មូលហេតុ​សំខាន់ៗ​ទាំង ១០ ដែល​ធ្វើឲ្យ​អ្នក​ជ្រុះស​ក់​

 
 

www.health.com.khថ្ងៃទី24 វិច្ឆកា ឆ្នាំ2014

 37

មូលហេតុធ្វើអោយជ្រុសសក់អាចមានដូចជា៖

  1. ​ស្ត្រេ​ស​
  2. ​ប្រវត្តិ​គ្រួសារ ៖ អ្នក​អាច​កាត់បន្ថយ​បញ្ហា​នេះ​បាន ដោយ​គ្រាន់តែ​ផ្លាស់ប្តូរ​របប​អាហារ​អោយបាន​ត្រឹមត្រូវ​និង​របៀប​រស់នៅ ហើយ​ជៀសវាង​អ្វី​ដែល​អាច​រួមចំណែក​ក្នុងការ​ជ្រុះ​សក់​។​
  3. ​ឧបករណ៍​ធ្វើ​សក់ ៖ ការ​ផ្លុំ​សម្ងួ​តសក់​ដោយ​កំដៅ ការ​រមួល​សក់ និង​ការ​រចនា​មូដស​ក់​ផ្សេងទៀត សុទ្ធតែ​ជា​កត្តា​ធ្វើឲ្យ​អ្នក​ជ្រុះស​ក់​កាន់តែ​ច្រើន​។​
  4. ​ការផ្លាស់ប្តូរ​អ័រម៉ូន​៖ ការឡើង​ចុះ​នូវ​កម្រិត​នៃ​អ័រម៉ូន​ជាពិសេស ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​និង​ការ​សម្រាលកូន​ក៏​អាច​រួមចំណែក​ដល់​ការ​ជ្រុះ​សក់​ផងដែរ​។​អតុល្យភាព​នៃ​អ័រម៉ូន​ទី​រ៉ូ​អ៊ីតការអ​ស់រ​ដូវនិង​លក្ខខណ្ឌ​អ័រ​ម៉ូ​ន​ផ្សេង​ទៀត​ក៏​អាច​ធ្វើឲ្យ​អ្នក​ជ្រុះ​សក់ដែរ​។​
  5. ​ការប្រើប្រាស់​ផលិតផល​គីមី ៖ សាប៊ូកក់សក់​ម៉ាស៊ីន​និង​ប្រេងលាបសក់​នាពេល​បច្ចុប្បន្ន​នេះ​គឺ​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ជាច្រើន​ប្រភេទ​។​ផលិតផល​គ្រឿងសំអាង​ដែល​មាន​ផ្ទុក​សារធាតុ​គីមី អាច​បង្ក​គ្រោះថ្នាក់​ដល់​សក់​របស់​អ្នក ដូចជា​ធ្វើឱ្យ​សក់​ងាយ​នឹង​បែក​ចុង​ជ្រុះ​សក់​និង​បញ្ហា​សក់​ផ្សេងទៀត​។​
  6. ​អាហារ​គ្មាន​សារធាតុចិញ្ចឹម​ដល់​សក់​
  7. ​លក្ខខណ្ឌ​អាកាសធាតុ​៖ ម៉ាស៊ីនត្រជាក់​ក្នុង​ការិយាល័យ​និង​ក្នុង​ផ្ទះ​របស់​អ្នក​អាច​ហាក់ដូចជា​មាន​ផាសុខភាព ប៉ុន្តែ​វា​អាច​នឹង​មិន​ល្អ​សម្រាប់​សក់​របស់​អ្នក​។​វា​អាច​ធ្វើអោយ​សក់​ផុយស្រួយ​និង​ងាយ​ខូច​សក់​។​
  8. ​ភេទ ៖ ការ​ជ្រុះ​សក់​ត្រូវបាន​គេ​សង្កេតឃើញថា អាច​កើត​លើ​បុរស និង​ស្ត្រី​ស្មើគ្នា​។​
  9. ​ការ​គេង​មិន​គ្រប់គ្រាន់​៖ ការ​គេង​មិន​គ្រប់គ្រាន់ អាច​បង្ហាញ​សញ្ញា​នៅក្រោម​ភ្នែក​របស់​អ្នក​ក៏ដូចជា​នៅលើ​ក្បាល​របស់​អ្នក​។​ការ​គេង​មិន​លក់​និង​ជំងឺ​ទាក់ទង​ទៅនឹង​ការ​គេង​ផ្សេងទៀត​អាច​មាន​ឥទ្ធិពល​ទៅលើ​សុខភាព​សក់​របស់​អ្នក​។​
  10. ​ថ្នាំ​និង​ការព្យាបាល ៖ ការប្រើ​ថ្នាំ​ខ្លាំងពេក​ការព្យាបាល​ដោយសារ​ធាតុគីមី​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ជ្រុះ​សក់​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម