តើតេស្តA1Cចាំបាច់ខ្លាំងប៉ុណ្ណាសម្រាប់អ្នកជំងឺទឹកនោមផ្អែម?
និត្យដោយwww.health.com.khថ្ងៃទី27 វិច្ឆកា ឆ្នាំ2014
28
សមាគមន៍ជំងឺទឹកនោមផ្អែមអាមេរិចបានធ្វើការណែនាំថាការធ្វើតេស្តA1C គឺជាការធ្វើតេស្តបឋម សម្រាប់ការធ្វើរោគវិនិច្ឆ័យ នៃការកើតជំងឺទឹកនោមផ្អែម ទាំងជំងឺទឹកនោមផ្អែមប្រភេទទី ១ និងជំងឺទឹកនោមផ្អែមប្រភេទទី ២ ។
បន្ទាប់ពីជំងឺទឹកនោមផ្អែម ត្រូវបានធ្វើរោគវិនិច្ឆ័យ ការធ្វើតេស្តA1C គឺត្រូវបានប្រើដើម្បីតាមដាន ការព្យាបាលជំងឺទឹកនោមផ្អែមរបស់អ្នក។ ការធ្វើតេស្តA1C អាចវាស់កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជាមធ្យមបាន សម្រាប់រយៈពេលពីរទៅបីខែកន្លងមក។វាអាចឆ្លុះបញ្ចាំងពីប្រសិទ្ធភាព នៃការព្យាបាលជំងឺទឹកនោមផ្អែមរបស់អ្នក ថាតើវាមានប្រសិទ្ធភាពដែរឬទេ? គ្រូពេទ្យរបស់អ្នក អាចនឹងធ្វើតេស្តA1C នៅពេលដែលអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែម។ នេះក៏អាចជួយអោយយើងដឹង ពីកម្រិតធម្មតានៃ A1C ក្នុងឈាមរបស់អ្នកផងដែរ។
បន្ទាប់មកការធ្វើតេស្តនេះអាចត្រូវធ្វើអោយបានញឹកញាប់ខណៈពេលដែលអ្នកកំពុងព្យាបាល ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ដោយអាស្រ័យលើប្រភេទនៃជំងឺទឹកនោមផ្អែមដែលអ្នកមាន និងវិធីព្យាបាលរបស់អ្នក ហើយថាតើអ្នកកំពុងគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នក ដោយរបៀបណា។ ឧទាហរណ៍ ការធ្វើតេស្តA1Cអាចណែនាំអោយធ្វើដូចតទៅ ៖
- ពីរដងក្នុងមួយឆ្នាំប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ហើយអ្នកមិនបានប្រើអាំងស៊ុយលីនហើយកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ស្ថិតនៅក្នុងគោលដៅដែលគ្រូពេទ្យចង់បាន។
- បី ឬបួនដងក្នុងមួយឆ្នាំប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២។
- បួនដងក្នុងមួយឆ្នាំប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ហើយប្រើអាំងស៊ុយលីន ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នកឬអ្នកមានបញ្ហាក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ទៅតាមការចង់បានរបស់គ្រូពេទ្យ។
អ្នកអាចត្រូវការធ្វើតេស្តA1C កាន់តែញឹកញាប់បន្ថែមទៀត ប្រសិនបើគ្រូពេទ្យរបស់អ្នក បានផ្លាស់ប្តូរផែន នៃការព្យាបាលជំងឺទឹកនោមផ្អែមរបស់អ្នកឬអ្នកចាប់ផ្តើមប្រើថ្នាំជំងឺទឹកនោមផ្អែមប្រភេទថ្មី៕
ប្រភព៖health.com.khមើលគួរយល់ដឹងផ្សេងៗទៀត
- មនុស្សប្រុសមានដោះធំដូចមនុស្សស្រីមកពីហេតុអ្វី?
- ការស្ងួតមាត់បណ្តាលមកពីអ្វីខ្លះ?
- កូនខ្ញុំ អាចកម្រើក នៅពេលណាទៅ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!