ហេតុអ្វីបានជាថ្នាំផ្សះ ធ្វើអោយរាគ?
19
បំពង់រំលាយអាហាររបស់យើង គឺជាប្រព័ន្ធមួយ ដែលមានពពួកមីក្រុបរាប់លានប្រភេទរស់នៅ ក្នុងនោះ រួមមាន ពពួកបាក់តេរីរាប់រយប្រភេទ។ បាក់តេរីទាំងនេះ គឺមានប្រយោជន៍ ដែលវាមានមុខងារសំខាន់ ជួយដល់ការរំលាយអាហារ។
ប៉ុន្ដែ បាក់តេរីមួយចំនួន ដែលរស់នៅពោះវៀនផងដែរនោះ វាអាចបង្កគ្រោះថ្នាក់ដល់យើង។ បាក់តេរី ដែលបង្កគ្រោះថ្នាក់ទាំងនេះ ត្រូវបានការពារមិនអោយមានសកម្មភាព ដោយបាក់តេរីដែលមិនបង្ករោគ លុះត្រាតែវា ត្រូវបានរំខានដោយសារជំងឺណាមួយ ការប្រើថ្នាំ ឬមានកត្តាផ្សេងទៀត។
ថ្នាំផ្សះ វាទៅរំខានដល់ទៅបាក់តេរីមិនបង្ករោគទាំងនោះ ដោយសារតែពួកវា បានបំផ្លាញបាក់តេរីដែលមានប្រយោជន៍ រួមជាមួយនឹងពពួកបាកតេរីដែលបង្កគ្រោះថ្នាក់។ ពេលខ្លះ ដោយមិនមានបាក់តេរីល្អគ្រប់គ្រាន់ បាក់តេរីអាក្រក់ ដែលមានភាពធន់ទ្រាំទៅនឹងថ្នាំផ្សះបានល្អជាង នឹងចាប់ផ្តើមបង្កើនចំនួនឡើង លើសពីការគ្រប់គ្រងបាន ហើយផលិតជាតិពុល ដែលអាចបំផ្លាញជញ្ជាំងពោះវៀន និងបង្កការរលាកដល់ជញ្ជាំងពោះវៀន៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- របៀបលួងលោមចិត្តសង្សា
- វិធីបញ្ឈប់កូនអ្នក កុំឲ្យបន្តខាំដៃ
- ស្ត្រីគ្រប់រូប អាចក្លាយទៅជា មេដឹកនាំបានដែរឬទេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!