ឆ្លងមេរោគផ្សិត ពេលមានផ្ទៃពោះ តើគួរព្យាបាលយ៉ាងដូចម្តេច?
6
អ្នកអាចមានសុវត្ថិភាព ជាមួយនឹងការព្យាបាល ការឆ្លងមេរោគផ្សិត ក្នុងអំឡុងពេលមានផ្ទៃពោះបាន ជាមួយនឹងក្រែម ប្រឆាំងមេរោគផ្សិត ដែលមិនត្រូវការវេជ្ជបញ្ជា ដែលមានដូចជា ៖
• Miconazole (Monistat)
• Clotrimazole (Gyne-Lotrimin)។
ផលិតផលទាំងនេះ អាចត្រូវបានប្រើ នៅពេលណាមួយ ក្នុងពេលមានផ្ទៃពោះ ហើយវាមិនបង្កហានិភ័យ នៃពិការភាពពីកំណើត ឬផលវិបាកនៃការមានផ្ទៃពោះ ផ្សេងទៀតនោះទេ។ ការព្យាបាលដោយខ្លួនឯង ជាទូទៅ មិនត្រូវបានណែនាំអោយធ្វើនោះទេ។
ការឆ្លងមេរោគផ្សិត គឺជាការរលាកទ្វារមាស ដែលបានកើតមានឡើង នៅពេលកត្តាខាងក្នុង ឬខាងក្រៅមួយចំនួន បានផ្លាស់ប្តូរសភាពធម្មតានៃទ្វារមាស និងបង្កអោយមានការលូតលាស់ នូវពពួកមេរោគផ្សិតមួយចំនួន ដែលជាញឹកញាប់ គឺពពួក កង់ឌីដា អាល់ប៊ីឃែន (Candida albicans)។ ការឆ្លងមេរោគផ្សិត គឺកើតមានជាញឹកញាប់ ជាពិសេស ក្នុងអំឡុងពេលមានផ្ទៃពោះ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូនរបស់ស្ត្រី។ រោគសញ្ញា នៃការឆ្លងមេរោគផ្សិត ជាធម្មតា រួមមានការរមាស់ទ្វារមាស និងធ្លាក់ស។
ប្រសិនបើអ្នកមិនធ្លាប់បានធ្វើរោគវិនិច្ឆ័យពីមុន ជាមួយនឹងការឆ្លងមេរោគផ្សិតទេនោះ ហើយមានការវិវត្តរោគសញ្ញា ជាលើកដំបូងក្នុងអំឡុងពេលមានផ្ទៃពោះ សូមពិគ្រោះជាមួយគ្រូពេទ្យ មុនពេលព្យាបាលការឆ្លងមេរោគ ដោយថ្នាំប្រឆាំងមេរោគផ្សិត។ អ្វីដែលហាក់ដូចជាមានការឆ្លងមេរោគផ្សិត ជាការពិត វាអាចជាប្រភេទដទៃនៃការរលាកទ្វារមាស ឬស្ថានភាពផ្សេងទៀតដែលត្រូវការការព្យាបាលផ្សេងពីនេះ។ ដូច្នេះ នេះគឺជាហេតុផល ដែលអ្នកត្រូវទៅជួបគ្រូពេទ្យជាមុនសិន៕
ប្រភព ៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- សង្កេតមើលអត្តចរិកបុរសតាមរយៈការញ៉ាំបាយពេលល្ងាច
- ពុលអាហារអាចមានរោគសញ្ញាអ្វីខ្លះ?
- ជំងឺដំបៅកញ្ចក់ភ្នែក មានរោគសញ្ញាអ្វីខ្លះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!