លេបថ្នាំ​ដើម្បី​អោយ​រដូវ​ដើរ​ទៀង​ល្អ​ទេ​?

 
 

 46

​វា​ជា​រឿង​ធម្មតា​នោះទេ​ដែល​អ្នក​មាន​រដូវ​មិន​ទៀង​ក្នុង​រយៈ​ពីរ​ឬ​បី​ឆ្នាំ​ដំបូង​នៃ​ការ​មក​រដូវ​។​រឿង​ជាច្រើន ដែល​អាច​បណ្តាល​អោយ​រដូវ មក​មិន​ទៀង​រួម​មាន​ការផ្លាស់ប្តូរ​កម្រិត​នៃ​អ័រម៉ូន​ជាដើម​។​ជួនកាល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ពន្យារកំណើត​ដើម្បី​អោយ​រដូវ​មក​ទៀង​នៅពេល​ដែល​វា​អាច​ជួយ​រក្សា​កម្រិត​នៃ​អ័រម៉ូន​បាន​។​

​ថ្នាំ​គ្រាប់​ពន្យារកំណើត​អាច​មាន​ផល​រំខាន​មួយចំនួន​ដូចជា​ចង្អោរ​ឡើង​ទម្ងន់​ឈឺក្បាល​ផ្លាស់ប្តូរ​អារម្មណ៍​តឹង​សុដន់​និង​កំណក​ឈាម​។​ប៉ុន្តែ​ស្ត្រី​វ័យក្មេង​ភាគច្រើន​ដែល​ប្រើ​ថ្នាំ​នេះ​មិន​មាន​ផល​រំខាន​នោះទេ​ឬ​មាន​តិច​។​ក្មេងស្រី​ដែល​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​មិនគួរ​ជក់បារី​នោះទេ​ដោយសារ​តែ​បារី​អាច​បង្កើន​ហានិភ័យ​នៃ​ការ​មាន​ផល​រំខាន​របស់​ថ្នាំ​ដូចជា​កំណក​ឈាម​ជាដើម​។​

​ថ្នាំ​គ្រាប់​អាច​ជា​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​រក្សា​ភាពទៀងទាត់​នៃ​រដូវ​។​ប៉ុន្តែ​មធ្បោបាយ​តែ​មួយ​ដើម្បី​រក​មើល​ពី​មូលហេតុ​ដែល​បង្ក​អោយមាន​រដូវ​មិន​ទៀងទាត់​នោះ​គឺ ការជួប​ជាមួយនឹង​គ្រូពេទ្យ​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម