វិធី​ថែ​រក្សា​ស្នេហា​ឲ្យ​គង់​វង្ស​

 
 

​ប៉ុន្ដែ​បញ្ហា​ត្រង់​ថា ​ធ្វើ​យ៉ាង​ដូច​ម្ដេច ទើប​អាច​រក្សា​ស្នេហា​នោះឲ្យបានយូរអង្វែង?

sweet-love
ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដើម្បីរក្សាទំនាក់ទំនងស្នេហាឲ្យនៅ​គត់​វង្ស និងយូរអង្វែង៖

១. នឹកគិតដល់ចំណុចល្អៗ ដែលមានចំពោះគ្នា៖ ពេលដែលខឹងគ្នា ទោះបីអ្នកដែលស្រលាញ់គ្នាខ្លាំង​ក៏អាចមាន​រឿង​ទាស់​ទែងខ្វែងគំនិតគ្នាបានដែរ ហើយអ្នកដែលអាចរម្ងាប់ភាពក្រេវក្រោធបាន គឺមានតែអ្នកខ្លួនឯង។ ដូច្នេះបើគេធ្វើខុស ដែលធ្វើ​ឲ្យអ្នក​ខឹង​សម្បា​ខ្លាំង ចូរព្យាយាមនឹកគិតដល់ចំណុចល្អៗ ដែលអ្នកទាំងពីរធ្លាប់មានជាមួយគ្នា ដើម្បី​ការពារ​កុំ​ឲ្យ​រឿង​រាលដាលធ្ងន់ជាងនេះ ។

២. ឧស្សាហ៍ផ្ដល់ពេលវេលាដល់គ្នា៖ ពេលវេលាសំខាន់ចំពោះការមានស្នេហា សូម្បីតែការទូរស័ព្ទ​ទៅ​គូស្នេហ៍​រយៈ​ពេល​ខ្លី និងផ្ដាំផ្ញើពាក្យនឹករលឹកចំពោះគ្នា ក៏អាចជួយបង្កើនសេចក្ដីស្នេហារបស់អ្នក ឲ្យស្រស់ថ្លាមួយកម្រិតថែមទៀតបានដែរ ។

៣. បើកចំហខ្លួន៖ រឿងនេះ អ្នកគួរធ្វើតាំងពីរាប់អានគ្នាដំបូងរហូតដល់ថ្ងៃអនាគត ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​បាន​ស្វែង​យល់​និង​​​កែទម្លាប់ដែលខុសគ្នាឲ្យស៊ីសង្វាក់គ្នាវិញ ។ ​បើ​អ្នក​រវល់​តែ​ខ្លាច​គេ​ស្គាល់​ពី​ធាតុ​ពិត​របស់​ខ្លួន​ ហើយ​ចាំ​បើក​ចំហ​នា​ពេល​ក្រោយ ​ដែល​​យល់​​ចិត្ត​​គ្នា​​ហើយ​វា​ប្រហែល​ជា​មិន​បាន​ល្អ​ឡើយ ​ព្រោះ​អ្នក​នឹង​មាន​រឿង​ដែល​មិន​គួរ​កើត​សោះ​កើត​ឡើង​បាន​ ព្រោះ​តែ​អ្នក​បាន​លាក់​បាំង​វា​។

៤. ពេលជជែកគ្នាគួរសម្លឹងភ្នែកគ្នាខ្លះ៖ កែវភ្នែក គឺជាទ្វារបេះដូង បើជជែកជាមួយគូស្នេហ៍ ប៉ុន្ដែភ្នែកបែរជាសម្លឹង​ទៅ​ឯណា​ផ្សេងនោះ ពាក្យពេចន៍ដែលអ្នកនិយាយប្រហែលជាមិនមានន័យជ្រៅប៉ុន្មានឡើយ ។ ដូច្នេះ គួរប្តូរ​ទម្លាប់​អាក្រក់​នេះ​ចោល។

៥. ជាភាគីលួងលោមខ្លះ៖ មិនថាអ្នកជាបុរស ឬស្ត្រី បើគូស្នេហ៍របស់អ្នកមានអាការងរងក់ឡើងមក ចូរ​ប្រញាប់​លួង​លោម​​គេ ។ អ្នកខ្លះពិបាកលួងលោម អ្នកខ្លះទៀតងាយស្រួល ដូច្នេះបើ​អ្នក​លួង​លោម​ដោយ​ពាក្យ​ពេចន៍​យ៉ាង​ណា​ក៏​មិន​បាន​ផល ត្រូវតែ​រក​ជំនួយ​ដូចជា ផ្កា ឬកាដូ ដែលត្រូវចិត្តគេធានាថា នឹងបាត់ងរង៉ក់មួយរំពេច ។

៦. កុំស្ងៀមខ្លាំងពេក៖ កុំបណ្តោយឲ្យភាពស្ងប់ស្ងៀមកើតឡើង លើស ៥ នាទី ព្រោះវាអាចវាសញ្ញាតូច​តាច​ បង្ហាញ​ពី​ស្នេហា​ដែល​កំពុងគ្មានរសជាតិរបស់អ្នក ។ ដូច្នេះព្យាយាមបបួលគ្នាលេងខ្លះ មិនថា រឿងផ្ទះសម្បែង រឿងរៀន ឬ​រឿង​មិត្ត​ភក្ដិ ​យ៉ាងហោច​ណាស់​ក៏​អ្នកអាចរំសាយអារម្មណ៍ចំពោះគ្នា ថែម​ទាំង​អាច​ស្វែង​យល់​ពី​ទស្សន​គតិ​របស់​ភាគី​ម្ខាង​ទៀត​បាន​​។

៧. ចូលចិត្តដៃគូឲ្យបានច្រើន៖ អ្នកត្រូវចងចាំថា សេចក្ដីស្នេហាជាអារម្មណ៍ម្យ៉ាងដែលអាចមានទៅមានមក ។ ដូច្នេះ​បើ​​ស្រលាញ់​គ្នា​ពិត​ប្រាកដ​ ត្រូវចេះសម្របសម្រួលតាមគ្នា ស្រលាញ់ចូល​ចិត្ត​គ្នា​ឲ្យ​បាន​ច្រើន ​ដោយ​កាត់​បន្ថយ​ចំណុច​មិន​ពេញ​ចិត្ត​ឲ្យបា​ន​ច្រើន​។

៨. ប៉ះពាល់គ្នា៖ ការប៉ះពាល់បបោសអង្អែលគ្នា ជួយបន្ថយសម្ពាធឈាម និងធ្វើឲ្យរាងកាយបញ្ចេញសារធាតុគីមី ដែល​ធ្វើឲ្យមានសេចក្ដីសុខ បង្កើតនូវអារម្មណ៍សប្បាយ កក់ក្ដៅ ធូរស្បើយ និងជាពិសេស គឺ​ជំរុញ​ចំណង់​ផ្លូវ​ភេទ​ឲ្យ​កើត​ឡើង​ផង​ដែរ។​

By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម