​ញ៉ាំ​គ្រឿង​ស្រវឹង​ប៉ុណ្ណា ទើប​មិន​ខូច​សុខភាព​?

 
 

ww.health.com.khថ្ងៃទី21 វិច្ឆកា ឆ្នាំ2014

 117

​គ្រឿង​ស្រវឹង​មិន​សារៈសំខាន់​នៅក្នុង​របប​អាហារ​របស់​យើង​ទេ​ហើយ​វារិត​តែ​អាច​បង្ក​ឱ្យមាន​បញ្ហា​ជាច្រើន​។​ទាំងនេះ គឺជា​គោលការណ៍​ណែនាំ​របប​អាហារ​មួយចំនួន​សម្រាប់​ការប្រើប្រាស់​គ្រឿង​ស្រវឹង​៖

  • ​អ្នក​ដែល​បាន​ផឹក​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​គួរតែ​ប្រើប្រាស់​នៅក្នុង​កម្រិត​មធ្យម ដោយ​កំណត់​ថា​ការប្រើប្រាស់​ត្រឹមតែ​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ស្ត្រី និង​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ចំពោះ​បុរស​។​
  • ​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​មិន​ត្រូវបាន​ប្រើប្រាស់​ដោយ​មនុស្ស​មួយចំនួន​ដូចជា អ្នក​ដែល​មិន​បាន​ដាក់​កម្រិត​លើ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​របស់​ពួកគេ​កុមារ និង​មនុស្ស​វ័យ​ជំទង់​អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​ដែល​អាច​ធ្វើឱ្យ​មាន​ប្រតិកម្ម​ជាមួយនឹង​គ្រឿង​ស្រវឹង​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ណាមួយ ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ដែល​នឹង​អាច​ក្លាយទៅជា​អ្នកមាន​ផ្ទៃពោះ ស្ត្រី​មាន​ផ្ទៃពោះ​និង​កំពុង​បំបៅ​ដោះកូន​។​
  • ​មិន​ត្រូវ​ផឹក​គ្រឿង​ស្រវឹង ពេល​អ្នកបើកបរ​ឬ​ប្រើ​គ្រឿង​ម៉ាស៊ីន​។​

​មូលហេតុ​ដែល​មនុស្ស​សំរេចចិត្ត​ប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ​គឺ​ច្បាស់លាស់​ប៉ុន្តែ អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​នេះ​គឺ​មិន​បាន​កំណត់​ទេ​។​គ្រឿង​ស្រវឹង​គឺជា​សារធាតុ​ដែល​ធ្វើឱ្យ​មាន​ការពុល​ដល់​រាងកាយ​របស់​យើង​។​ការខូចខាត​គឺ​គ្មាន​ដែន​កំណត់​ទេ​ចំពោះ​គ្រឿង​ស្រវឹង​ដូច្នេះ​អ្នក​រាល់​គ្នា​ដែល​បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង​ត្រូវតែ​យកចិត្តទុកដាក់​ថា​តើ អ្នក​បាន​ផឹក​ប៉ុន្មាន​? ហើយ​កំពុងតែ​ផឹក​អ្វី​?​ហើយ​នៅពេល​ដែល​អ្នក​កំពុង​ផឹក តើ​អ្នកនឹង​កំពុង​ធ្វើ​អ្វីខ្លះ​?


ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម