​ទម្ងន់ អាច​ជះឥទ្ធិពល ទៅលើ​ការធូរស្រាល នៃ​ជំងឺ​រលាក​សន្លាក់​

 
 

​ទម្ងន់ អាច​ជះឥទ្ធិពល ទៅលើ​ការធូរស្រាល នៃ​ជំងឺ​រលាក​សន្លាក់​

ត្រួតពិនិត្យដោយ www.health.com.khថ្ងៃទី04 ធ្នូ ឆ្នាំ2014

 13

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ អាច​ហាក់ដូចជា ទទួល​បាន​ភាព​ធូរស្រាល ប្រសិន​បើ​ពួកគេ​រក្សា​ទម្ងន់​របស់​ពួកគេ​បានល្អ​។​

​ការស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​មាន​ទម្ងន់​ធ្ងន់​បំផុត គឺ​មាន​ជិត ៦៥ ភាគរយ លើ​ការបន្ថយ​ឱកាស​នៃ​ការធូរស្រាល​នេះ​។ ការ​មិន​គ្រប់​ទម្ងន់ ក៏​បន្ថយ​ឱកាស​នៃ​ការធូរស្រាល​ផងដែរ​។​

​វេជ្ជបណ្ឌិត ស៊ូ​សាន ហ្គូ​ដ​ម៉េ​ន (Susan Goodman) បាន​និយាយថា ថ្នាំ​ចំពោះ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ មិន​មាន​ប្រសិទ្ធភាព ចំពោះ​អ្នក​ដែល​លើស​ទម្ងន់​នោះទេ​។​

​ជនជាតិ​អាមេរិក​ប្រហែលជា ១,៥ លាន​នាក់ មាន​ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ​នេះ ដែល​ជា​ជំងឺ បណ្តាល​អោយ​ហើម ឈឺ​សន្លាក់ ដែល​អាច​នាំ​អោយ​ខូច​ទ្រង់ទ្រាយ​នៃ​សន្លាក់​។ ជំងឺ​នេះ កើតមាន​ជា​ញឹកញាប់ ៣ ដង​ចំពោះ​ស្ត្រី និង​ចាប់ផ្តើម​មាន​ជាទូទៅ ពី​ចន្លោះ​អាយុ ៣០ ទៅ ៦០ ឆ្នាំ​។​

​គោលដៅ ចម្បង​នៃ​ការព្យាបាល គឺ​បន្ថយ​ការឈឺចាប់​។​

​អ្នកជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ដែល​ទទួលបាន​ការធូរស្រាល​នេះ មាន​ការថយចុះ​រោគសញ្ញា​នានា​ផង​ដែរ​។ គាត់​បាន​សម្គាល់​ឃើញថា អ្នកជំងឺ​បាន​ទទួល​ការធូរស្រាល នៅពេលដែល​ពួកគេ​មិន​មាន​ការ​អស់កម្លាំង​យូរ ហើម​សន្លាក់​យូរ និង​ការ​គាំង​សន្លាក់​នៅ​ពេល​ព្រឹក​នោះ​ខ្លី​។

​វេជ្ជបណ្ឌិត Goodman បាន​និយាយថា អ្នកជំងឺ ហាក់ដូចជា​មាន​លទ្ធផល​ទាំងនេះ ប្រសិន​បើ​ពួកគេ ផ្សារភ្ជាប់​ទៅ​នឹង​ផែនការណ៍​ជាក់លាក់ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នោះ​។​

​ការស្រាវជ្រាវ​ថ្មីៗ​បាន​តាមដាន​លើ​អ្នកជំងឺ​ជិត ១.០០០ នាក់ អស់​រយៈពេល ៣ ឆ្នាំ ដែល​បានវិវត្ត ទៅ​ជា​ជំងឺ​ក្នុង​អាយុ​វ័យក្មេង​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​មិន​គ្រប់​ទម្ងន់ មាន​តិច​ជាង ៤៥ ភាគរយ នៃ​ការថយចុះ​ឱកាស​ធូរស្រាល​រោគសញ្ញា បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មាន​ទម្ងន់​ធម្មតា​។ ហើយ​អ្នក​ដែល​ធាត់​ខ្លាំង ឬ​ធាត់​មធ្យម គឺ​មាន​ប្រហែល​ពី ៥០ ទៅ ៦០ ភាគរយ នៃ​ការថយចុះ​ឱកាស​ការធូរស្រាល រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​របស់​ពួកគេ​។​

