូវបណ្ដោយទុកយូរថ្ងៃពេកនោះទេ។ ត្រូវមកជួបជាមួយអ្នកជំនាញ ដើម្បីឱ្យអ្នកជំនាញពិនិត្យរកមូលហេតុ ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរ។
ដំបូន្មានអ្នកជំនាញ
សុភាពនារីគ្រប់រូបគួរតែយល់ដឹងថា ព្រហ្មចារីគឺមានតែម្ដងគត់សម្រាប់មួយជីវិត បើសិនជាសុភាពនារីចង់ថែរក្សាសន្ទះ ព្រហ្មចារីកុំឱ្យដាច់រហែក ត្រូវតែមានការប្រយ័ត្នប្រយែងជានិច្ច ព្រោះសន្ទះព្រហ្មចារីស្ដើងណាស់។ គួរចៀសវាងចំពោះការងារធ្ងន់ មិនត្រូវអង្គុយចោងហោងឬកន្ធែកជើង មិនត្រូវប្រើប្រាស់ថ្នាំសុល និងធ្វើលំហាត់ប្រាណខ្លាំងៗពេកនោះទេ។ ជាពិសេសសុភាពនារីគ្រប់រូប មិនត្រូវរួមភេទមុនរៀបការនោះទេ ព្រោះធ្វើឱ្យសុភាពនារីបាត់បង់នូវវត្ថុដ៏មានតម្លៃ ដែលអនាគតស្វាមីគិតថា ព្រហ្មចារីមានសារៈសំខាន់ណាស់សម្រាប់កាត់បុរសដែលជាស្វាមី។ បើសិនជាសុភាពនារីចង់ធ្វើការកែព្រហ្មចារី គួរតែស្វែងរកកន្លែងដែលមានជំនាញ ហើយមានសុវត្ថិភាពដើម្បីការពារកុំឱ្យកើតមានបញ្ហាមិនល្អសម្រាប់សុខភាព។
By healthcambodia
មើលគួរយល់ដឹងផ្សេងៗទៀត
- នារីម្នាក់ចូលចិត្តអ្នក មានកាយវិការបែបណា?
- ដែលដឹងអត់! ទម្រង់បបូរមាត់ អាចប្រាប់ពី បុគ្គលិកលក្ខណៈរបស់មនុស្សបាន?
- សញ្ញាណ ២០ ចំណុចដែលបង្ហាញថាអ្នកប្រចណ្ឌ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!