រោគសញ្ញានៃការច្រាលទឹកនោមពីប្លោកនោមទៅក្នុងបំពង់បង្ហូរនោម
3
ភាគច្រើនបំផុតជំងឺច្រាលទឹកនោមពីប្លោកនោមទៅក្នុងបំពង់បង្ហូរទឹកនោមមិនមានរោគសញ្ញាជាក់ស្តែងនោះទេ។ជារឿយៗវាត្រូវបានរកឃើញដំបូងនៅពេលដែលកុមារមានជំងឺនៃការឆ្លងមេរោគនៅលើផ្លូវបង្ហូរទឹកម៉ូត្រជាមួយនឹងគ្រុនក្តៅ។
រោគសញ្ញាការឆ្លងមេរោគនៅនឹងបំពង់បង្ហូរទឹកនោមរួមមាន ៖
ការឆ្លងមេរោគនៅនឹងប្លោកនោម
- នោមញឹកឬចង់នោមជាបន្ទាន់
- នោមក្រហាយ
- មានឈាមក្នុងទឹកនោមឬនោមមានក្លិនឆួលខ្លាំង។
ការឆ្លងមេរោគនៅនឹងបំពង់បង្ហូរនោមឬតម្រងនោម
- ឈឺចង្កេះ
- គ្រុនក្តៅឬញាក់។
នៅពេលដែលកុមារកាន់តែធំបើជំងឺច្រាល់ទឹកនោមពីប្លោកនោមទៅកាន់បំពង់បង្ហូរទឹកនោមមិនត្រូវបានព្យាបាលហើយស្របជាមួយនឹងមានការឆ្លងមេរោគនៅនឹងផ្លូវបង្ហូរទឹកនោមនោះវាអាចនាំអោយមានបញ្ហានៅថ្ងៃក្រោយយូរអង្វែងដែលត្រូវបានបង្កឡើងដោយការសម្លាកនៃតម្រងនោម។បញ្ហាទាំងនេះរួមមាន ៖
- ជំងឺលើសឈាម
- ប្រូតេអ៊ីននៅក្នុងទឹកនោម
- ថយចុះមុខងារនៃតម្រងនោមឬមានជំងឺខ្សោយតម្រងនោម។
ក្នុងករណីមួយចំនួនជំងឺច្រាលទឹកនោមពីប្លោកនោមទៅលើបំពង់បង្ហូរនោមនោះអាចត្រូវបានរកឃើញមុននឹងកុមារកើតអំឡុងពេលការធ្វើអេកូជាប្រចាំមុនកើតនោះ។អេកូប្រើរលកសម្លេងដើម្បីបង្កើតបានជារូបភាពនៃទារកនៅក្នុងស្បូន។ជួនកាលអេកូអាចបង្ហាញឃើញប្រសិនបើទារកមានហើមតម្រងនោមដែលអាចជាសញ្ញាមួយនៃជំងឺច្រាលទឹកនោមពីប្លោកនោមទៅកាន់បំពង់បង្ហូរនោមនោះ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីការពារ ការឆ្លងមេរោគផ្សិត នៅនឹងទ្វារមាស?
- តើអ្នក ឈឺជើងឬ?
- វិធីរ៉ូមែនទិច ១០ យ៉ាងដើម្បីអបអរទិវានៃក្តីស្រឡាញ់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!