​វេជ្ជបណ្ឌិត ដា​នី​ញ៉ែ​ល វាយ (Daniel White) បាន​និយាយថា ការ​ធាត់ គឺជា​កត្តា​ចម្បង ដែល​បញ្ឈប់​អ្នកជំងឺ ពី​ការឆ្លើយតប​ទៅ​នឹង​ការព្យាបាល​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នកជំងឺ​មួយចំនួន ហាក់ដូចជា​ទទួលបាន​ភាព​ធូរស្រាល​។ អ្នកជំងឺ​ទាំងនោះ​រួមមាន អ្នក​ដែល​មិន​ជក់បារី ក៏​ដូចជា​អ្នក​ដែល​ចាប់ផ្តើម​ការព្យាបាល ជាមួយនឹង​ថ្នាំ Methotrexate​។​

​វេជ្ជបណ្ឌិត Goodman បាន​និយាយថា អ្នកស្រាវជ្រាវ មាន​ការភ្ញាក់ផ្អើល​ដែល​ឃើញថា អ្នក​ធាត់ ដើរតួរ​សំខាន់ ថា​តើ​គាត់​អាច​ទទួល​បាន​ភាព​ធូរស្រាល ឬ​យ៉ាងណា​។ គាត់​សង្ស័យ​ថា ការ​រលាក ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ធាត់ អាច​ជា​មូលហេតុ​។​

​អ្នកស្រាវជ្រាវ​មិន​ប្រាកដ ថា​តើ​ហេតុអ្វី បាន​ជា​ការ​មិន​គ្រប់​ទម្ងន់ អាច​ប៉ះពាល់​ដល់​ភាព​ធូរស្រាល​របស់​អ្នកជំងឺ​នោះទេ​។ វេជ្ជបណ្ឌិត Goodman បាន​និយាយថា វា​អាច​ទៅរួច ដែល​អ្នក​មិន​គ្រប់​ទម្ងន់ អាច​ហាក់ដូចជា​អ្នក​ជក់បារី ឬ​មាន​ជំងឺ​ដទៃ​ទៀត ដែល​បណ្តាល​អោយ​មានកា​រ​រលាក​។ គាត់​បាន​បន្តថា គាត់​សង្ឃឹមថា មាន​ក្រុម​នៃ​ការស្រាវជ្រាវ​ដ៏​ធំ​ដទៃទៀត ដែល​មើល​ពី​ការផ្សារភ្ជាប់​គ្នា​នេះ​។​

​មិន​ថា​ទម្ងន់​របស់​អ្នក​ប៉ុន្មាន​នោះ​ទេ គាត់​បាន​និយាយថា ការធ្វើ​លំ​ហាត់ប្រាណ ជារឿយៗ គឺ​មាន​ប្រយោជន៍ សម្រាប់​អ្នក​ដែលមាន​ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ​នេះ​។ គាត់​បាន​និយាយថា ការធ្វើ​លំ​ហាត់ប្រាណ អាចជួយ​ការពារ​ការ​ហើម​សន្លាក់​មួយចំនួន ដែល​មក​ពី​ជំងឺ​នេះ​។​

​វេជ្ជបណ្ឌិត White បាន​យល់ស្រប​ថា មាន​ការបង្ហាញ​ជាច្រើន ដែលថា ការធ្វើ​លំ​ហាត់ប្រាណ ផ្តល់​ផល​ល្អ ចំពោះ​មុខងារ​នៃ​សន្លាក់​។​

​ឆាប់​ប៉ុណ្ណា​ក្រោយ​ពី​ចាប់ផ្តើម​ប្រើ​ថ្នាំ​នោះ វេជ្ជបណ្ឌិត Goodman បាន​ផ្តល់​ដំបូន្មាន អោយ​អ្នក​ជំងឺ​របស់​ពួកគេ ចាប់ផ្តើម​ធ្វើ​លំ​ហាត់ប្រាណ កម្រិត​ស្រាល​ផងដែរ​។ ការរត់ ឬ​ការ​រត់​តិចៗ អាច​ឈឺ​ចំពោះ​សន្លាក់​ដែល​ឈឺ​ស្រាប់ ប៉ុន្តែ​ការដើរ ការ​ធាក់​កង់ និង​ការ​ហែល​ទឹក ជា​ទៀងទាត់ ពិតជា​មាន​ប្រយោជន៍ ចំពោះ​អ្នកជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​នេះ​។​

​គាត់​បាន​បន្ថែមថា ជារឿយៗ ការធ្វើ​លំ​ហាត់ប្រាណ ពិតជា​លំបាក សម្រាប់​អ្នក​ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺ​នេះ​។ សន្លាក់ ដែល​ត្រូវ​បាន​រលាក​អាច​ឈឺ​ខ្លាំង​៕

ប្រភព៖health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម