អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណអំឡុងពេលមានផ្ទៃពោះ
15
លំហាត់ប្រាណមានសារៈសំខាន់ សម្រាប់អ្នកនិងកូនរបស់អ្នក (ប្រសិនបើផលវិបាកមិនកំណត់ពីសមត្ថភាពរបស់អ្នកដើម្បីធ្វើលំហាត់ប្រាណអំឡុងពេលមានផ្ទៃពោះនោះទេ)។ការហាត់ប្រាណ អាចជួយអ្នក ៖
-អោយមានអារម្មណ៍ល្អប្រសើរ ៖ គ្រប់ពេលដែលអ្នកឆ្ងល់ថាតើការប្រែប្រួលខ្លួនប្រាណនេះអាចកើតមានចំពោះអ្នកលំហាត់ប្រាណអាចបង្កើនអារម្មណ៍នៃការគ្រប់គ្រងនិងជម្រុញអោយមានថាមពល។វាមិនត្រឹមតែធ្វើអោយអ្នកមានអារម្មណ៍ប្រសើរដោយការបញ្ចេញអ័រម៉ូនអង់ដរហ្វីនប៉ុណ្ណោះទេប៉ុន្តែ លំហាត់ប្រាណនេះក៏អាច ៖
- បន្ថយអាការៈឈឺចង្កេះនិងផ្តល់ភាពប្រសើរឡើងដល់ជំហររបស់អ្នកដោយធ្វើអោយសាច់ដុំរឹងមាំនៅនឹងចង្កេះគូថនិងភ្លៅ
- បន្ថយការទល់លាមកដោយបង្កើនចលនារបស់ពោះវៀន។
- ការពារការរហែកនិងប៉ះពាល់សន្លាក់
- ជួយអ្នកអោយគេងបានស្រួលដោយបន្ថយស្ត្រេសនិងការថប់បារម្ភដែលអាចធ្វើអោយអ្នកមិនគេងនៅពេលយប់។
-មើលមករកភាពប្រសើរវិញ។
-លំហាត់ប្រាណបង្កើនលំហូរឈាមទៅកាន់ស្បែកដែលផ្តល់អោយអ្នកមានសុខភាពស្បែកល្អ។
-រៀបចំអ្នកនិងខ្លួនរបស់អ្នកពេលសម្រាល ៖សាច់ដុំរឹងមាំនិងបេះដូងមានសុខភាពល្អអាចផ្តល់ភាពប្រសើរឡើងដល់ការសម្រាល។ការគ្រប់គ្រងលើចង្វាក់ដង្ហើមអាចជួយអោយអ្នកគ្រប់គ្រងការឈឺចាប់បាន។ហើយចំពោះការសម្រាលវិញការបង្កើនថាមពលអាចជាការជួយដ៏ពិតប្រាកដ។
-ជួយអោយខ្លួនអ្នក ឈានទៅរកការមានផ្ទៃពោះម្តងទៀតឆាប់រហ័ស ៖ អ្នកនឹងបាត់បង់ជាតិខ្លាញ់តិចអំឡុងពេលមានផ្ទៃពោះប្រសិនបើអ្នកបន្តការធ្វើលំហាត់ប្រាណ។ប៉ុន្តែកុំរំពឹងឬព្យាយាមសម្រកទម្ងន់ដោយការធ្វើលំហាត់ប្រាណអំឡុងពេលអ្នកកំពុងមានផ្ទៃពោះ។ចំពោះស្ត្រីភាគច្រើនគោលបំណងគឺរក្សាកាយសម្បទារឹងមាំអំឡុងពេលមានផ្ទៃពោះនេះ។
នៅពេលដែលអ្នកស្រាវជ្រាវនៅតែមិនទាន់ដឹងបន្ថែមពីអត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណអំឡុងពេលមានផ្ទៃពោះនោះការស្រាវជ្រាវមួយចំនួនបានបង្ហាញថាលំហាត់ប្រាណអាចបន្ថយហានិភ័យ នៃផលវិបាករបស់ស្ត្រីមានផ្ទៃពោះមួយចំនួនដូចជាជំងឺត្រៀមក្រឡាភ្លើងនិងជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះបាន៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ផឹកទឹកច្រើន ពិតជារឿងសំខាន់មែន?
- ការបញ្ចូលឈាម ផ្តល់នូវសុវត្ថិភាពទេ?
- ការស្រាវជ្រាវបានបង្ហាញថា លំហាត់ប្រាណប្រចាំថ្ងៃ អាចបន្ថយហានិភ័យ ជំងឺខ្សោយបេះដូង បានពាក់កណ្តាល
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!