តើ​អ្វី​ជា​ជំងឺឆ្លង​?

 
 

w.health.com.khថ្ងៃទី25 វិច្ឆកា ឆ្នាំ2014

 7

​ជំងឺឆ្លង គឺ​ជា​ជំងឺ​ទាំងឡាយណា ដែល​បណ្តាល​មកពី​ពពួក​មីក្រូ​សារពាង្គកាយ ដែល​មាន​ដូចជា​បាក់តេរី​វីរុស​ស ផ្សិត​ឬ​ប៉ារ៉ាស៊ីត​ជាដើម​។ មាន​មីក្រុប​ជាច្រើន កំពុងតែ​រស់នៅ​ក្នុង ឬ​នៅ​លើ​រាងកាយ​របស់​យើង​។ ពួកវា ជាធម្មតា មិន​បង្ក​គ្រោះថ្នាក់​នោះទេ ឬ​ពេល​ខ្លះ ថែមទាំង​មាន​ប្រយោជន៍​សម្រាប់​រាងកាយ​ថែមទៀត​ផង​។ ប៉ុន្តែ​ស្ថិតនៅ​ក្រោម​លក្ខខណ្ឌ​ជាក់លាក់​ណាមួយ ពពួក​មីក្រុប​មួយចំនួន​អាច​បណ្តាលអោយ​មាន​ជំងឺ​បាន​។​

​ជំងឺឆ្លង​មួយចំនួន​អាច​ត្រូវបាន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។ មួយចំនួនទៀត ត្រូវ​បាន​ចម្លង​តាមរយៈ​ការ​ខាំ​របស់​សត្វល្អិត​ឬ​សត្វ​ផ្សេងៗ​។ ហើយ​ខ្លះ​ទៀត ត្រូវ​បាន​ចម្លង​តាមរយៈ​ការ​ញ៉ាំ​អាហារ​ឬ​ទឹក​កខ្វក់​ឬ​ដោយ​ការប៉ះពាល់​ទៅ​នឹង​មីក្រុប​នៅ​ក្នុង​បរិស្ថាន​។​រោគសញ្ញា អាច​មាន​ការប្រែប្រួល ដោយ​អាស្រ័យ​លើ​ប្រភេទ​មីក្រុប​ដែល​បង្ក​ការឆ្លង​នោះ​។ ប៉ុន្តែ ជា​ញឹកញាប់ រោគសញ្ញា​អាច​រួម​មាន​គ្រុនក្តៅ​និង​អស់កម្លាំង​។ ជំងឺឆ្លង​ដែល​មាន​កម្រិត​ស្រាល​អាច​នឹង​ជា​មក​វិញ ដោយ​ការ​សម្រាក និង​ការថែទាំ​នៅផ្ទះ​ខណៈដែល​ការឆ្លង​មេរោគ​មួយចំនួនទៀត អាច​គម្រាមកំហែង​ដល់​ជីវិត ដែល​អាច​នឹង​តម្រូវអោយ​មាន​ការព្យាបាល និង​សម្រាក​នៅ​មន្ទីរពេទ្យ​។​

​មាន​ជំងឺឆ្លង​ជាច្រើន​ដូចជា ជំងឺ​កញ្ជ្រឹល​អុត​ស្វាយ និង​ជំងឺ​ដទៃ​ផ្សេង​ទៀត អាច​ត្រូវ​បាន​បង្ការ​ដោយ​វ៉ាក់សាំង​។ ការលាង​សម្អាត​ដៃ អោយបាន​ញឹកញាប់​និង​ហ្មត់ចត់ ក៏​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺឆ្លង​បាន​ផង​ដែរ​។ ត្រូវ​ចង​ចាំ​ថា ដើម្បី​ទទួលបាន​សុខភាព​ល្អ អ្នក​ត្រូវ​តែ “​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​”៕


ប្រភព៖health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម