ចេញ​ទៅ​ញ៉ាំ​ក្រៅ​មាន​ន័យ​ថា “​ញ៉ាំ​ច្រើន​”

 
 

យដោយwww.health.com.khថ្ងៃទី26 វិច្ឆកា ឆ្នាំ2014

 4

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា អ្នក​ដែល​ចេញ​ទៅ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ អាច​ញ៉ាំ​កាឡូរី​ជា​មធ្យម​ជាង​២០០​កាឡូរី​ច្រើនជាង​ដែល​ពួកគេ​ចម្អិន​អាហារ​ញ៉ាំ​នៅផ្ទះ​។​

​ពួកគេ​ក៏​ញ៉ាំ​ខ្លាញ់​ស្ករ និង​ជាតិ​ប្រៃ​ច្រើន​ផងដែរ​។​

​វេជ្ជបណ្ឌិត លី​សា ផូវែល (Lisa Powell) ដែល​មកពី​សាកលវិទ្យាល័យ Illinois បាន​និយាយថា ការស្រាវជ្រាវ​នៅ​តែ​បង្ហាញថា ការ​ញ៉ាំ​អាហារ​នៅក្រៅ​គួរតែ​ជា​ការលើកលែង​។​

​វា​នឹង​មិនមែន​ជា​បញ្ហា​សម្រាប់​សុខភាព​របស់​មនុស្ស​ប្រសិនបើ​ចំណីអាហារ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​អាហារ​នៅក្រៅ ធៀប​ទៅនឹង​អាហារ​នៅផ្ទះ​នោះ​។ 

​អ្នកស្រាវជ្រាវ​បាន​មើល​លើ​ការស្រាវជ្រាវ​លើ​ការឆ្លើយតប​របស់​មនុស្ស​ជាង ១២.០០០​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ២០​ទៅ​៦៤​ឆ្នាំ ដែល​ត្រូវបាន​គេ​អង្កេត​។ អ្នកចូលរួម​បាន​ឆ្លើយ​សំណួរ​អំពី​អ្វី​ដែល​ពួកគេ​បាន​ញ៉ាំ​។​

​អ្នក​ដែល​បាន​ញ៉ាំ​អាហារ​លឿនៗ (fast-food)​នៅ​នឹង​កន្លែង​លក់ ឬ​នៅ​ភោជនីយដ្ឋាន​ដោយ​សេវាកម្ម​ពេញលេញ បាន​ញ៉ាំ​ជា​មធ្យម ១៩៤​ឬ​២០៥​កាឡូរី​ក្នុង​មួយថ្ងៃ​។ ពួកគេ​ក៏​បាន​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ៣​ក្រាម និង​ជាតិ​ប្រៃ ២៩៦​មី​លី​ក្រាម​ផងដែរ​។​

​ការស្រាវជ្រាវ​ពីមុន​បាន​រកឃើញថា ៣៦ ភាគរយ​នៃ​មនុស្សពេញវ័យ​បាន​ញ៉ាំ​អាហារ​ភេសជ្ជៈ ឬ​ទាំង​ពីរ​តែ​ម្តង​នៅ​នឹង​អាហា​រដ្ឋា​ន​ក្នុង​មួយថ្ងៃ ហើយ​២៧ ភាគរយ បាន​ញ៉ាំ​វា​នៅ​នឹង​ភោជនីយដ្ឋាន​ដែល​មាន​បម្រើ​សេវាកម្ម​ពេញ​។ ជាមួយ​នឹង​ចំនួន​នេះ​Powell បាន​ប៉ាន់ស្មាន​ថា មនុស្ស​នៅ​សហរដ្ឋអាមេរិក បាន​ញ៉ាំ​កាឡូរី​បន្ថែម ២៤.០០០​ក្នុង​មួយ​ឆ្នាំ​នៅពេលដែល​ពួកគេ​បាន​ញ៉ាំ​នៅ​ក្រៅ​ផ្ទះ​។​

​វេជ្ជបណ្ឌិត ស៊ូ​សាន រ៉ូ​ប៊ឺត (Susan Roberts) បាន​និយាយថា វា​អាច​ទៅរួច​ដែល​អ្នក​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​បាន​ញ៉ាំ​ច្រើនជាង ដោយសារ​តែ​វា​ពិបាក​ប៉ាន់ស្មាន​ទៅលើ​ទំហំ​នៃ​អាហារ​។​

​តើ​មនុស្ស​គ្រប់រូប​អាច​ជៀសវាង​ការ​ញ៉ាំ​កាឡូរី​បន្ថែម​យ៉ាងដូចម្តេច​នៅពេលដែល​ពួកគេ​ចេញ​ទៅ​ញ៉ាំ​នៅ​ខាងក្រៅ​?

​វេជ្ជបណ្ឌិត Powell បាន​និយាយថា អាច​បាន​ប្រសិនបើ​អ្នក​អាច​សុំ​អាហារ​ពាក់កណ្តាល​។ នៅពេលដែល​មាន​ជម្រើស​ជ្រើសរើស​យក​បន្លែ និង​សាឡា​ត់​ជា​ជាង​សាច់​។ ហើយ​អ្នក​អាច​ផឹកទឹក​សុទ្ធ ជំនួស​អោយ​ផឹក​ទឹកក្រូច​។​

​វេជ្ជបណ្ឌិត Robert បាន​ប្រាប់ថា គ្រប់​អាហារ​នៅ​ភោជនីយដ្ឋាន​ទាំងអស់​រួម​មាន​កាឡូរី​បន្ថែម​ពីរ​ទៅ​បី​ដង​នូវ​អ្វី​ដែល​អ្នកត្រូវការ​។  

​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Public Health Nutrition៕


ប្រភព៖health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម