ក្អួតឈាម
4
ក្អួតឈាមសំដៅទៅការក្អួត ដែលមានបរិមាណឈាមនៅដ៏លើសលប់នៅក្នុងកំអួតរបស់អ្នក។ ប៉ុន្តែ គ្រាន់តែដានឈាមតិចតួច ដែលមាននៅក្នុងកំហាកដែលអ្នកបានស្ដោះមកក្រៅ វាអាចមានប្រភពពីធ្មេញមាត់ ឬពីបំពង់ក ហើយមិនត្រូវបានចាត់ទុកថា ជាការក្អួតឈាមឡើយ។ ឈាមនៅក្នុងកំអួតអាចនឹងមានពណ៌ក្រហមភ្លឺឬវាអាចលេចឡើងជាពណ៌ត្នោត ឬខ្មៅងងឹតដូចជាកាហ្វេ។
ការលេបឈាម ដូចជាឈាមដែលចេញពីការហូរឈាមច្រមុះឬការប្រឹងក្អកខ្លាំង អាចបង្កអោយមានក្អួតមានឈាមផងដែរ ប៉ុន្តែ ការក្អួតឈាមដែលពិតប្រាកដ ជាធម្មតាតំណាងអោយស្ថានភាពដែលមានសភាពធ្ងន់ធ្ងរខ្លាំង និងតម្រូវអោយមានការព្យាបាលជាបន្ទាន់។ ការហូរឈាមនៅក្នុងបំពង់អាហារផ្នែកខាងលើ ដូចជាមាត់បំពង់អាហារក្រពះនិងពោះវៀនតូចផ្នែកខាងលើ អាចមកពីដំបៅក្រពះពោះវៀនឬការរហែកសរសៃឈាម ដែលនេះគឺជាមូលហេតុទូទៅបំផុតនៃការក្អួតឈាម។
សូមទំនាក់ទំនងស្វែងរកការសង្គ្រោះបន្ទាន់ ប្រសិនបើក្អួតឈាម បានបណ្តាលអោយមានរោគសញ្ញា នៃការបាត់បង់ឈាមធ្ងន់ធ្ងរ ដូចខាងក្រោមនេះ ៖
- ដកដង្ហើមញាប់
- វិលមុខឬមានអារម្មរណ៍ធីងធោង ពេលក្រោកឈរឡើង
- ភ្នែកស្រវាំង មើលមិនសូវច្បាស់
- ដួលសន្លប់
- ដូចជាភាន់ភាំង ឬច្រលំ
- ចង្អោរ
- ត្រជាក់ស្បែក ស្លេក ព្រឺសម្បុរ
- ទឹកនោមតិចទៅៗ ឬលែងមានទឹកនោម៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- មានអ្វីកើតឡើងចំពោះលំនឹងនៅពេលដែលយើងកាន់តែមានអាយុច្រើន?
- គន្លឹះធ្វើឲ្យ Android Phone អាចអាន និងវាយភាសាខ្មែរ
- យុវវ័យចេះផឹកស្រា ប្រឈមមុខនឹងបញ្ហាជីវិតកាន់តែច្រើន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!