បុរសចង់បាន មនុស្សស្ត្រីដែលមានបុគ្គលិកសម្បត្តិ ៥ យ៉ាង
ជាធម្មតាបុរសតែងតែស្វែងរកស្ត្រីម្នាក់ដែលមានចរិយា និងរូបរាងសមរម្យ ដើម្បីណែនាំឲ្យក្រុមគ្រួសាររបស់ខ្លួនស្គាល់ និងអាចក្លាយទៅជាដៃគូទៅថ្ងៃអនាគត់។ ម្យ៉ាងទៀតមនុស្សប្រុសត្រូវការស្ត្រីដែលមានបុគ្គលិកលក្ខណៈ ពិសេសទាំងខាងក្រៅ និងខាងក្នុងចាំបាច់បំផុត។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិដ៏សំខាន់ ៥ យ៉ាង ដែលធ្វើឲ្យមនុស្សប្រុសចាប់អារម្មណ៍បំផុត៖
១. សប្បុរសធម៌
ស្ត្រីគឺជាភេទមួយដែលមានភាពទន់ភ្លន់តាំងពីកំណើត ដោយសារតែនិស្ស័យបែបនេះហើយទើបធ្វើឲ្យបុរសជាច្រើនផ្តល់តម្លៃ និងចូលចិត្តខ្លាំងបំផុត។ បុរសគ្រប់រូបប្រាថ្នាចង់បានមនុស្សស្រីដែលមានចិត្តសប្បុរធម៌ តែមិនមែនសំដៅទៅលើមនុស្សដែលស្រឡាញ់តែមួយមុខនោះទេ គឺត្រូវចេះថែរក្សា និងព្រួយបារម្ភចំពោះគាត់ថែមទៀត។ ភាពទន់ភ្លន់ និងភាពកក់ក្តៅនៃមនុស្សស្រីជាចំណុចពិសេសដែលអាចទាក់ទាញមនុស្សប្រុសបាន។
២. ស្រស់ស្អាតដោយចរិយា
មនុស្សស្រីដែលស្រស់ស្អាតដោយសារចរិយាសុភាពរាបសារ ជាចំណុចពិសេសមួយដែលអាចនិយាយបានថា ជាស្ត្រីដែលកម្រនឹងរកបាន។ ម្យ៉ាងវិញទៀតមនុស្សស្រីដែលមានលក្ខណៈបែបនេះ មិនចេះវាយឬកឆ្មើងឆ្មៃ ដាក់អ្នកណាឡើយ ហេតុផលប៉ុននេះអាចគ្រប់គ្រាន់ធ្វើឲ្យប្រុសសៗមានការចាប់អារម្មណ៍ហើយ។
៣. មានការយល់ដឹង
ស្ត្រីម្នាក់ដែលមានការយល់ដឹង និងមានចិត្តសណ្តោះចំពោះមនុស្សដដៃទៀត នាងពិតជាគួរឲ្យគោរព។ មនុស្សបែបនេះបុរសណាមិនគោរពស្រឡាញ់នោះ បើចេះអាណិតអាសូរ ហើយមិនចេះច្រណែននឹងគេទៀត។
៤. ទំនុកចិត្ត
ស្ត្រីដែលមានទំនុកចិត្តលើខ្លួនឯង គឺជាមនុស្សស្រីដែលមានភាពរឹងពឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខដោយខ្លួនឯងបាន។ ប្រសិនបើស្ត្រីម្នាក់នេះស្រឡាញ់បុរសណាម្នាក់ហើយ នាងនិងស្ម័គ្រព្រមឆ្លងកាត់នូវឧបសគ្គគ្រប់យ៉ាងដើម្បីឲ្យបានរស់នៅជាមួយគ្នា។ នេះគឺជាលក្ខណៈពិសេសមួយដែលបុរសទាំងអស់ស្រឡាញ់ចង់បាន និងពេញចិត្តយ៉ាងខ្លាំង។
៥. គួរឲ្យស្រឡាញ់
រូបរាងដ៏គួរឲ្យស្រឡាញ់មិនត្រឹមតែសំបកខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែមានអត្តចរិកគួរឲ្យស្រឡាញ់ផងដែរ។ ភាពដ៏គួរឲ្យស្រឡាញ់អាចចាប់ផ្តើមចេញពី ការញញឹមរបស់នាង, កែវភ្នែកដ៏ស្រទន់, អាកាប្បកិរិយា និងសំដីដ៏សែនពិរោះ។ ទាំងនេះសុទ្ធតែជាហេតុផលដ៏ពិសេសដែលធ្វើប្រុសៗគ្រប់រូបលង់ស្រឡាញ់ អត់នាងគឺមិនបាន៕
By domneng
មើលគួរយល់ដឹងផ្សេងៗទៀត
- អំណោយដ៍ពិសេសដែលអ្នកគួរតែជួនភរិយានៅរាត្រីទឹកឃ្មុំដំបូង
- ធ្វើដូចម្តេចទើបអាចបាត់ ក្អួត និងចង្អោរ?
- គួរតែប្រយ័ត្ន ប្រើថ្នាំ ប៉ារ៉ាសេតាមុល ច្រើនពេក អាចធ្វើឲ្យ អ្នកជួបប្រទះ ជំងឺកាចសាហាវ ជាច្រើន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!