“​ឈឺ​ពោះ​” បណ្តាលមកពី​អ្វី​?

 
 

www.health.com.khថ្ងៃទី28 វិច្ឆកា ឆ្នាំ2014

 9

ការឈឺ គឺជា​មធ្យោបាយ​ដែល​ខ្លួនប្រាណ​យើង​ប្រាប់ថា វា​មាន​បញ្ហា​។ ការ​ឈឺក្រពះ ប្រាប់​យើង​ថា មាន​អ្វី​កើតមាន​នៅក្នុង​ខ្លួន​របស់​យើង ដែល​យើង​អាច​មិន​ដឹង​អំពី​វា​។​

ហេតុផល​មួយ​ចំនួន​ចំពោះ​ការ​ឈឺក្រពះ គឺ​ជាក់ស្តែង ដូចជា នៅពេលដែល​មនុស្ស​ម្នាក់​ញ៉ាំ​អាហារ​ពុល​ដូច្នោះ​។ ប៉ុន្តែ​ជារឿយៗ ការ​ឈឺពោះ អាច​ពិបាក​នឹង​បង្ហាញ​។ ជាមួយនឹង​សរីរៈ​ជាច្រើន​នៅក្នុង​ពោះ បញ្ហា​ផ្សេងៗ​គ្នា អាច​មាន​រោគសញ្ញា​ស្រដៀងៗ​គ្នា​។​

ខាងក្រោម​នេះ គឺជា​រឿង​មួយចំនួន ដែល​បណ្តាល​អោយ​មាន​បញ្ហា​នៅ​នឹង​ពោះ ៖

ការឆ្លង​មេរោគ​
​នៅពេល​ដែល​បាក់តេរី ឬ​វីរុស ចូលទៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស ខ្លួន​យើង​មានប្រតិកម្ម ដើម្បី​ព្យាយាម​កម្ចាត់​វា​ចេញ ជារឿយៗ​តាមរយៈ​ការ​ក្អួត ឬ​រាគ​។​
-​    ​ការឆ្លង​មេរោគ​បាក់តេរី បណ្តាល​អោយ​មាន​ការពុល​អាហារ​។ បាក់តេរី ក៏​ទទួលខុសត្រូវ សម្រាប់​បញ្ហា​ដទៃ​ទៀត ដែល​អាច​នាំ​អោយ​មនុស្ស​ឈឺ​ពោះ ដូចជា ជំងឺ​រលាក​សួត ជំងឺឆ្លង​មេរោគ​នៅ​នឹង​បំពង់​បង្ហូរទឹក​នោម ជំងឺ​ឈឺ​ក ជំងឺ​កាមរោគ​ជាដើម​។​
-​    ​ការឆ្លង​មេរោគ​វីរុស ជា​ប្រភេទ​នៃ​ការឆ្លង​ដទៃទៀត​។ ទាំង​បាក់តេរី និង​វីរុស សុទ្ធតែ​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។ រឿង​ល្អ​គឺថា ជារឿយៗ អ្នក​អាច​ជៀសវាង​ពួកវា ដោយ​លាងដៃ​របស់​អ្នក​អោយ​បាន​ស្អាត និង​មិន​ចែក​របស់​ប្រើប្រាស់ ជាមួយគ្នា​អោយ​សោះ​។​

ការ​ទល់លាមក​
​ការ​ទល់លាមក គឺជា​មូលហេតុ​មួយ ក្នុង​ចំណោម​មូលហេតុ​ទូទៅ​បំផុត ចំពោះ​ការ​ឈឺពោះ​ញឹកញាប់​។ ជាធម្មតា អ្នក​ដែល​ទល់​លាម គឺ​ដោយសារតែ ចំណីអាហារ​របស់​ពួកគេ​មិន​មាន​ជាតិ​ទឹក និង​ជាតិ​សរសៃ​គ្រប់គ្រាន់​។​

​ការ​រលាក​
​នៅពេល​ដែល​សរីរៈ​មួយ នៅក្នុង​ខ្លួន​ក្លាយ​ជា​រលាក ឬ​ហើម​នោះ វា​អាច​នាំអោយ​ឈឺ​ពោះ​។ ការឈឺ​ពី​បញ្ហា​ដូចជា ជំងឺ​រលាក​ខ្នែងពោះវៀន ដំបៅ ជំងឺ​រលាក​ពោះវៀនធំ​ជាដើម គឺជា​មធ្យោបាយ នៃ​ខ្លួន​ដែល​ប្រាប់​យើង អោយ​ទៅ​រក​ជំនួយ​៕

ប្រភព៖health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម