ទារក​កើតមុន គួរ​ដោះស្រាយ​យ៉ាង​ណា​?

 
 


 178

​ទារក ក៏​អាច​កើតមុន​បាន​ផងដែរ​។ ការកើត​មុន​លើ​ទារក អាច​កើតមានឡើង​នៅ​គ្រប់​ទី​កន្លែង​នៃ​មុខ ប៉ុន្តែ ជា​ទូទៅ​វា​ច្រើន​កើត​នៅលើ​ថ្ពាល់ ច្រមុះ និង​ថ្ងាស​។ មុន ដែល​កើត​នៅលើ​ទារក​គឺជា​រឿង​ធម្មតា និង​អាច​គ្រាន់តែ​ម្តងម្កាល​តែប៉ុណ្ណោះ​។

មាន​វិធី​តិចតួច​តែប៉ុណ្ណោះ ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ការពារ​ការកើត​មុន​លើ​ទារក​។ ការព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​ទារក​កើតមុន ជាធម្មតា គ្មាន​អ្វី​ទាំងអស់ តែ​ក្នុង​ពេល​នេះ អ្នក​គួរតែ ៖
•​    ​ធ្វើអោយ​មុខ​របស់​ទារក នៅ​ស្អាត​ជានិច្ច ៖ លាង​សម្អាត​មុខ​របស់​ទារក ជាមួយ​នឹង​ទឹក​ក្តៅ​ឧ​ណ្ឌៗ ជា​រៀងរាល់ថ្ងៃ​។ សូម​ប្រើ​សាប៊ូ ដែល​ជួយ​ផ្តល់​សំណើម អោយបាន​ច្រើន​ដង​ក្នុង​មួយ​សប្តាហ៍ និង​លាងជម្រះ​ដោយ​ទឹក​ក្តៅ​ឧ​ណ្ឌៗ​។​
•​    ​ជូត​មុខ​ទារក ថ្ន​មៗ ៖ ជូត​មុខ​ទារក អោយបាន​ស្ងួត​ល្អ ដោយ​ថ្នមៗ​។​
•​    ​ចូរ​កុំ​ញ៉ិច ឬ​កេះ​មុន ៖ វា​អាច​បណ្តាល​អោយ​រលាក​កាន់តែខ្លាំង ឬ​ឆ្លង​មេរោគ​កាន់តែខ្លាំង​។​
•​    ​ជៀសវាង ការប្រើ​ថ្នាំលាប ឬ​ប្រេង នៅលើ​ស្បែក​របស់​ទារក​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម