​តើ​មូលហេតុ​អ្វី ដែល​បណ្តាល​ឲ្យ​អ្នកខ្លាច​ពន្លឺ​?

 
 

និត្យដោយ www.health.com.khថ្ងៃទី04 ធ្នូ ឆ្នាំ2014

 1

​ជំងឺ​ខ្លាច​ពន្លឺ មានន័យ​ថា អ្នក​ធ្លាប់​ប្រតិកម្ម​ជាមួយនឹង​ពន្លឺ ដូចជា​ឈឺភ្នែក ព្រឺ​សម្បុរ ឈឺ​ស្បែក​ជាដើម ដែល​ជាហេតុ​ធ្វើអោយ​អ្នកខ្លាច​ពន្លឺ​។ ភ្នែក​របស់​អ្នក ងាយ​នឹង​ប្រតិកម្ម​ជាមួយនឹង​ពន្លឺ​ដោយសារ​វា​មិន​អាច​សម្រប​ខ្លួន ទៅនឹង​ការប្រែប្រួល​របស់​ពន្លឺ​។

ជាធម្មតា ភ្នែក​ប្រតិកម្ម​ជាមួយនឹង​ពន្លឺ​ដែល​ភ្លឺ​ខ្លាំង​តែ​ប៉ុណ្ណោះ​។ លក្ខខណ្ឌ​នៃ​ជំងឺ​ភ្នែក ការរង​របួស ឬ​ការឆ្លង​មេរោគ​អាចជា​មូលហេតុ ចំពោះ​ការខ្លាច​ពន្លឺ​។

ខាងក្រោម​នេះ គឺជា​បញ្ហា​មួយចំនួន ដែល​បង្ក​អោយ​មាន​ជំងឺ​ខ្លាច​ពន្លឺ ៖
•​    ​ជំងឺ​ភ្នែក​ស្ងួត​
•​    ​ជំងឺភ្នែកឡើងបាយ​
•​    ​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​
•​    ​រលាក​ប្រពន្ធ័​ប្រសាទ​
•​    ​ជំងឺ​បាត​ភ្នែក​
•​    ​ជំងឺ​ដំបៅ​កញ្ចក់​ភ្នែក​។​

​ស្ថានភាព​សុខភាព​មួយចំនួន ដែល​អាច​បណ្តាលអោយ ភ្នែក​របស់​អ្នកចាញ់​ពន្លឺ ៖
•​    ​ជំងឺ​ឆ្កែឆ្កួត​
•​    ​ជំងឺ​កញ្ច្រិ​ល​
•​    ​អា​លែ​ក​ស៊ី​
•​    ​ជំងឺ​ឈឺក្បាល​ប្រកាំ​ង​
•​    ​ជំងឺរលាកស្រោមខួ​រ​
•​    ​ជំងឺ​ធ្លាក់​ទឹកចិត្ត​
•​    ​របួស​ក្បាល​
•​    ​ជំងឺ​រលាក​ខួរក្បាល​
•​    ​ការពុល​បារត​
•​    ​ជំងឺ​ហូរឈាម​ក្នុង​ខួរក្បាល​៕


ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម