៥ ហេតុផល​​ដែល​សុភាពនារី​គួរ​​ស្វែងយល់ពីទំហំសុដន់ និង​អាវ​ទ្រនាប់

 
 

កត្តា​ទាំង​នេះ ហើយ​ដែល​សុភាព​នារី​គ្រប់​រូប​គួរ​តែស្លៀក​ពាក់​អាវទ្រនាប់​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ភាព​ស្រស់​ស្អាត និង​កាត់​បន្ថយ​ការ​ខូច​ខាត​នៃ​ទំហំ​សុដន់។១. បង្កឲ្យមានការឈឺចាប់ប្រសិនបើទំហំអាវទ្រនាប់ ដែល​មិន​ត្រឹម​ត្រូវ​ទៅ​តាម​ទំហំ​នៃ​សុដន់​របស់​អ្នក​អាច​បណ្តោល​ឲ្យ មាន​ការ​ឈឺក្បាល, ឈឺខ្នង, ជា​ពិសេស​នៅ​ពេល​ពាក់​អាវ​នេះ​យូរ​ទៅ​អាច​បណ្តោល​ឲ្យ​មាន​ជំងឺ​សុដន់។ នៅ​ពេល​ដែល​នារី​ពាក់​អាវ​ទ្រនាប់​តឹង​ណែន​ពេក​អាច​ធ្វើ​ឲ្យ​ដើម​ទ្រូងសំ​ប៉ែត និង​មាន​ភាព​ធំតូច​មិន​ស្មើ​គ្នា ហើយ​វា​អាច​ធ្វើ​ឲ្យ​មាន​សម្ពាធ​ដល់​ផ្នែក​ដដៃ​ទៀត​នៃ​រាង​កាយ។ ទំហំ​អាវ​ទ្រនាប់​ដែល​ល្អឥត​ខ្ចោះ នឹង​ជួយ​គាំ​ទ្រដល់​សុខ​ភាព​សុដន់។២. ប៉ះពាល់ដល់ផ្លូវដង្ហើមពេលដែលអាវទ្រនាប់តឹងពេកវាអាចបណ្តោលមានសម្ពាធខ្លាំង​ដល់​សាច់​ដុំ​បន្តិចម្តងៗ ធ្វើ​ឲ្យ​អ្នក​ពិបាក​ដក​ដង្ហើម និង​តូច​ជាង​ធម្មតា។៣. លំហូរឈាមថយចុះការពាក់អាវដែលមានដៃតឹងពេក ក៏អាចប៉ះ​ពា​ល់ដល់​លំហូរ​ឈាម​ទៅកាន់​ដើម​ទ្រូង ព្រោះ​វា​បណ្តោល​មកពី​​សម្ពាធ​ខ្លាំង​ពេក។ ប្រសិន​បើ​ស្នាម​ក្រហម នៅ​តាម​ស្មា​ទាំង​សង​ខាង មាន​ន័យ​ថា​ទំហំ​អាវ​ក្នុង​របស់​អ្នក​មិន​សម​នឹង​អ្នកឡើយ។៤. ប៉ះពាល់ដល់ផ្នែកខាងក្រៅមួយចំណុចដែលកត់សម្គាល់ឃើញភ្លាមៗ នៅ​ពេល​ដែលពាក់អាវ​ទ្រនាប់​ដែល​សម​ទៅរូបរាង​របស់​ខ្លួន​វា​នឹង​មិន​ធ្វើ​ឲ្យ​បាត់​បង់​ភាព​ស្រស់​ស្អាត​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ពាក់​អាវ​ទ្រនាប់​ធំជ្រុល ឬតូច​ជ្រុល​អាច​ធ្វើ​ឲ្យ​ការ​ស្លៀក​ពាក់​ផ្នែក​ខាង​ក្រៅ​របស់​អ្នក​ក៏​មិន​សូវ​សម​ដែរ។៥. បាត់បង់ភាពទាក់ទាញធម្មតាស្ត្រីពាក់អាវទ្រនាប់ពេញមួយថ្ងៃ បើទោះ​ជា​អាវ​ក្នុង​នោះ​មាន​ដៃ​តូច ឬធំ​ទូលាយ​ក៏​មាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​ខ្លួន។ ម្យ៉ាង​ទៀត​ការ​ពាក់​អាវ​ទ្រនាប់​តឹង​ណែន​ពេញ​មួយ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​សុដន់​របស់​លោក​អ្នក​បាត់​បង់​ភាព​ទាក់​ទាញ មិន​អាច​រីក​លូត​លាស់​ពេញ​លេញ​បាន៕Candice-Swanepoel-5418-1396427384

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម