មូលហេតុ ៥ យ៉ាងដែល​ធ្វើឲ្យប្តីរបស់អ្នកចង់មានថ្មី

 
 

មិន​ត្រូវ​ធ្វើ​តាម​ចិត្ត​ឆេវ​ឆាវ​មួយ​ពេល​នោះទេ សូម​ចាំ​ថា​គ្មាន​រឿង​អ្វី​ដែល​​កើត​ឡើង​ដោយ​ឯង​ៗ​នោះ​ទេ ប្រសិន​បើ​អ្នក​គ្មាន​អ្នក​ប្រព្រឹត្តិ​នោះ។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប្តី​របស់​អ្នក​លួច​មាន​អ្នក​ថ្មី ៖
១. តម្លៃលើខ្លួនរបស់គាត់

ប្រសិន​បើ​នៅ​ក្នុង​កម្មវិធីណា​មួយ​ប្តីមាន​​មុខ​​មាត់​​តិច​​ជាង​ប្រពន្ធរបស់ខ្លួន គាត់​នឹង​មាន​អារម្មណ៍​អក​អន់​ចិត្ត។ យើង​ដឹង​ហើយ​ថា​បុរស​គឺ​ជា​មេគ្រួសារ​ទទួល​ភារៈ​កិច្ច​គ្រប់​គ្រង​គ្រួសារ​ទាំង​មូល ប៉ុន្តែ​បើ​ប្រពន្ធ​មាន​ភាព​លេច​ធ្លោ​ជាង​នៅ​ក្នុង​គ្រួសារ​វិញ​នោះ​គាត់​រឹត​តែ​ធ្លាក់​ទឹក​ចិត្ត​ថែម​ទៀត។ កក្តា​ទាំង​នេះ​ធ្វើ​ឲ្យ​គាត់​រេ​ចិត្ត​ចង់​ទៅ​រក​នារី​ផ្សេង​ដែល​ចេអ​ផ្តល់​តម្លៃ​ឲ្យ​គាត់​បាន​ពេញ​លេញ។

២. គ្មានភាពទាក់ទាញនៅក្នុងជីវិត

ភាព​ដដែលៗ​នៅ​ក្នុង​ជីវិ អាច​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ចង់​ឃ្លាត​ឆ្លាយ​ពីអ្នក។ ទំនាក់​ទំនង​គឺ​ជា​គន្លឹះ​ដ៏សំខាន់​ដែល​អាច​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​អ្នក​ទៅ​វិញ​ទៅ​មក។ តែ​ប្រសិន​បើ​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​ប្រែ​ក្លាយ​ទៅ​ជា​វិល​វល់ និង​ធ្វើ​ឲ្យ​គាត់​ធុញ​ទ្រាន់ គាត់​នឹង​ស្វែង​រកភាព​ទាក់​ទាញ​ពី​ខាង​ក្រៅ​វិញ។

៣. គ្រាន់តែចង់ស្វែងរកភាពសប្បាយ

ប្រសិន​បើ​ទំនាក់​ទំនង​របស់​អ្នក​មិន​មាន​ភាព​ជា​ធ្ងន់​ធ្ងរ​នោះ​ទេ គាត់​មិន​ទៅ​រក​អ្នក​ផ្សេង​ឡើយ។ បុរស​ខ្លះ​គ្រាន់​តែ​ដឹងថា ពេល​នៅ​ជា​មួយ​ស្រី​ផ្សេង តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា? បុរស​ភាគ​ច្រើន​គ្រាន់​តែ​ចង់​ទទួល​បាន​នូវ​ភាព​សប្បាយ​រីក​រាយ​ជា​មួយ​អ្នថ្មី​ដោយ​មិន​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​ដឹង​តែ​ប៉ុណ្ណោះ។

៤. តម្រូវការមិនគ្រប់គ្រាន់ពេល​ខ្លះ​​​ប្រុសៗ​ចង់​បាន​ភាពផ្អែមល្ហែមពីភរិយា​រប់សខ្លួន ជា​ពិ​សេស​គឺ​បញ្ហា​ផ្លូវ​ភេទ។ ការ​ផ្តល់​ភាព​ផ្អែម​ល្ហែម​នៅ​លើ​គ្រែ​ជា​មួយ​គ្នា​មិន​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​យល់​ថា ​អ្នក​មិន​សូវ​ចូល​ចិត្ត​គេ មិន​បាន​ផ្តល់​សេច​ក្តី​សុខ​ដល់​គេ​បាន​ពេញ​លេញ។ ដូច្នេះ​ហើយ​ទើប​មនុស្ស​ប្រុស​ចេះ​តែ​ចង់​ទៅ​ខាង​ក្រៅ​ដើម្បី​បំពេញ​សេចក្តី​សុខ​របស់​ខ្លួន។

៥. គាត់កំពុងមានស្នេហាជាមួយអ្នកផ្សេង

ទោះ​បី​ជា​អ្នក​បាន​រៀប​ការ​ជា​មួយ​គ្នា​ហើយ​ក៏​ដោយ ក៏​គាត់​អាច​ប្រែ​ចិត្តទៅ​រក​អ្នក​ថ្មី ដោយ​សារ​តែ​គេ​មនោ​សញ្ចេតនា​ជ្រាល​ជ្រៅ​ខ្លាំងជាង​អ្នក។ ភាព​យល់​ចិត្ត​គ្នា​ស៊ី​ជម្រៅ​មិន​អាច​និយាយ​ថា​បាន​​ខ្លួន​គឺបាន​អ្វីៗ​ទាំង​អស់​នោះទេ ទាល់​តែ​យល់​ពីអារម្មណ៍​គ្នា​ទៅ​វិញ​ទៅ​មក​ទើ​ប្រសើរ។ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​គាត់​ងប់​លង់​ជា​មួយ​នឹង​មនុស្ស​ផ្សេង​ជា​ជាង​នៅ​ជា​មួយ​អ្នក​ដែល​មិន​ចេះ​យល់​ចិត្ត​គ្នា៕
sex1
By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម