អ្វី​ជា​មួល​ហេតុ ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍មិនល្អ​?

 
 

យ www.health.com.khថ្ងៃទី28 វិច្ឆកា ឆ្នាំ2014

 2

សម្រាប់​មនុស្ស​ជំទង់​ជាច្រើន ដោយសារតែ​មាន​សម្ពាធ ពី​សាលារៀន និង​ការប្រែប្រួល​នៃ​ជីវិត​ប្រចាំថ្ងៃ ជា​រៀងរាល់ថ្ងៃ វា​អាច​ជា​ហេតុ​បង្ក​ឱ្យ​មាន​អារម្មណ៍មិនល្អ​។ តាមរយៈ​ក្មេងស្រី​ម្នាក់​បាន​ឱ្យដឹងថា ៖ “​ឪពុក​ម្តាយ​របស់​ខ្ញុំ តែង​ចង់ឱ្យ​ខ្ញុំ ទទួលបាន​ចំណាត់ថ្នាក់​ល្អ ពួក​គេ​ចង់ឱ្យ​ខ្ញុំ​លេង​កីឡា ឱ្យបាន​យ៉ាង​ល្អ​ស្ទាត់ជំនាញ ហើយ​ចង់ឱ្យ​ខ្ញុំ​មើល​ទៅ​ល្អ​គ្រប់យ៉ាង និង​មាន​ការ​ចូល​ចិត្ត​ពី​អ្នក​ដទៃ​។ វា​ពិតជា​លំបាក​ខ្លាំងណាស់ ក្នុងការ​ធ្វើ​អ្វី​ទាំងអស់នោះ ជា​រៀងរាល់ថ្ងៃ​”​

ត្រឹមត្រូវ​ហើយ វា​ពិតជា​មាន​ការលំបាក​ខ្លាំងណាស់ ដែល​ត្រូវ​ធ្វើឱ្យ​ខ្លួន​យើង ល្អ​ឥត​ខ្ចោះ​នោះ ប៉ុន្តែ គ្មាន​នរណា​ម្នាក់ ល្អឥតខ្ចោះ​គ្រប់យ៉ាង​នោះទេ​! ជំទង់​ភាគច្រើន តែង​ចង់​មាន​សេរីភាព ប៉ុន្តែ ខណៈ​អារម្មណ៍​របស់​ពួកគេ នៅតែ​ស្ថិតនៅក្រោម​សម្ពាធ ពី​ក្រុមគ្រួសារ​របស់​ពួកគេ​។ ពួក​គេ​ចង់ឱ្យ​ក្រុមគ្រួសារ​របស់​ពួកគេ ចាត់ទុក​ពួកគេ ដូចជា មនុស្សពេញវ័យ ប៉ុន្តែ ពេលខ្លះ​ពួកគេ​នៅតែ​មាន​អារម្មណ៍​ថា ក្រុមគ្រួសារ​របស់​ពួកគេ ចាត់ទុក​ពួកគេ ដូចជា​កូនក្មេង​ដដែល​។ ជំទង់ គឺជា​ការផ្លាស់ប្តូរ ពី​ភាព​ជា​កុមារ ទៅ​ជា​មនុស្ស​ពេញវ័យ ការផ្លាស់ប្តូរ​ទាំង​អស់​នោះ និង ការទទួលខុសត្រូវ​ថ្មីៗ គឺ​ជា​ញឹកញាប់ តែងតែ​មាន​សម្ពាធ​ខ្ពស់​។

សូម​ប្រាកដ​ចិត្ត​ថា នេះ​គឺជា​ពេលវេលា​ដ៏​រំភើប ឬ វា​ក៏​អាច​ជា​ពេលវេលា​ដ៏​ឯកោ និង​គួរឱ្យ​ភ័យ​ខ្លាច​ផង​ដែរ ។​
​មូល​ហ​តុ​មួយទៀត នៃ​អារម្មណ៍​ប្រែប្រួល ដែល​វ័យ​ជំទង់​តែង​ជួបប្រទះ គឺ​ពេល​កំពុង​ពេញវ័យ​។ នៅពេល​ពេញវ័យ  អ័រម៉ូន​មិន​ត្រឹមតែ​ធ្វើឱ្យ​មាន ការផ្លាស់ប្តូរ​នៃ​រូបរាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​អាចធ្វើឱ្យ​អារម្មណ៍​របស់​អ្នក ប្រែប្រួល ទោះ​អ្នក​ចង់ ឬ​មិន​ចង់​ក៏​ដោយ​។ អារម្មណ៍​ទាំងនេះ អាច​ជា​អារម្មណ៍​ច្របូកច្របល់ និង​គួរឱ្យ​ភ័យខ្លាច ទាំង​វ័យ​ជំទង់ និង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​នៅ​ជុំវិញ​។​

មនុស្ស​គ្រប់គ្នា ជាទូទៅ អារម្មណ៍​ដែល​ប្រែប្រួល ត្រូវ​បាន​កើតឡើង​ក្នុងអំឡុងពេល​វ័យ​ជំទង់​។ ប៉ុន្ដែ វា​ជា​ការ​ដែល​សំខាន់ ដើម្បី​យល់​ពី​អារម្មណ៍​មិន​ល្អ ថា​តើ វា​គ្រាន់តែ​បណ្តោះអាសន្ន ឬ​ជា​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​៕

ប្រភព៖health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម