មូលហេតុ​ទូទៅ នៃ​ការធ្លាក់​ទឹកចិត្ត​លើ​ក្មេង​ជំទង់​

 
 

 45

​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្នុង​វ័យ​ជំទង់ ជា​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ ដែល​បង្ក​អោយមាន​អារម្មណ៍​ទុក្ខព្រួយ ជាប់​ជានិច្ច និង​ការបាត់បង់ ចំណាប់អារម្មណ៍​ក្នុងការ​ធ្វើ​សកម្មភាព​នានា​។ វា​ប៉ះពាល់​ដល់​ការគិត អារម្មណ៍ និង​ឥរិយាបថ ហើយ​វា​អាច​បណ្ដាលអោយមាន​បញ្ហា​ផ្លូវ​អារម្មណ៍ មុខងារ និង​រូបរាងកាយ​។ ទោះបីជា​ជំងឺ​ផ្នែក​ផ្លូវ​អារម្មណ៍ ដូចជា ជំងឺ​ធ្លាក់​ទឹកចិត្ត អាច​កើតមានឡើង​នៅពេល​ណា​មួយ​នៅក្នុង​ជីវិត តែ​រោគសញ្ញា អាច​មាន​ភាពខុសគ្នា រវាង​មនុស្ស​វ័យ​ជំទង់ និង​មនុស្សពេញវ័យ​។​

​បញ្ហា​ដូចជា សម្ពាធ​ពី​មិត្តភក្តិ និង​សម្ពាធ​ពី​ការសិក្សា អាច​នាំមក​នូវ​ការផ្លាស់ប្តូរ ខាង​ផ្នែក​រូបរាងកាយ ដែល​អាច​ធ្វើ​អោយ​ល្អ​ប្រសើរ ឬ​អាចជា​រឿង​អាក្រក់​។
​ជំងឺ​ធ្លាក់​ទឹកចិត្ត មិនមែន​ជា​ភាពទន់ខ្សោយ ឬ​ជា​អ្វីមួយ ដែល​អាច​ជំនះបាន​ដោយ​ងាយៗ​នោះទេ វា​អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ និង​ទាមទារ​អោយមាន​ការព្យាបាល​រយៈ​ពេល​វែង​។ ចំពោះ​ក្មេង​វ័យ​ជំទង់ ភាគច្រើន រោគសញ្ញា​ជំងឺ​ធ្លាក់​ទឹកចិត្ត អាច​បន្ធូរបន្ថយ​បាន ដោយ​ការព្យាបាល​ដូចជា​ការប្រើ​ថ្នាំ និង​ការផ្តល់​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​ឯកទេស​។​

វា​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់លាស់​នោះ​ទេ នូវ​អ្វី​ដែល​ជា​ហេតុ​បង្កអោយមាន ជំងឺ​ធ្លាក់​ទឹកចិត្ត​។ មាន​កត្តា​ផ្សេងៗ​ខុស​គ្នា​ជា​ច្រើន ដែល​អាច​ទាក់ទង​ជាមួយ ដែល​ទាំងនេះ រួមមាន​ដូចជា ៖
•​    ​កត្តា​គីមី​ជីវសាស្ត្រ ៖ សារធាតុ​បញ្ជូន​សរសៃប្រសាទ គឺជា​សារធាតុ​គីមី​ក្នុង​ខួរក្បាល​ដែល​ទំនងជា​ដើរតួ​យ៉ាង​សំខាន់ នៅក្នុង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ នៅពេល​ដែល​សារធាតុ​គីមី​ទាំងនេះ មិន​មាន​តុល្យភាព វា​អាច​នាំអោយ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​
•​    ​កត្តា​អ័រម៉ូន ៖ ការផ្លាស់ប្តូរ​នូវ​តុល្យភាព នៃ​អ័រម៉ូន​ក្នុង​រាងកាយ អាច​ជា​មូលហេតុ ដែល​អាច​បណ្តាលអោយមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​
•​    ​កត្តា​ពូជ ៖ ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​កើតមាន​ច្រើន ចំពោះ​មនុស្ស​ដែល​មាន​សាច់ញាតិ​មាន​ជំងឺ​នេះ​។​
•​    ​ការប៉ះទង្គិច តាំងពី​កុមារភាព ៖ ព្រឹត្តិការណ៍ ប៉ះទង្គិច​ផ្លូវចិត្ត​ក្នុង​វ័យ​កុមារ ដូចជា ការរំលោភបំពាន​ផ្នែក​រាងកាយ ឬ​អារម្មណ៍ ឬ​ការបាត់បង់​ឪពុកម្តាយ អាច​បណ្តាល​អោយ​មានកា​រ​ផ្លាស់ប្តូរ នៅ​ក្នុង​ខួរក្បាល ដែល​ធ្វើអោយ​មនុស្ស កាន់តែ​ងាយ​នឹង​ធ្លាក់​ទឹកចិត្ត​៕

ប្រភព៖​health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម