តុបតែង​មុខ​ទៅ​ធ្វើការ ពិតជា​មិនល្អ ចំពោះ​ស្បែក​មុខ​របស់​អ្នក​ឬ​?

 
 

 2

​ប្រសិនបើ​អ្នក​តុបតែង​មុខ​បាន​យ៉ាង​ស្អាត មុននឹង​ទៅ​ហាត់ប្រាណ នោះ​ហើយ​ជា​ឱកាស ដែល​អ្នក​នឹង​អាច​មាន​ជា​គ្រាប់​មុន ដោយ​នៅ​ពេល​អ្នក​បែកញើស វា​មិន​មាន​រន្ធ​សម្រាប់​បញ្ចេញ ដោយសារ​អ្នក​បាន​តុបតែង បំបិទ​រន្ធ​អស់​ទៅហើយ នេះ​ជា​សំដី​របស់​លោក​បណ្ឌិត សាន ឌី​អា​ហ្គូ​។​

​ប៉ុន្តែ ការ​លាប​ក្រែម​បបូរមាត់ និង​ផលិតផល​សម្រាប់​តុបតែង​ភ្នែក នោះ​ប្រហែលជា​ល្អ ។  បបូរមាត់​របស់​អ្នក មិន​មាន​រន្ធ ឬ​គល់​សក់​ដូច​ស្បែក ដូច្នេះ មិនមាន​អ្វី​សម្រាប់​ការ​លាប​ពណ៌​បបូរមាត់ ដែល​អាច​ឱ្យ​វា​ស្ទះ​នោះទេ​។ ទោះបីជា​វា​អាច​មាន​ស្នាម​មុន នៅ​ជុំវិញ​ភ្នែក​របស់​អ្នក ប៉ុន្តែ វា​ជា​ការ​ដែល​កម្រ​កើតឡើង​ណាស់​។​
​អ្វី​ដែល​ប្រសើរ​បំផុត ដែល​អ្នក​អាច​ធ្វើបាន សម្រាប់​ស្បែក​របស់​អ្នក គឺ​អ្នក​ត្រូវ​លុបលាង​ការតុបតែង​របស់​អ្នក ហើយ​យក​ចេញ​នូវ​រាល់​អ្វីៗ ដែល​អ្នក​បាន​លាប ដូចជា​នៅ​លើ​ភ្នែក​ជាដើម មុនពេល​ដែល​អ្នក​ចូល​ក្នុង​អគារ​ហាត់ប្រាណ ដើម្បី​ហាត់ប្រាណ​។ ប៉ុន្តែ ប្រសិនបើ​អ្នក មិន​មាន​អារម្មណ៍​ថា មាន​ផា​សុខភាព​ជាមួយនឹង​មុខ​ទទេ​នោះទេ អ្នក​អាច​ជ្រើសរើស​ក្រែម​សម្រាប់​ការពារ​មកលា​ប​បាន​។ ម្សៅ​តិច ក៏​អាច​ទំនង​ជា​ធ្វើឱ្យ​ស្ទះ​រន្ធ​ញើស ជាជាង​ការតុបតែង​ជាមួយ​សារធាតុ​រាវ​។

​គ្រឿងសម្អាង មិន​គួរ​ជា​ឧបសគ្គ​រវាង​អ្នក និង​ការធ្វើ​លំ​ហាត់ប្រាណ​ទេ​។ ប្រសិនបើ​ការតុបតែង​មុខ​របស់​អ្នក ក្នុង​អំឡុង​ពេល​ធ្វើការ មិន​បាន​បណ្តាលឱ្យ​អ្នក​មាន​បញ្ហា​ណាមួយ​នោះទេ មិន​មាន​ហេតុផល​សម្រាប់​អ្នក ដើម្បី​ដាក់​កំហុស​លើ​ការតុបតែង​នោះទេ​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម