អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ ទាក់ទង​ទៅនឹង ជំងឺ​គ្រួស​ក្នុង​តម្រងនោម​

 
 

និត្យដោយ www.health.com.khថ្ងៃទី28 វិច្ឆកា ឆ្នាំ2014

 3

អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ ទាក់ទង​ទៅនឹង ជំងឺ​គ្រួស​ក្នុង​តម្រងនោម​
•​    ​គ្រួស​ក្នុង​តម្រង​នោម អាច​កើតឡើង​នៅពេលដែល មាន​សារធាតុ​មួយចំនួន​នៅក្នុង​ទឹកនោម ដូចជា​កាល់ស្យូម អុក​សាឡាត និង​ផូស្វ័រ​។ របប​អាហារ គឺជា​កត្តា​មួយ​ដែល​ជម្រុញ និង​រារាំង ការបង្កើត​គ្រួស​ក្នុង​តម្រងនោម​។​
•​    ​ប្រភេទ​នៃ​គ្រួស​ក្នុង​តម្រង​នោម មាន ៤ ប្រភេទ​ធំៗ ដូចជា ៖ កាល់ស្យូម អាស៊ី​តអុយ​រិច Struvite (​ម៉ាញេស្យូម អា​ម៉ូ​ញ៉ូម ផូស្វាត​) និង​សារធាតុ​ស៊ី​ស្ទីន​។​
•​    ​ទទួលទាន​ទឹក អោយបាន​គ្រប់គ្រាន់ គឺជា​រឿង​ដ៏​សំខាន់​បំផុត ដែល​មនុស្ស​ម្នាក់​អាចធ្វើ​បាន ដើម្បី​ការពារ​គ្រួស​ក្នុង​តម្រង​នោម​។​
•​    ​អ្នក​ដែល​មាន​គ្រួស​ក្នុង​តម្រង​នោម គួរ​ទទួល​ទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់ និង​នោម​ឲ្យបាន​យ៉ាងហោច​ណាស់ ២ លីត្រ​ក្នុង​មួយថ្ងៃ​។​
•​    ​សារធាតុ​សូ​ដ្យូ​ម បណ្តាល​អោយ​តម្រងនោម​បញ្ចេញ​កាល់ស្យូម ចូលទៅ​ក្នុង​ទឹកនោម​កាន់តែច្រើន​។ កំហាប់​កាល់ស្យូម​ខ្ពស់ នៅក្នុង​ទឹកនោម ផ្សំ​ជាមួយ​សារធាតុ​អុក​សាឡា​ត និង​ផូស្វ័រ បង្កើតបានជា ដុំ​គ្រួស​។​
•​    ​អ្នកឯកទេស​ខាង​ចំណីអាហារ អាច​ជួយ​ណែនាំ​អ្នក ពី​ផែនការ​អាហារ​ដែល​អាច​បន្ថយ​ហានិភ័យ នៃ​ការបង្កើត​គ្រួស​ក្នុង​តម្រងនោម​បាន​៕

ប្រភព៖health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម