​ឈាមកក​ក្នុង​ខួរក្បាល អាច​ចេញ​ជា​រោគសញ្ញា​អ្វីខ្លះ​?

 
 

 17

​បើទោះបីជា​ការឈឺ​ក្បាល ជា​ញឹកញាប់ ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង ការ​ហូរឈាម ឬ​ការ​កកឈាម​ក្នុង​ខួរក្បាល​ក៏ដោយ ប៉ុន្តែ ការឈឺ​ក្បាល​នេះ វា​ក៏​មិន​តែងតែ​មាន​ការ​កកឈាម​ដែរ​។ ភាគច្រើន ជា​ញឹកញាប់​នៃ​រោគ​សញ្ញា ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល គឺ​អាស្រ័យ​ទៅលើ​តំបន់​នៃ​ខួរក្បាល ដែល​មាន​ការប៉ះពាល់​នោះ​។

ប្រសិនបើ​ការ​ហូរឈាម ឬ​កកឈាម​នោះ គឺ​ស្ថិតនៅក្នុង​ផ្នែក​មួយ​នៃ​ខួរក្បាល ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ចក្ខុវិស័យ នោះ​វា​អាច​បង្ក​ឱ្យ​អ្នក មាន​បញ្ហា​ក្នុង​ការមើល​។ ដែល​វា​ក៏​អាច​កើតមានឡើង​នូវ​បញ្ហា​មួយចំនួន​ផង​ដែរ ជាមួយនឹង​តុល្យភាព (​លំនឹង​) និង​ការសម្របសម្រួល ការ​ខ្សោយ​មួយ​ចំហៀង​ខ្លួន ស្ពឹក ឬ​ប្រកាច់​មួយ​រំពេច ហើយក៏​អាច​ប៉ះពាល់​ទៅលើ តំបន់​នៃ​ការនិយាយ​ផងដែរ​។

ប្រសិនបើ​វាក​កនៅ​ទីនោះ វា​អាច​ធ្វើឱ្យ​មាន​វិបត្តិ​ក្នុង​ការនិយាយ សម្រាប់​មនុស្ស​ជាច្រើន​(​តំបន់​នៃ​ការនិយាយ​មាន​ទីតាំង​ស្ថិតនៅ ផ្នែក​ខាងឆ្វេង​នៃ​ខួរក្បាល​)​។ ប្រសិនបើ​ការ​ហូរឈាម​នោះ គឺ​នៅ​តំបន់​ផ្នែក​ខាងក្រោម​នៃ​ខួរក្បាល ដែល​ភាគច្រើន​បំផុត មាន​មុខងារ​ទាក់ទង​ទៅនឹង​ការធ្វើ​ចលនា ដោយ​ស្វ័យប្រវត្ត​របស់​រាងកាយ អ្នកជំងឺ​អាច​ក្លាយ​ជា​ព្រងើយកន្តើយ មិន​ដឹង​អ្វី ឬ​អាច​សន្លប់​តែម្តង​។

លើសពីនេះទៅទៀត ពេលខ្លះ រោគសញ្ញា​នៃ​ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល​នេះ អាច​មាន​យ៉ាង​ឆាប់រហ័ស ហើយ​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ​។ ដូចគ្នានេះដែរ រោគសញ្ញា​ទាំងនោះ ក៏​អាច​រីកចម្រើន ឬ​វិវត្ត​យឺត​បន្តិចម្តងៗ ដែល​អាច​ប្រើ​ពេល​ជាច្រើន​ម៉ោង ឬ​ថ្ងៃ​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម